» ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10124 នាក់

ម្សិលមិញ 10504 នាក់

សរុប 21214373 នាក់

ធែ​ល​ថៃ​,​សួស​វី​ហ្សា​និង​ម្តាយ​កញ្ញា​ស្រី​ពី​ន​វី​ជ្ជ​មាន​កូ​វិត​១៩

 

​ភ្នំពេញ​៖​ថ្ងៃនេះ​លោក​ធែ​ល​ថៃ​តារាចម្រៀង ក្នុង​ផលិតកម្ម​ហង្ស​មាស ដែលជា​ម្ចាស់​ពាន The Voice រដូវ​កាល​ទី​២ មាន​វិជ្ជមាន​កូ​វីដ​-១៩ ខណៈដែល​តារា​កំប្លែង​ស្រី​កញ្ញា កែវ ពេជ្រ​ពិសី ហៅ ស្រី​ពី​ន ក្នុង​ក្រុម​កំប្លែង​នាយ​ក្រឹម កំពុង​រងចាំ​លទ្ធផល​តេស្ត បន្ទាប់ពី​ម្តាយ​នាង​មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​កំពុង​សង្គ្រោះបន្ទាន់​ផងដែរ​។​a thel thai 

​ហ្វេ​ស​ប៊ុ​ក របស់​តារា​កំប្លែង​ស្រី​រូបនេះ បានបង្ហាញ​អំពី​អាកា​រៈ​ម្តាយ​របស់​នាង ជា​បន្តបន្ទាប់ ទើបតែ​មកដល់​ពេលរ​សៀ​ល​ថ្ងៃ​ច័ន្ទ ទី​២២ នេះ នាង​បាន​ប្រាប់ថា ពេលនេះ​ម្តាយ​របស់​នាង ត្រូវបាន​ក្រុមគ្រូពេទ្យ សម្តេច​តេ​ជោ បញ្ជូនទៅ​កន្លែង​សម្រាក​ព្យាបាល​ហើយ​។ នាង ថា «​នាង​ខ្ញុំស្រី​ពី​ន សូម​ជំរាប​ជូនដំណឹង​ដល់​បងប្អូន​ទាំងអស់គ្នា​ពេលនេះ ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​សម្តេច​តេ​ជោរ បានមក​ទទួលយក​ម្តាយ​ខ្ញុំ​ទៅ​ព្យាបាល​ហើយ ហើយ​ចំណែក​រូបនាង​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​តាម​ក្រោយ សូម​បួងសួង​ដល់​ទេវតា​ជួយ​ថែរក្សា​ម្តាយ​ខ្ញុំ​ផង សូម​អគុណ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់គ្នា​ខ្លាំងណាស់​»​។​

​សម្រាប់​លោក​ធែ​ល​ថៃ​វិញ​នៅមុន​ការរក​ឃើញថា​មាន​កូ​វីត គឺ​លោក​បាន​ទៅ​មន្ទីរ​សំរាក​ព្យាបាល និង សម្ព​ព សុខា​បញ្ញា ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៩ មីនា​២០២១ ដើម្បី​ពិនិត្យ​កំដៅ​។​ទោះជា​យ៉ាងណា​សម​ត្ត​កិច្ច​បាន​ទៅ​ហ៊ុំ​ព​ទ្ធ័​គ្លីនិក​នោះ​ហើយ​!​។​

​ដោយឡែក​តារាចម្រៀង​ហង្ស​មាស អ្នកនាង សួស ស្រី​ផល ហៅ សួស វី​ហ្សា បាន​បញ្ជាក់ថា អ្នកនាង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ធ្វើតេស្ត​សំណាក​ជា​លើក​ទី​៣​។​​អ្នក​តារាចម្រៀង​មួយ​ដួង​នេះ ឱ្យដឹងថា អ្នកនាង​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ក្នុង​លទ្ធផល​ធ្វើតេស្ត​សំណាក​ជា​លើក​ទី​៣​។ នាង​បាន​បញ្ជាក់ថា កន្លងមក​ខ្លួន​ធ្លាប់បាន​ទៅ​ថត​បទ​ចម្រៀង​នៅក្នុង​ស្ទូ​ឌី​យោ​ជាមួយ​តារាចម្រៀង​រួម​អាជីព ដូចជា​៖ លោក ណុប បា​យ៉ា​រិ​ទ្ធ និង​តារាចម្រៀង អ្នកនាង​សុគន្ធ នីសា កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ធ្វើឱ្យ​នាង​គិតថា នាង​បាន​ឆ្លង​តាំង​ពីថ្ងៃ​នោះមក​។​​អ្នកនាង សួស វី​ហ្សា បាន​បន្ថែមថា នៅពេលនេះ រថយន្ត​ពេទ្យ​បាន​ទៅ​ដឹក​នាង​ដល់ផ្ទះ​ដែលមាន​អាសយដ្ឋាន​នៅក្នុង​បុរី​ជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បី​យកទៅ​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke ។​

​សម្រាប់​ស្ថានការណ៍​កូ​វីត​១៩​នៅ​ព្រឹក​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បានប្រកាស​ឲ្យ​ដឹងថា មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី មាន​ចំនួន​៧៣ នាក់​ទៀត ។ ក្នុងនោះ​អ្នក​ឆ្លង​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន មាន​៧១ នាក់ ករណី​នាំចូល​ពី​ក្រៅប្រទេស ចំនួន ២ នាក់ និង​មាន​អ្នក​ដែលជា​សះស្បើយ​បន្ថែមទៀត​ចំនួន​នាក់ ១៧ នាក់​ផងដែរ ។​

​បើ គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២២ មីនា ២០២១ ចំនួន អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមាន​ចំនូ​ន សរុប ១២៣៣ នាក់​ហើយ ។ ដោយឡែក​ចំនួន​អ្នក​ដែល​បាន​រកឃើញ​សរុប​ទូទាំងប្រទេស​តាំងពី​លើកដំបូង រហូតមកដល់​ពេលនេះ គឺមាន​ចំនួន ១៧៥៣ នាក់ ។​លោកស្រី​ឱ​វ៉ាន់ឌី​ន​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បាន​សម្តែង​ការព្រួយបារម្ភ​ថា​អាច​នឹងមាន​មនុស្ស​ស្លាប​ច្រើន​នាពេលខាងមុខ​?​។​a khoung star4 a thel thai1 a thel thai8 a thel thai2 a thel thai3 a thel thai5 a thel thai6 a thel thai7 


​