» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11046 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117328 នាក់

លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង!

 

អាមេរិក៖លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងខ្មែរម្នាក់ប្រចាំភោជនីដ្ឋាន «ហាក់ ហៀង» ក្នុងទីក្រុងទ្បុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានទទួលមរណភាពហើយ នៅវេលាម៉ោង១៥រសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយរោគាពាធ(គាំងបេះដូង).ក្នុងវ័យប្រមាណជាង៣០ឆ្នាំប៉ុណ្ណោះ។a visit 

មរណៈភាពលោក រតនៈ វិសិដ្ឋបង្កការចាប់អារម្មណ៍នៅតាមបណ្តាញសង្គមពីសេសពីប្រភពអ្នកសិល្បៈ។ជាក់ស្តែងតាមសារទាំងស្រុងរបស់តារាសម្តែង ញឹម ចាន់ថន លើបណ្តាញសង្គមហ្វេសប៊ុកបានសសរថា៖ «បងគ្រាន់តែលឺខាងUSAខលបង ខ្ញុំស្ទើមិនជឿទេប្អូនអើយប្អូនប្រុសល្អ រតន: ពិសិដ្ឋ ហេតុអីប្អូនទៅលឿនបែបនេះប្អូនតស៊ូណាស់ ទម្រាំបានមកស្រុកគេ ប្អូនស្រលាញ់ម្ដាយនិងគ្រួសារខ្លាំងណាស់ ប្អូនថាមកលេងខ្មែរខែ២និង មិចបានចឹងប្អូន បងចង់គាំងបេះដូងហើយ»។

អ្នកនាង សូ សុភក្រ័ បានឲ្យដឹងថា តារាសម្ដែង រតនៈ ពិសិដ្ឋ បានមករស់នៅលើទឹកដីអាមេរិក៤ឆ្នាំមកហើយ.. បច្ចុប្បន្នលោកបានកំពុងច្រៀងនៅភោជនីយដ្ឋាន ហាក់ ហៀង ក្នុងទីក្រុង ទ្បងបិច រដ្ឋ កាលីហ្វ័រញ៉ា ពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ ហើយនៅថ្ងៃចុងសប្ដាហ៍សៅរ៍និងអាទិត្យ លោកទទួលការងារច្រៀងកំសាន្តតាមរដ្ឋផ្សេងៗទៀតដែលមានបងប្អូនខ្មែរយើងរស់នៅផងដែរ ។ប្រភពជាច្រើនឲ្យដឹងថាលោករតនៈវិសិដ្ឋនៅផ្ទះជួលជាមួយមិត្តភក្តិម្នាក់ទៀត។តែមិត្តភក្តិគាត់បានចេញទៅធ្វើការបាត់ពេលត្រឡប់មកវិញឃើញលោករតនៈវិសិដ្ឋស្លាប់រឹងបាត់ទៅហើយដោយមិនដឹងថាស្លាប់ពីពេលណា?។សពលោករតន

ៈវិសិដ្ឋត្រូវប៉ូលិសមកយកទៅពិនិត្យតែមិនដឹងថាមានលទ្ធផលបែបណានោះទេ?។លោករតនៈវិសិដ្ឋមានម្តាយចាស់រស់នៅស្រុកខ្មែរក៏មានជម្ងឺបេះដូងប្រចាំកាយផងដែរ។គេមិនដឹងថាតើនីអាមេរិកគេមាននីតិវិធីយ៉ាងម៉េចចពោះករណីយ៍ជនអន្តោប្រវេសន៍ចឹងនោះទេ។ខាងស្ថានទូតខ្មែរក៏មិនទានន់ឃើញមានប្រតិកម្មបែបណាដែរ?។

លោករតនៈវិសិដ្ឋត្រូវបានគេដឹងថាបានចាប់ផ្តើមសិក្សា និងមានទេពកោសល្យលើទម្រង់សិល្បៈបុរាណខ្មែរជាច្រើនតាំងពីវ័យ ១០ ឆ្នាំមកម្ល៉េះ។ លោកអាចសម្តែងល្ខោនស្បែកតូច ល្ខោនស្បែកធំ របាំប្រជាប្រិយ និងរបាំបុរាណខ្មែរជាច្រើនទម្រង់ទៀត។

នៅក្នុងប្រទេសកម្ពុជា លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាតារាសម្តែង បង្ហាញម៉ូដ និងពិធីករតាមកម្មវិធីទូរទស្សន៍នានា ដូចជា ទូរទស្សន៍ PNN ជាដើម។ លោកត្រូវបានគេស្គាល់ច្រើនបំផុតតាមរយៈការសម្តែងជាតួឯកក្នុងខ្សែភាពយន្តរឿង «Ken Comeback»។ វិស័យចម្រៀង៖ ក្រៅពីការសម្តែង លោកក៏ជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងផងដែរ។ លោកធ្លាប់បានផលិតបទចម្រៀង Original ដែលរៀបរាប់ពីសាច់រឿងពិតក្នុងជីវិតរបស់លោក ដូចជាបទ «ខ្ញុំទេអ្នកឯកា»។a roitana visith a roitanak visith1 a visitha a visitha1