» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3004 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098771 នាក់

សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា

 

ប្រទេសថៃ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ជាភាសាអង់គ្លេសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោធាគ្រោងនឹងប្រគល់យោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។កាសែត Khaosodថៃ បានឱ្យដឹងថា ការដោះលែងនឹងធ្វើឡើងនៅច្រកព្រំដែន បាន ផាកកាត (ទល់មុខជាមួយច្រកព្រំខេត្តប៉ៃលិន) ស្ថិតក្នុងចន្ទបុរី ប្រទេសថៃ។a army pow 

សូមបញ្ជាក់ថា យោធាខ្មែរទាំង១៨រូបនេះ ត្រូវបានយោធាថៃចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មួយថ្ងៃបន្ទាប់ពីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់។ ទាហា​ន​កម្ពុជា​​ចំនួន​២០រូប​​​ត្រូវ​បាន​​ទាហា​​នថៃ​​ចូល​មក​ចាប់ខ្លួន​នៅ​ច្រក​អានសេះ​​​ស្រុក​ជាប់ក្សាន្ត​ខេត្តព្រះវិហារ​ ក្រោយ​បទ​ឈប់បាញ​ប្រកាស​ចូលជាធរមាន​ជាច្រើនម៉ោង​កាលពីយប់ថ្ងៃទី​២៨ខែ​កក្កដា ហើយ នៅព្រឹកថ្ងៃទី​២៩​ នៅពេលដែលអនុវត្តបទ​ឈប់បាញ់។

ក្រោយ​ចាប់ខ្លួន​​ទាហាន​ទាំង​២០​រូប នៅថ្ងៃទី​៤ខែ​សីហា​​ ភាគី​​ថៃ​​បាន​ដោះលែងយោធា​​​​២រូប​​​ ដោយ​មានអាការៈ​ខុស​ប្រក្រតី​មាន​ធ្លាក់​ខ្លួន​ពិការ និង​វង្វេងស្មារតី ដែល​​ប្រជាជន​កម្ពុជា​បានថ្កោលទោស​​ទង្វើ​​​របស់​យោធា​ថៃ​ប្រព្រឹត្ត​មក​លើ​​ទាហាន​កម្ពុជា។

 

ការដោះលែងយោធាខ្មែរទាំង១៨រូប គឺជាលក្ខខណ្ឌមួយដែលបានបញ្ជាក់នៅក្នុងចំណុចទី៥ នៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ, ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

សូមបញ្ជាក់ថាមុននឹងមានពត័ាមានដោះលែងនេះថ្នាក់ដឹកនាំប្រទេសថៃបាននិយាយាថានឹងមិនដោះលែងទេប្រសិនបើការចរចារមិនត្រូវគ្នានិងកម្ពុជាមិនឲ្យប្រាសាទតាក្របីឥ្យថៃ។ប្រតិកម្មករណីយ៍នេះអ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា បាន​លើក​ឡើង​ថា​ថៃ​កំពុង​បង្ហាញ​សកម្មភាព​បំពាន​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ជាមួយ​កម្ពុជា​ បង្ក​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី។ លោក​បាន​ទទូច​ឱ្យ​ភាគី​ថៃ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្វីដែល​ខ្លួន​បាន​សន្យា​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួរ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថ្ងៃទី​៥ ខែ​វិច្ឆិកា លោក​ ប៉ែន បូណា បាន​លើក​ឡើង​ថា មន្ត្រី​ថៃ​កំពុង​យក​ចំណុច​ដែល​ព្រមព្រៀង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ធ្វើ​ជា​លក្ខខណ្ឌ​ដោះលែង​ទាហាន​ខ្មែរ និង​បង្កើត​លក្ខខណ្ឌ​ថ្មីៗ​បន្ថែម​ទៀត​ដូច​ជា​ការ​ចង់​ប្រើ​កម្លាំង​យោធា​ដណ្ដើម​ប្រាសាទ​តាក្របីជា​ដើម។

លោក​ថា៖ «ការ​អត្ថាធិប្បាយ​ទាំង​នេះ​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​ចំណុច​ទី៤ ដែល​ចែង​ថា​ ភាគី​ទាំង​ពីរ​បាន​​ឯកភាព​គ្នា​ជៀសវាង​ការ​ចែក​ចាយ​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ការ​ចោទ​ប្រកាន់ ការ​អះអាង​ដោយ​គ្មាន​ភស្ភុតាង​ និង​វោហាសាស្ត្រ ដែល​បង្ក​គ្រោះ​ថ្នាក់​ទាំង​តាម​បណ្ដាញ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល ឬ​វេទិកា​ក្រៅ​ផ្លូវ​ការ​ដើម្បី​បន្ថយ​ភាព​តាន​តឹង​ កាត់​បន្ថយ​សតិ​អារម្មណ៍​អវិជ្ជមាន​របស់​សាធារណជន​ និង​លើក​កម្ពស់​បរិយាកាស​អំណោយ​ផល​ដល់​ការ​សន្ទនា​ដោយ​សន្ដិវិធី»។a army pow1 a pen bona