» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3193 នាក់

ម្សិលមិញ 25341 នាក់

សរុប 21310687 នាក់

ស្រីក្មេង​ម្នាក់​​ធ្លាក់​ពី​ជាន់​ទី​៥​ខុន​ដូរ​​វី​ឃែ​ន​ស្លាប់​ក្រោយពី​នាង​ចោទថា​ដោយសារ​ឧកញ៉ា​លាង​ឃុនធ្វើបាបតែ​​សម​ត្ត​កិច្ច​ស្ងាត់ឈឹង​កំពុងក្រូម៉េ!?

 

​ភ្នំពេញ​៖​មកដល់​ម៉ោង​នេះ គេ​នៅ​មិនទាន់​ឃើញ មាន ព័ត៌មាន​ជា​ផ្លូវការ​បញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្តីអំពី ករណី​ស្រី​ស្អាត​ម្នាក់​ត្រូវ​បា​នេ​ឃើញ​ធ្លាក់​ពីលើ​អាគារ​ខុន​ដូរ​ស្លាប់​ភ្លាម​ហើយ​ដែលមាន​ការពាក់​ព​ន្ធ័​ជាមួយ​សេដ្ឋី​ក្មេង​ឈ្មោះ​លាង​ឃុន​ថៅកែ​ក្រុមហ៊ុន​ជីបម៉ុង នៅឡើយ​ទេ​ក្នុងពេលដែល​ឯកសារ​ពាក់​ពន្ធ​ក្នុង​ហ្វេ​ស​ប៊ុ​កនាង​ត្រូវបាន​គេ​គ្រប់គ្រង​ហើយលុបចោល​អស់ ! ?​។​a khun srey6 

​សូមបញ្ជាក់ថា​កាលពី ព្រឹក ថ្ងៃទី ១១ មីនា ២០២០ មានការ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង គឺមាន​ស្រី​ស្រស់ស្អាត​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ស្លាប់​។ ប្រភពពី កន្លែងកើតហេតុ​បាន រាយការណ៍​អោយដឹងថា ​នារី​រងគ្រោះ មានឈ្មោះ ឃុន ស្រី​ស្រស់ អាយុ ២៥​ឆ្នាំ ស្នាក់នៅ​បន្ទប់​លេខ​៤០៣ ចំណុច​ខុន​ដូ​វី​ឃែ​ន​លេខ​៨៧ ផ្លូវ​លេខ​៩៩ ភូមិ ៧ សង្កាត់​បឹង ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

មុនពេល​ឃើញ​នាង​ធ្លាក់​ស្លាប់​កាលពី​វេលា​ម៉ោង​០៣:០០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ នាង​បាន​បង្ហោះ​វីដេអូរ​ជាច្រើន​ឃ្លី​ប ជេរ ប្រមាថ​ចោទ ឧកញ៉ា លាង ឃុន ដែល​គេ​ដឹងថា​ជា​ប្រធាន​ក្រុមហ៊ុន​ជីពម៉ុង​គ្រុប​ដ៏​ល្បីល្បាញ តាម ហ្វេ​ស​ប៊ុ​ក តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sri Nika ដោយ បកអាក្រាត​ពី​អំពើអាក្រក់ នឹង​ជា​អំពើ​បាបកម្ម​ផងដែរ របស់លោក​ឧកញ៉ា លាង ឃុន ដែល​បាន​បង្ខំ​អោយ​នាង​យក​កូន​ចេញ ។​

អា​ឡូ​វ ទោះបីជា​ព័ត៌មាន​នេះ​បាន​បែក ធ្លាយ​ល្បី​សុះសាយ​ក្នុងសង្គម​facebook និង​តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ អន​ឡាយ​ព្រោងព្រាត​យ៉ាងណា​ដោយ ក៏​មក ដល់ពេលនេះ គេ​នៅ មិនទាន់​ឃើញ​ឧកញ៉ា លាង ឃុន បញ្ចេញ​ប្រតិកម្ម ឬ ឆ្លើយតប​ចំពោះ​វីដេអូរ របស់ នាង ឃុន ស្រី​ស្រស់ នៅឡើយ​ទេ ។ ដោយឡែក អង្គភាព​ព័ត៌មាន ភាគច្រើន​ដែល​បាន​បង្ហោះ​ព័ត៌មាន​ស្តីអំពី​ករណី ខាងលើនេះ ក៏ត្រូវ​បាន​លប់ចេញ ឬ​ទម្លាក់ ព័ត៌មាន​នេះ​ចោល​ផងដែរ មិនដឹងថា មកពី មូលហេតុ​អ្វី ? ឬ​មាន ការគាបសង្កត់​ពី​ភាគី ពាក់ព័ន្ធ​ណាមួយ ? ឬ ក៏មាន​អាថ៌កំបាំង​អ្វី​នោះ ទេ ? ។

ដោយឡែក​​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sri Nika ក៏មាន​គេ​ចូលទៅ​គ្រប់គ្រង​លុប​ព័ត៌មាន ដែល​ពាក់ព័ន្ធ ឧកញ៉ា លាង ឃុន ចោល​អស់​ដែររាប់ទាំងឃ្លិបវិដេអូររបស់នាង ? ខ្លាំង​មែន​!!!​។ ឯ ខាង​ស្នង​ដ្ឋា​ន​នគរបាល រាជធានី​ភ្នំពេញ ក៏​មិន ទាន់​ប្រកាស​ព័ត៌មាន​ជា ផ្លួ​វ​ការ ស្តីអំពី ករណី នៃ ការធ្វើ​កោសល​វិ​ច្ច័​យ​លើ សាកសព​នារី​រងគ្រោះ និង​បង្ហាញ​ពី​ការ​ស៊ើប អង្កេត​នៅឡើយ​ទេ​ថា​តើ​នាង​លោត​សម្លាប់ខ្លួន​ឬ​ត្រូវគេ​ធ្វើឃាត ? ។

មហាជន​កំពុងមាន​ចម្ងល់ និង​មន្ទិល​ខ្លាំង ចំពោះ​ករណីនេះ ? ។ ទាក់ទិន​ការលើកឡើង​របស់​មហា​ជន​ជុំវិញ​ករណីនេះ ការិយាល័យ និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​ឧកញ៉ា លាង ឃុន បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង នេះ​ជា​វីដេអូ​ឃ្លី​ប​របស់​អ្នកនាង ឃុន ស្រី​ស្រស់ មុន​នាង​ស្លាប់​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៥ ដែល​បាន​បង្ហោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sri Nika ។​តែអ្វីជាការកត់សម្គាល់តាមបណ្តាញសង្គមខ្លះបាននិងកំពុងក្រូម៉ែជួយបិទបាំងការពាក់ពាន់ជាមួយសេដ្ឋីលាងឃុនថៅកែជីបម៉ុងគ្រុប។

​គួរ​រំលឹក​ដែរ​ថា នាង​បាន​ធ្លាក់​ពីលើ​អាគារ​ជាន់​ទី​៥ នៃ​ខុន​ដូ វី​ឃែ​ន បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​០៣:០០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​៥៥ ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕ អរគុណ​សន្តិភាព​a die khun srey4 a die khun srey3 a die  khunsrey a die khun srey2 a die khun srey7 a die  khun srey a die khun srey a khun srey1 a khun srey4 


​