» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3253 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099020 នាក់

សុំ​ស្រលាញ់​តែ​ខាង​ស្រី​បដិសេធ​ចុងក្រោយ​មានតែ​ស្លាប់​ទាំងអស់គ្នា​!

 

​កំពង់ធំ​៖ មនុស្ស​ប្រុស​ស្រី ២ នាក់​ស្លាប់​ក្នុងករណី​ឃាតកម្ម​បាញ់សម្លាប់​និង​ធ្វើអត្តឃាត តាម​ក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាលថ្ងៃត្រង់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជួសជុល​ម៉ូតូ​មួយកន្លែង ស្ថិតក្នុង ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។a kill moto1 


​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​មានឈ្មោះ គង់ គឹម​ហ័ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​(​ស្លាប់​កន្លែងកើតហេតុ បាញ់​ត្រូវ​គល់​ក​ខាងឆ្វេង​១​គ្រាប់​) និង​ទី​២ ជា​ជនបង្ក ឈ្មោះ​សុខ សូ​យ៉​ន ហៅ​ឌី រស់នៅ​ភូមិ​តស៊ូ ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ (​បាញ់សម្លាប់​ខ្លួនឯង​បែក​លលាដ៍ក្បាល បន្ទាប់ពី​បាញ់សម្លាប់​ភាគី​ខាង​ស្រី​រួច​)​។

​យោងតាម​សាក្សី​ជា​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ ជនបង្ក​បានមក​សុំ​រៀន​ធ្វើ​ជាង​ជួសជុល​ម៉ូតូ​រយៈពេល​១​ឆ្នាំ​ហើយ ប៉ុន្តែ​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ ជនបង្ក​បាន​លួច​ស្រឡាញ់​ជនរងគ្រោះ ដែល​ត្រូវជា​(​កូនស្រី​របស់​មេជាង​) ប៉ុន្តែ​ភាគី​ខាង​ស្រី​មិន​ស្រលាញ់​។ លុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២២ ជនបង្ក​បាន​ទៅលេង​ផ្ទះ​ខ្លួន​នៅឯ​ខេត្តព្រះវិហារ​ដេក​១​យប់​ក៏បាន​ត្រឡប់មកវិញ រហូតដល់​ថ្ងៃកើតហេតុ​ទើប​ជនបង្ក​យក​កាំភ្លើង​កែច្នៃ​បាញ់សម្លាប់​ជនរងគ្រោះ រួច​សម្លាប់​ខ្លួនឯង​តែម្ដង​។

​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​បឋម ជនបង្ក​ស្រលាញ់​ជនរងគ្រោះ​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ស្រលាញ់​ទើប​បណ្ដាល​ឲ្យ​កើត​ករណី​ឃាត​កម្មនេះ​តែម្តង​។ ឃាតកម្ម​ព្រោះ​រឿង​ប្រដាប់​មួយ​នេះ វត្ថុតាង​មាន អាវុធខ្លី​កែច្នៃ​ចំនួន​២​ដើម​នៅ​កន្លែងកើតហេតុ សព​ទាំង ២​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a kill motoa a kill motoa1 
​