» កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ » លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 25279 នាក់

ម្សិលមិញ 20563 នាក់

សរុប 21364632 នាក់

កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ

 

 

ភ្នំពេញ៖​ ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) បានដាក់ឱ្យដំណើរការជាផ្លូវការនៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញពីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកាត់បន្ថយពេលវេលារង់ចាំក្នុងការត្រួតពិនិត្យលិខិតឆ្លងដែន។a smart gate 

អ្នកដំណើរដែលអាចប្រើប្រាស់ ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) រួមមាន ពលរដ្ឋកម្ពុជា និងអ្នកដំណើរបរទេសមកពីប្រទេសគោលដៅចំនួន ២១ប្រទេស ក្នុងនោះរួមមាន ប្រទេសសមាជិកអាស៊ាន អូស្ត្រាលី ចិន បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក។

សម្រាប់អ្នកដំណើរមកពីប្រទេសផ្សេងទៀត ដែលមានបំណងប្រើប្រាស់ ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) តម្រូវឱ្យធ្លាប់ធ្វើដំណើរចូល ឬចេញពីព្រះរាជាណាចក្រកម្ពុជាយ៉ាងតិច ១លើក។

បន្ថែមពីនេះ សម្រាប់ជនបរទេស ត្រូវមានទិដ្ឋាការដែលមានសុពលភាព និងត្រូវបំពេញទម្រង់បែបបទចូលប្រទេសតាមប្រព័ន្ធអនឡាញ Cambodia e-Arrival ជាមុនសិន ទើបអាចប្រើប្រាស់ច្រកអន្តោប្រវេសន៍ឆ្លាតវៃ (SmartGate) បាន៕

លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ (ខែមករា ដល់ ខែកញ្ញា) អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា រួមមានអាកាសយានដ្ឋានតេជោ អាកាសយានដ្ឋានសៀមរាបអង្គរ និងអាកាសយានដ្ឋានព្រះសីហនុ បានទទួលអ្នកដំណើរចេញ-ចូលសរុបចំនួន ៤,៥៥៨,១៥៥ នាក់។ តួលេខនេះ បានបង្ហាញពីការថយចុះ ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

លោក ស៊ីន ចាន់សិរីវត្ថា បានបន្ថែមទៀតថា ទន្ទឹមនឹងការថយចុះចំនួនអ្នកដំណើរ និងជើងហោះហើរចេញ-ចូល (៤៦,៧២១ ជើង ថយចុះ ២%) វិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុបចំនួន ៧៦,២៩៤ តោន ដែលជាការកើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៥។ ជាមួយគ្នានេះ ជើងហោះហើររំលងដែនអាកាសកម្ពុជាក៏មានការកើនឡើង ៨% ផងដែរ ដោយសម្រេចបាន ៦៩,១៤៩ ជើង។

បើតាមលោក ស៊ីន ចាន់សិរីវត្ថា, គិតមកដល់ឆ្នាំ២០២៦នេះ កម្ពុជាមានកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស (ASA) ចំនួន ៤៨ ជាមួយបណ្តាប្រទេសនានាទូទាំងពិភពលោក រួមមានប្រទេសក្នុងតំបន់អាស៊ាន អាស៊ីខាងកើត អាស៊ីនិរតី អាស៊ីខាងលិច ទ្វីបអឺរ៉ុប មហាសមុទ្រ អាមេរិកខាងជើង អាមេរិកខាងត្បូង និងទ្វីបអាហ្វ្រិក៕

a smart gate1