
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 19990 នាក់
ម្សិលមិញ 16074 នាក់
សរុប 21334291 នាក់
បាត់ដំបង៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី មានករណីឃាតកម្មជិះឡានមកបាញ់សម្លាប់មនុស្សយ៉ាងឃោរឃៅមួយបានកើតឡើងនៅចំណុច ឃុំកន្ទឺ១ ស្រុកបាណន់ បណ្តាលឱ្យស្ត្រីចំនួន ២នាក់ បាត់បង់ជីវិតនៅនឹងកន្លែង។
ជនរងគ្រោះទី១៖ ឈ្មោះ ប៊ុនណា សុគន្ធី ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង (ស្លាប់)។ជនរងគ្រោះទី២៖ ឈ្មោះ នេត ដានី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលធ្នង់ ឃុំកន្ទឺ១ (ស្លាប់)។ជនសង្ស័យ ត្រូវបានគេស្គាល់ឈ្មោះ ឈុន រតនះ (ពៅ) ភេទប្រុស អាយុ ៥២ឆ្នាំ។
លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន និងអនុវត្តតាមបទបញ្ជារបស់លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចបានដាក់ពង្រាយកម្លាំងស្ទាក់ចាប់នៅតាមព្រំប្រទល់ស្រុកកំរៀង ដោយសារមានព័ត៌មានថា ជនសង្ស័យមានលំនៅឋាននៅក្នុងស្រុកនេះ ជិតព្រំដែនកម្ពុជា-ថៃ។
លោកបានបញ្ជាក់ថា ជាងមួយម៉ោងក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាននៅស្រុកកំរៀង។ តាមការសន្និដ្ឋានជាបឋម ករណីនេះអាចបណ្តាលមកពីរឿងប្រចណ្ឌ ដោយស្ត្រីម្នាក់ក្នុងចំណោមអ្នកស្លាប់ ត្រូវបានគេស្គាល់ថាជាភរិយារបស់ជនសង្ស័យ ហើយនៅពេលកើតហេតុ នាងកំពុងជិះម៉ូតូជាមួយមិត្តភក្តិស្រីម្នាក់ទៀត។