» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3377 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123053 នាក់

មន្ត្រី​ក្រសួង​សិប្បកម្ម​៖​លិខិតអញ្ជើញ​សែន​ចូលឆ្នាំ​ចិន​ក្រោម​អធិបតីភាព​លោក​ចម​ប្រសិទ្ធ​ខុស​សុំ​កែ​វិញ​

 

​ភ្នំពេញ​៖​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម អះ​អា​ប្រាប់​កាសែត​ថា ពុំមាន​ការរៀបចំ​ពិធី​សែន​ចូលឆ្នាំ​ចិន​នៅ​ស្តី​ការ​ក្រសួង​នោះទេ​គឺមាន​តែ​អុច​ធូប​ចំ​ថ្ងៃសីល​តែប៉ុណ្ណោះ​!​។​a chom pra1 

ប្រតិក​កម្ម​បែបនេះ​បាន​កើតឡើង​ក្រោយពេល​បែកធ្លាយ​តាម​បណ្តាញ​សង្គម​នូវ​លិខិតអញ្ជើញ​ផ្លូវការ​របស់​ក្រសួង មួយ​ចុះ​ថ្ងៃទី​៣០ ខែមករា​ដែល​បាន​តម្រូវ​ឲ្យ មន្ត្រី​ក្រសួង​ទាំងអស់​ស្លៀកពាក់​សមរម្យ​ចូលរួម​ពិធី​សែន​ចូលឆ្នាំ​ចិន​នៅ​ទីស្តីការក្រសួង​នា​ថ្ងៃទី​៤ ខែកុម្ភៈ​ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម លោក ចម ប្រសិទ្ធ​ធ្វើ​ឲ្យ​មានការ​រិះគន់​ដូច​ព្យុះ​។​

​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម លោក អ៊ុំ សុថា បាន​បដិសេធ​នេះ ថា ពុំមាន​ការ​សែន​អ្វី​ធំដុំ​នោះទេ​។ លោក​អ៊ុំ សុថា អះអាងថា​ការចេញលិខិត​វិញ គឺ​រដ្ឋបាល​ធ្វើ​លើសពី​អ្វីដែល​ក្រសួង​ណែនាំ ហើយ​ថា​ក្រសួង​នឹងធ្វើ​ការងារ​កែតម្រូវ​ករណីនេះ​វិញ​?៖ «​យើង​អត់​មាន​ទៅធ្វើ​អី ពិធី​សែន​ចិន​អី​នៅក្នុង​ក្រសួង​ទេ​។ យើង​គ្រាន់តែ​នាំគ្នា​អុច​ធូប​នៅពេល​ថ្ងៃសីល​ធម្មតា​ទេ ហើយដោយ​សារ​ថ្ងៃ​ហ្នឹង​មន្ត្រីរាជការ​គាត់​មក​ធ្វើការ​ទាំងអស់គ្នា​ទៅ យើង​ក៏​ប្រាប់តៗ​គ្នា ប៉ុន្តែ ខាង​រដ្ឋា​បាល​គាត់​ទៅធ្វើ​លិខិតផ្លូវការ​អញ្ចឹង វា​ខុស យើង​កំពុង​កែតម្រូវ​វិញ​»​។​

​បើតាម​ប្រតិទិន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ប្រពៃណី​ចិន​ក្នុង​ឆ្នាំ​២០១៩​នេះ ត្រូវ​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥​ដល់ ថ្ងៃទី​៧ ខែកុម្ភៈ ហើយ​ពិធីបុណ្យ​មួយ​នេះ​ត្រូវបាន​ពលរដ្ឋ​កម្ពុជា​ខ្សែស្រឡាយ​ចិន​យួន​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។​

សូម​បញ្ជាក់ដែរថា​៖​កាលពី​ជំនាន់​អតីត​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ពេល​មាន​វត្តមាន​ជំនាញការ​វៀតណាម​គ្រប់​គ្រង​លោក​ចម​ប្រសិទ្ធ​ដែលមាន​ឈ្មោះ​ជា​កូនចៅ​ចិន​(​ត្រកូល​អ៊ឹង​)​ត្រូវបាន​គេ​ចាត់ទុកជា​ក្រុម​៣៥១​ចឹ​ង​គេ​មិន​យក​ចូលធ្វើការ​ឡើយ​។​ក្រោយមក​លោក​ត្រូវបាន​សម​មិត្ត​ហ៊ុនសែន​កាល​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហៅ​ឲ្យ​មក​ធ្វើការ​ជាមួយ​ក្នុងតួនាទី​ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​!​។​សម័យ​រាជាណាចក្រ​ទី​២​នេះ​លោក​ចម​ប្រសិទ្ធ​គឺជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សមាគម​ត្រ​ចិន​កូ​ល​អ៊ឹង​នៃ​កម្ពុជា​!​។​a chom pra2 a chom prasith 

​