
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 19729 នាក់
ម្សិលមិញ 16074 នាក់
សរុប 21334030 នាក់
ព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កងទ័ពកម្ពុជា-ចិន បានជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ។ កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នាលើកទី៨ ក្នុងទ្រង់ទ្រាយធំរយៈពេល១៥ថ្ងៃ ចាប់ពី ថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធារវាងក្រសួង ការពារ ជាតិ កម្ពុជា និងក្រសួងការពារជាតិចិន កងទ័ពនៃប្រទេសទាំងពីរនឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹង ចំណង មិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះ ក៏ផ្ដោតសំខាន់លើការ ប្រឆាំង ភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះដែរ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការឲ្យដឹងទៀតថា ទីកន្លែង ដែល នឹង ត្រូវធ្វើសម យុទ្ធ នេះ ទី១៖ សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលា ហ្វឹកហ្វឺនតេជោ សែន ជុំគិរី, ទី២៖ សមយុទ្ធលើសមុទ្រ និងអាកាស នៅមូលដ្ឋានសមុទ្ររាម មូលដា្ឋន ទ័ពអាកាស កង កេង និងតំបន់សមុទ្រ ខេត្តព្រះសីហនុ។
ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យា ដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារ សង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធជាដើម។
ទោះបីមានសមយុទ្ធញឹកញាប់តែកន្លងមកមានការកត់សម្គាល់ថាពេលកម្ពុជាមានការផ្ទុះអាវុធជាមួយថៃឈ្លានពានសមត្តភាពប្រយុទ្ធរបស់កម្ពុជាហាក់បីនៅមានកម្រឹត។ជាក់ស្តែងការប្រយុទ្ធគ្នា២លើកនាចុងឆ្នាំ២០២៥ថៃបានត្រួត្រាដែនអាកាសកម្ពុជាជម្រៅជា១០០គីឡូម៉ែត្រដោយកម្ពុជាមិនអាចថ្វើអីយន្តហោះថៃបាន។
ជាក់ស្តែងក្រោយពីមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ២០២៥ថៃបានចូលមកត្រួតត្រាដីខ្មែរជាច្រើនកន្លែង។ឡូវកម្ពុជាបានធ្វើនយោបាយទន់ភ្លន់ជាងមុនដោយបានចុះកិច្ចសហប្រតិបត្តការយោធាជាមួយបណ្តាប្រទេសជាច្រើនមានដូចជាតួគីយ៉េបារាំងឡាវវៀតណាមជាដើម។កម្ពុជាក៏បើកឲ្យមាកការហ្វឹកហ្វឺនយោធាជាមួយប្រទេសអឺរ៉ុបនិងអង្គការហប្រជាជាតិផងដែរ។
ក្រៅពីទទួលបាននាវាយោធាពីចិន២គ្រឿងកម្ពុជាក៏ទទួលយកនាវាស៊ើបការណ៍ដែលជាអំណោយប្រទេសជប៉ុនផងដែរនេះមិននិយាយពីការទិញអាវុធយុទ្ធភណ្ឌ័បន្ថែមទេ។នៅដើមឆ្នាំ២០២៧កម្ពុជាក៏នឹងធ្វើសមយុទ្ធឆ្មាំអង្គរជាមួយយោធាអាមេរិកឡើងវិញផងដែរបន្ទាប់ពីបានផ្អាកតាំងពីឆ្នាំ២០១១។