» កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការច្រកអន្តោប្រវេសន៍ឆ្លាតវៃ នៅតាមអាកាសយានដ្ឋានអន្តរជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរចូល និងចេញ » អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ » បាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកបាណន់ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយមូលហេតុគឺប្រចណ្ឌ! » រថយន្តដឹកទំនិញស្ករសថៃចរាចរណ៍ចូលកំពង់ផែសេះស (ផែតាហៃ)ខេត្តកែបមិនស្តាប់ការណែបាំសម្តេចប្រធានព្រឹទ្ធសភា? » មេការទូតសៀម បោះសម្តីយ៉ាងថ្លោសៗថាមិនខ្វល់ការតវ៉ារបស់កម្ពុជា សកម្មភាពកងទ័ពថៃ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀង និងរក្សាព្រំដែនរបស់ខ្លួនប៉ុណ្ណោះ..! » កងទ័ពកម្ពុជា-ចិន ត្រៀមបើកល្បែងសង្គ្រាមនាគមាសឆ្នាំ២០២៦ កន្លះខែរក្នុងពេលកម្ពុជាត្រៀមសមយុទ្ធជាមួយអាមេរិកឆ្នាំ២០២៧! » សិទ្ធិមនុស្ស UN ៖ ប្រទេសចំនួន ១១ ឱ្យថៃធ្វើវិសោធនកម្ម ឬលុបមាត្រា ១១២ ជាមួយយុវជនសៀមតវ៉ាដែរ » លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 25280 នាក់

ម្សិលមិញ 20563 នាក់

សរុប 21364633 នាក់

អ្នកបើករថយន្តដែលបុកម្តាយ និងកូនតូច ស្លាប់ទាំង៣នាក់ នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

 

ព្រះវិហារ៖ អ្នកបើកបររថយន្ត ដែលបានបង្កគ្រោះថ្នាក់ចររាចរណ៍បណ្តាលឱ្យម្តាយ និងកូនតូចៗចំនួន២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។a court car vihear 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង.សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៤៦៩ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៥៖២០នាទីល្ងាច នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ វង នឿន ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

តាមឯកសារដដែលជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង បានបើកបររថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ផ្លាកលេខ 01-4751 ទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AM-6995 ដែលបើកបរដោយឈ្មោះ នុន សូនីកា ភេទស្រី អាយុ៣០ឆ្នាំ និងមានអ្នករួមដំណើរជាកូនចំនួន២នាក់ គឺទី១ ឈ្មោះ សុខុម សូនីតា ភេទស្រី អាយុ៩ឆ្នាំ និងទី២ ឈ្មោះ សុខុម រាជនី ភេទស្រី អាយុ២ឆ្នាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្តាលឱ្យស្ត្រីជាម្តាយ និងកូនស្រីទាំងពីរនាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុទាំង ៣នាក់ បន្ទាប់ពីកើតហេតុ ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង បានចុះពីលើរថយន្ត រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។សមត្តកិច្ចខេត្តព្រះវិហ៊ារបានស្រាវជ្រាវ់ចាប់ខ្លួនជនបង្កបាននៅថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២៦។

អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា ក្រោយពីបានធ្វើការសាកសួរ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងខាងលើ បានរកឃើញថា ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង ភេទប្រុស អាយុ៣០ឆ្នាំ និងបក្ខពួក មានការពាក់ព័ន្ធនឹងករណីនេះ។

ជាមួយគ្នានេះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣៧៩ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា និងមិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃច្រើននាក់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចកើតហេតុខាងលើ។

ក្រោយតំណាងអយ្យការចោទប្រកាន់រួច, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន៕a court car vihea a court car vihear1 a court car vihear2 a cout car vihea