» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11815 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118097 នាក់

អាជ្ញាធរ​អ​ប្សា​រ​បិទ​លែង​ឲ្យ​ធ្វើចរាចរ​ផ្លូវ​ឡើង​ភ្នំ​គូលែន​!

 


​សៀមរាប ៖​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែអាសាឍ ឆ្នាំកុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​បានប្រកាស​ផ្អាក​ការធ្វើ​ចរាចរ​ផ្លូវ​ឡើង​ចុះ​ភ្នំ​គូលែន​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ញឹក​ពេក​។ a car kou1 

​នៅក្នុង​សេចក្ដីជូនដំណឹង​នេះ​បាន​បញ្ជាក់ថា ការបិទ​ធ្វើ​ចរាចរណ៍​ផ្លូវ​នេះ​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ដោយ​ក្រុមការងារ​សម្រេច​បិទផ្លូវ​នេះ​ទាំង ស្រុង​ចាប់ពី​ចំណុច​ផ្លូវ​ឡើង​ពី​ស្រុក​ស្វាយ​លើ រហូតដល់​ភូមិ​តា​ពេញ គិត​ចាប់ពី​ថ្ងៃទី​២៥ ខែ​កក្ក ដា ឆ្នាំ​២០១៩​តទៅ​រហូតដល់​ផ្លូវ​នេះ ស្ថាបនា​រួចរាល់​ជា​ស្ថាពរ លើកលែងតែ​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ខ្នងភ្នំ​គូលែន ដែលមាន​លិខិត​ឆ្លងកាត់​ផ្លូវ​បញ្ចាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ ។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​កន្លងមកនេះ មាន​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ បាន​ក្រឡាប់​បង្កឱ្យមាន​អ្នករងរបួស​រហូត​១២​នៅ​ចំណុច​ផ្លូវ​កោង​ចុះ​ចំណោត ហើយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នេះដែរ រថយន្ដ​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​បាន​ក្រឡាប់ នៅតាម​បណ្ដោយ​ផ្លូវ​ចុះ​ពី​ភ្នំ​គូលែន​ដែល​កំពុង​ស្ថាបនា​ថ្មី ស្ថិតនៅ​ចំណុច​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ បណ្ដាលឱ្យ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​២​នាក់​ស្លាប់ និង​១១​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ដ​សៀមរាប ខណៈដែល​រថយន្ដ​នោះ មាន​ភ្ញៀវទេសចរ​ជិះ​១៣​នាក់ ចេញពី​តំបន់​ទេសចរណ៍​ព្រះអង្គ​ធំ ភ្នំ​គូលែន ៕a car kou a koulen stop 


​