» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12126 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118408 នាក់

រថយន្ត​ស៊េរី​ទំនើបៗ​១០២​គ្រឿង​ដែលជា​ប្រតិភូ​សមាជិក​របស់ Gumball 3000 បាន​ចូលដល់​ប្រទេស​កម្ពុជា​ហើយ

 

​ភ្នំពេញ៖​ប្រតិភូ​សមាជិក​របស់ Gumball 3000 ដែលមាន​រថយន្ត​ស៊េរី​ទំនើបៗ សរុប​ជាង ១០២​គ្រឿង នៅ​រសៀល​ថ្ងៃទី ១៥​ខែកញ្ញា​ឆ្នាំ​២០២៤​នេះ បានធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ក្នុង​ខេត្តស្វាយរៀង ។​a car come7 

​សូមបញ្ជាក់ថា​ការរៀបចំ​ព្រឹត្តិការណ៍ Gumball 3000 នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥-១៧ ខែកញ្ញា ឆ្នាំ​២០២៤​។ ប្រតិភូ Gumball 3000 ពេលមកដល់​រាជធានី​ភ្នំពេញ​នឹងចូលរួម រៀបចំ​តាំង​បង្ហាញ​រថយន្ត និង​បង្ហាញ​បច្ចេកទេស​ជ្រែ​រថយន្ត​ដ៏​អស្ចារ្យ (Supercars Drifting) ជូន​សាធារណជន​ទស្សនា​នៅ​បរិវេណ​សួនច្បារ​វិមានឯករាជ្យ សួនច្បារ​សម្តេច​ជួន​ណាត និង​សួនច្បារ​វត្ត​បទុម​វ​តី​។ ការប្រគុំ​តន្ត្រី​ខ្នាត​យក្ស​លំដាប់​អន្តរជាតិ ដោយមាន​ការចូលរួម​សម្តែង​ពី​ប្រតិភូ Gumball 3000 ដែលជា​មហាសេដ្ឋី អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម កីឡាករ និង​តារា​រ៉េ​ប​ល្បីៗ នៅមុខ​វត្ត​បទុម​វ​តី​។​នៅ​ថ្ងៃទី​២ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ ចន្លោះ​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១១​យប់​៖ ប្រតិភូ Gumball 3000 នឹង​បន្តដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តសៀមរាប​។

​សូមបញ្ជាក់ថា​នឹងមាន​ការតាំង​បង្ហាញ​រថយន្ត និង​ពិព័រណ៍​ខ្នាតតូច​នៅ​សួនច្បារ​ព្រះរាជដំណាក់ ខេត្តសៀមរាប​។​ថ្ងៃទី​៣ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ ចន្លោះ​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ២​រសៀល​៖ ការតាំង​បង្ហាញ​រថយន្ត Supercars របស់​ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បី​បំបែក​ឯក​ទគ្គ​ពិភពលោក (Guinness World Record) នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​។

​ប្រតិភូ Gumball 3000​នឹង ចេញដំណើរ​ពី​ខេត្តសៀមរាប​ឆ្ពោះទៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​សូម​បញ្ចា​ក់ថា ព្រឹត្តិការណ៍ Gumball 3000 នេះ​មិនមែនជា​ព្រឹត្តិការណ៍​ដែល​បង្កើតឡើង ក្នុង​គោលបំណង បង្អួត​រថយន្ត​ទំនើបៗ​ពី​សំណាក់​អភិជន នៅ​កម្ពុជា​ទេ​ផ្ទុយទៅវិញ វា​ជា​ព្រឹត្តិការណ៍​ដែល​រៀបចំឡើង ក្នុង​គោលបំណង សំខាន់​ចំនួន​៤​គឺ​៖ ១). ការជំរុញ វិស័យ​ទេសចរណ៍ នៅ​កម្ពុជា និង​កេរ្តិ៍ឈ្មោះ របស់​ប្រទេស ទៅកាន់​ពិភពលោក ២). ការចូលរួមចំណែក ក្នុង​សប្បុរសធម៌ ដ៏​ធំ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ៣). ការបើកឱកាស​រវាង​វិនិយោគ​គិ​ន​ឯកជន​បរទេស និង​នៅក្នុង​ស្រុក​បាន​ជួបគ្នា និង​៤). ការបង្កើត​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ”​ការចូលរួម​ចត​រថយន្ត​ច្រើនជាងគេ​នៅមុខ​ប្រាសាទអង្គរវត្ត​”៕a car come1 a car come3 a car come4 a car come5 a car come6 a car come8 
​