» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4956 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100723 នាក់

ប្រុស​ចិន​៣​នាក់​ដេញ​វាយ​ស្ត្រី​ខ្មែរ​ម្នាក់​រងរបួស នៅ​ពោធិ​សែន​ជ័យ​!

​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់ រងរបួស​ធ្ងន់​និង​រថយន្ត​ជនរងគ្រោះ​ខូចខាត ខ្ទេច​ដោយសារតែ​បុរស​ជនជាតិ​ចិន​គ្នា​៣​នាក់ ប្រដាប់​ដោយ​ដែកគាស់ ជិះ​រថយន្ត​មួយគ្រឿង​បិទ​ស្លាក​លេខ មក​ធ្វើ​សកម្មភាព វាយ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ មុខ​ហាង​កាហ្វេ​តេស្ត ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​a china khmer1 

​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​៖​ស្ត្រី​រងគ្រោះ​ឈ្មោះ ហង់ ចាន់នី អាយុ​២៦​ឆ្នាំ មុខរបរ ​បុគ្គលិក​រោងចក្រ​ស្បែកជើង មាន​ទីលំនៅ ផ្ទះ​165Eoz ផ្លូវ​93 សង្ហា​ត់​មនោ​រម្យ ខណ្ឌ​7​មករា រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ចូល​សង្គ្រោះ​នៅ​គ្លីនិក​ភ្លាមៗ ។ ជនរងគ្រោះ​ជិះ​រថយន្ត​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-1659 ។ ចំណែក​ជនបង្ក ជា​ជន​ជាតិចិន គ្នា​៣​នាក់ ក្នុងនោះ​មានឈ្មោះ ចូ ហ្វី​លី​ប អាយុ​៤២​ឆ្នាំ ធ្លាប់មាន​គុំនុំ​ជាមួយ​ជនរងគ្រោះ​ផងដែរ ។ ទាំង​៣​នាក់​ជិះ​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ យក​ទឹកលុប គូស​បិទ​ស្លាក​លេខ​បាត់ ។​

​មុន​កើតហេតុ ស្ត្រី​រងគ្រោះ​បើករថយន្ត រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត បំរុង​ចូល​ហូបបាយ​នៅ​ហាង​កាហ្វេ​តេស្ត ។​គ្រាន់តែ​ចុះ​ពីលើ​រថយន្ត ស្រាប់​តែមាន​ក្រុម​ជនបង្ក ប្រដាប់​ដោយ​ដែកគាស់ ចំនួន​២​ដើម បើករថយន្ត​កាមរី​ឆ្លាម ទៅដល់ ធ្វើ​សកម្មភាព​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​ដេក​ដួល​រងរបួស​ធ្ងន់​។​អាចិន​៣​នាក់​បាន​បន្ត វាយ រថយន្ត​ជនរងគ្រោះ បណ្តាល​ឲ្យ​បែក​កញ្ចក់​ខ្ទេច​ជុំវិញ​ទៀតហើយ​បាន​បើករថយន្ត រត់គេច​។ សមត្ថកិច្ច ខណ្ឌ​ពោធិ​សែន​ជ័យ​បាន ចេញ​អន្តរាគមន៍ ដេញ​តាម​ចាប់​ជនបង្ក រហូតដល់​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​ព្រលានយន្តហោះ​ពោធិចិនតុង ទើប​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​៣​នាក់ ដកហូត​បាន​វត្ថុតាង ដែកគាស់​២​ដើម ។​

​ករណី​ខាងលើ​មានព​តិ​មាន​ថា ជា​រឿង​គំនុំ ពីមុនមក ស្ត្រី​រងគ្រោះ​ត្រូវបាន ថៅកែ​ចិន​រោងចក្រ ឈ្មោះ​ចូ ហ្វី​លី​ប គម្រាមកំហែង​ប៉ុនប៉ង ចាប់រំលោភ តែ​មិនបាន​សម្រេច ត្រូវបាន​ជនរងគ្រោះ​ប្តឹង ថៅកែ​ចិន​នោះ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​។ នៅ​ព្រឹក​កើតហេតុ​នេះ ថៅកែ​ចិន​រូបនោះ នាំ​បក្ខពួក​ជនជាតិ​ចិន​ដូចគ្នា សរុប​៣​នាក់​ខាងលើ មក​ប៉ុនប៉ង​សម្លាប់ ជនរងគ្រោះ​ព្រោះ​វា​បាន​រៀប​គម្រោង បិទ​ស្លាក​លេខ​រថយន្ត ជាស្រេច មក​ធ្វើ​សកម្មភាព ។​​ជនដៃដល់​ត្រូវបាន​ចាប់ខ្លួន រួមជាមួយ​វត្ថុតាង នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ និង​ចំណាត់ការ​តាម​នីតិវិធី ៕a china khmer a china khmer2 

​