» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2905 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098672 នាក់

លួច​ចូល​ផ្ទះជួល​កាប់​ប្រហារ​បុរស​២​នាក់ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ម្ចាស់ផ្ទះនិង​អ្នកជិតខាង​រត់គេច​បា​ត់​អស់​

 

​បន្ទាយមានជ័យ​៖​បុរស​២​នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​ចូល​កាប់​ប្រហារ​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​ដល់​បន្ទប់​ជួល បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ហើយ​ជនដៃដល់ បាន​រត់​គេចខ្លួនបាត់​កាលពី​វេលា​ម៉ោង​៣​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ​ទី​២១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​a kill rest 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​មានឈ្មោះ ឈី​វ ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ធ្វើការ​ក្នុងស្រុក​ស្វាយចេក និង​មាន​ស្រុកកំណើត​ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ព្រមទាំង​មាន​ប្រពន្ធ​ឈ្មោះ យុង ណី អាយ​៣០​ឆ្នាំ ។ ឯ​ជនរងគ្រោះ​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ​ដោយ​សន្លប់​មិនទាន់​ដឹងខ្លួន​ទេ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​កម្លាំង​នគរបាល​ជំនាញ​សហការ​ការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​កន្លែងកើតហេតុ​ជាក់ស្តែង​ឃើញថា ជនរងគ្រោះ​ត្រូវ​ជនដៃដល់​កាប់​ចំក​ញ្ចឹ​ង​.​ក​ខាងក្រោយ​ប្រហែង​ជាង​១​តឹក ទើប​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​របស់​ដ​ល់​បាត់​បង់ជីវិត​ក្បែរ​ម៉ូតូ និង​ម្នាក់ទៀត​កាប់​ចំក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សន្លប់​មិនទាន់​ដឹងខ្លួន​នោះឡើយ បច្ចុប្បន្នកំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ដែរ​ថា ករណី​កាប់សម្លាប់​គ្នា​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​នេះ នៅ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​អាច​ដឹង​ព័ត៌មាន​ខ្លះៗ ព្រោះ​សង្ស័យ​ជនរងគ្រោះ​មាន​គ្នា​២​ទៅ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1T.4518 ចូលក្នុង​ផ្ទះជួល ក៏​ស្រាប់តែ​ត្រូវបាន​ជនដៃដល់ លួច​ធ្វើ​សកម្មភាព​កាប់​ប្រហារ​តែម្តង​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ គឺ​ម្ចាស់​ផ្ទះជួល​បាន​គេចខ្លួនបាត់ ចំណែក​អ្នកស្នាក់នៅ​ប្រមាណ​ជាង​១០​បន្ទប់​នោះ​ក៏​នាំ​គេចខ្លួន​បាត់អស់​ទៀត​។ ចំណែក​សាកសព កម្លាំង​ជំនាញ​កំពុង​ពិនិត្យ និង​ទំនាក់ទំនង​ទៅ​គ្រួសារ​សាច់ញាតិ ដើម្បី​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។a kill rest1 

​