» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2076 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097843 នាក់

ឃាត់ខ្លួន​មន្ត្រី​ស្រុក​លើកដែក​ម្នាក់​និង​បក្ខពួក​ករណី​យ៍​ផ្សំគំនិត​គ្នា​រំលោភ​ក្មេងស្រី​ជា​អ​និតិ​ជន


​ខេត្តកណ្តាល​៖ មន្ត្រី​ស្រុក​លើកដែក​ម្នាក់ និង​បក្ខពួក នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាលរ​ដ្ឋ​បាល​ឃុំ​កំពង់​ភ្នំ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចាប់​ឃាត់ខ្លួន​ករណី រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ប្រព្រឹត្ត​នៅ​ភូមិ​អំពិល ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​a boy g 

​ជនសង្ស័យ​មានឈ្មោះ ÷១- ឈ្មោះ ម៉ន សិលា អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​កំពង់​ភ្នំ ស្រុក​លេ​ី​ក​ដែក ខេត្តកណ្តាល ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម​ដោះស្រាយ​វិវាទ​ស្រុក​លើកដែក​។​២-​ឈ្មោះ អ៊ុក ទឹង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ​ទីលំនៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

៣- ឈ្មោះ រតនា ស្រីនាថ ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​អំពើ​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្ដាល​។​៤- ឈ្មោះ គាង គ​ន្ធា ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំស្រុក​លើកដែក ខេត្តកណ្តាល​។​​ជនរងគ្រោះ​ឈ្មោះ រ ស វ ភេទ ស្រី​អាយុ​១៤​ឆ្នាំ​នៅ​ភូមិ​អំពិល ឃុំ កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​ប្រភព​ពត៍​មានបាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២២ ជនសង្ស័យ​ឈ្មោះ រតនា ស្រីនាថ បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅ​ញ៉ាំ​អី​ជាមួយ​ជនសង្ស័យ​ឈ្មោះ ម៉ន សិលា នៅ​ត្រើយ​ខាងកើត​ក្នុង​ហាង​ឈ្មោះ អមតៈ និង​បាន​បង្ខំ​ក្មេងស្រី​រងគ្រោះ​ឲ្យ​ផឹកស្រា​បៀរ​រហូតដល់​ស្រវឹង ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ម៉ន សិលា ដឹក​និង​បាន​គ្រៀក​ក្មេងស្រី​រងគ្រោះ​ចូល​បន្ទប់​ផ្ទះសំណាក់​ឈ្មោះ វិសាល រង្សី នៅ​ភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ហើយ​ជនសង្ស័យ​ល្មោភកាម​រូបនោះ​ក៏​ចាបបាន​ផ្ដួល​ក្មេងស្រី​រងគ្រោះ​ទៅលើ​ពូក និង​ធ្វើ​សកម្មភាព​រំលោភ​លើ​រូប​ក្មេងស្រី​រងគ្រោះ​រហូត​ទាល់តែ​បានសម្រេច​តែម្ដង​។

រយៈពេល ០២​ទៅ ០៣ ថ្ងៃ​ក្រោយមក​ជនសង្ស័យ​ឈ្មោះ ម៉ន សិលា បាន​ហៅ​ទូរស័ព្ទ​បបួល​ជនសង្ស័យ​ឈ្មោះ រតនា ស្រីនាថ និង​ក្មេងស្រី​រងគ្រោះ​ទៅ​ផឹកស្រា​បៀរ​នៅ​ហាង អមតៈ ដដែល​។​នៅ​ទីនោះ​ជនសង្ស័យ​ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម​ដោះស្រាយ​វិវាទ​ស្រុក​លើកដែក​រូបនេះ នាំ​ជនរងគ្រោះ​បម្រុង​ចាប់រំលោភ​ម្ដងទៀត តែ​ជនរងគ្រោះ​បាន​រត់​ពួន​ក្រោម​សា​ឡុង​។ ពេលនោះ​ជនសង្ស័យ ម៉ន សិលា ក៏​ងាក​ទៅរក​ជន​ស្ស័​យ​ឈ្មោះ រតនា ស្រីនាថ វិញ ហើយ​ជនសង្ស័យ រតនា ស្រីនាថ ក៏​យល់ព្រម​ជាមួយ​ជនសង្ស័យ​ឈ្មោះ ម៉ន សិលា លុះ​រហូតដល់​ម៉ោង​០៣​ទៀបភ្លឺ​ទើប ជនសង្ស័យ​ឈ្មោះ ម៉ន សិលា ជូន​ក្មេងស្រី​រងគ្រោះ​ត្រឡប់ទៅផ្ទះ​ជនសង្ស័យ​ឈ្មោះ រតនា ស្រីនាថ វិញ​។​

​ប្រភព​បន្តថា ប្រមាណ​ជាមួយ​សប្តាហ៍​ក្រោយមក​ជនសង្ស័យ​ឈ្មោះ រតនា ស្រីនាថ បាន​បបួល​ក្មេងស្រី​រងគ្រោះ​ថា​ទៅ​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ តែ​ជនសង្ស័យ​ឈ្មោះ រតនា ស្រីនាថ ក៏​និយាយថា ទៅ​ហាង​ផឹក​ស្ពាយ​សិន​ទៅ បន្ទាប់ពី​ផឹក​អស់​០២​ដប​ក្មេងស្រី​រងគ្រោះ​មាន​អារម្មណ៍​ថា​វិលមុខ ហើយ​ជនសង្ស័យ​ឈ្មោះ ម៉ន សិលា ក៏​ជូនទៅ​ម្ដុំ​រង្វង់​មូល​ត្រើយ​ខាងកើត ដោយ​ជនរងគ្រោះ​មើលទៅ​ដូចជា​ផ្ទះសំណាក់ ពេលនោះ​មាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ទឹង បាន​នាំ​ក្មេងស្រី​រងគ្រោះ​ចូលក្នុង​បន្ទប់​ហើយ​និយាយថា​សុំ​មួយ​សុំ​មួយ​តែ​ក្មេងស្រី​រងគ្រោះ​មិន​ព្រម​រួច​ឈ្មោះ អ៊ុក ទឹង ជា​ជនជាតិ​វៀតណាម​ក៏បាន​ចាប់បង្ខំ​និង​រំលោភ​ក្មេងស្រី​រងគ្រោះ​រហូត​ទាល់តែ​បានសម្រេច​ទៀត​។​

​ក្នុងករណីនេះ បើតាម​លោក​អភិបាលស្រុក​បានអោយដឹង​ថា លោក​បាន​កំពុង​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ឲ្យ​មន្ត្រីនគរបាល​ស្រុក​ត្រូវ​រក​អ្នកពាក់ព័ន្ធ​ទាំងអស់​មិន​ឲ្យ​រួចខ្លួន​ដាច់ខាត និង​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រមូល​ភស្តុតាង​ផ្សេងៗ​ក្នុងផ្ទះ​សំណាក់ ដូចជា​វិ​ដេ​អូ និង​ឲ្យ​ហៅ​ម្ចាស់​ផ្ទះសំណាក់​​វិសាល រង្សី មក​សួរនាំ​ដើម្បី​ដាក់បន្ទុក​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។​a boy g1 a boy g2 a boy g3 
​