
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1772 នាក់
ម្សិលមិញ 14622 នាក់
សរុប 21238321 នាក់
ភ្នំពេញ៖តាមការក្រាបបង្គំស្នើសុំពីនាយករដ្ឋមន្ត្រីនៅថ្ងៃទៅ៥វិច្ឆិកាឆ្នាំ២០២៦ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យថ្មីមួយដោយបើឲ្យមន្ត្រីពន្ធនាគារទូទៅចូលនិវត្តន៍នៅអាយុ៦០ឆ្នាំចាប់អនុវត្តន៍ពីឆ្នាំ២០២៧តទៅដូចជាមន្ត្រីរាជការស៊ីវីលដែរ។
ព្រះរាជក្រឹត្យក៏បើកសិទ្ធឲ្យមន្ត្រីដែលចូលនិវត្តន៍តាមព្រះរាជក្រឹត្យចាស់ស្នើសុំចូលធ្វើការវិញរហូតដល់អាយុ៦០ឆ្នាំផងដែរ។សូមបញ្ជាក់ថាបើតាម ព្រះរាជក្រឹត្យចាស់ ឆ្នាំ២០១៣, មន្ត្រីពន្ធនាគារ ត្រូវចូលនិវត្តន៍ ដូចខាងក្រោម៖អាយុ ៥៥ឆ្នាំ សម្រាប់ឋានន្តរសក្តិ អគ្គានុរក្សពន្ធនាគារ។អាយុ ៥៨ឆ្នាំ សម្រាប់ឋានន្តសក្តិ វរអគ្គានុរក្សពន្ធគារអាយុ ៦០ឆ្នាំ សម្រាប់ឋានន្តសក្តិ ឧត្ដមអគ្គានុរក្ស ។
ប៉ុន្តែ ចាប់ពីឆ្នាំ២០២៧ មន្ត្រីពន្ធនាគារទាំងអស់ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៦០ឆ្នាំ។ព្រះរាជក្រឹត្យថ្មីនេះមានចំណុចល្អគឺជួយលើកទឹកចិត្តមន្ត្រីពន្ធនាគារនិងអាក្រក់រដ្ឋខាតលុយនិងយុវជនក្មេងៗមិនមានឱកាសច្រើន៕