
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 985 នាក់
ម្សិលមិញ 13560 នាក់
សរុប 21221850 នាក់
មណ្ឌលគីរី៖រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសុខាបាលខេត្តមណ្ឌលគិរីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅ រសៀលថ្ងៃទី១៨ វិច្ឆិកាឆ្នាំ ២០២៦ នៅចំណុចផ្លូវចូលភូមិពូជូ ឃុំសែនមនោរម្យស្រុកអូរាំង ខេត្តមណ្ឌលគិរី បណ្ដាលឲ្យស្លាប់៣នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង រវាងរថយន្តនិងរថយន្តបើកបរបញ្ច្រាសទិសគ្នាក្នុង ស្ថានភាពផ្លូវកោង។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តតាក់ស៊ីម៉ាកតយ៉ូតាហៃយ៉ាស់ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2CK8425 បានឡើងវ៉ាជែងខាងឆ្វេងចូលផ្លូវស្តាំរថយន្តសាមុយ ចៃដន្យវ៉ាមិនផុត បានបុកប៉ះជាមួយរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីដែលបណ្តាលឲ្យមានអ្នកស្លាប់៣នាក់ របួសធ្ងន់៣នាក់ ក្នុងចំណោមអ្នកស្លាប់ មានកូនអ្នកបើកបរឡានពេទ្យម្នាក់ដែរ។
ក្នុងរថយន្តសង្គ្រោះគឹបានដឹកមន្ត្រីកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីយកទៅសង្គ្រោះនៅឯភ្នំពេញបណ្តាលឲ្យបាត់បង់ជីវិតផងដែរ។នេះបើតាមលោក យឹម ចិន្តា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឱ្យដឹង។អ្នកបើកបរឈ្មោះ រុន តុងនាង ភេទប្រុស អាយុ២៣ឆ្នាំ (អ្នកបើបររថយន្តតាក់ស៊ី ស្លាប់នៅកន្លែងកើតហេតុ) អ្នកបើកបររថយន្តដឹកអ្នកជំងឺឈ្មោះ ហេង វណ្ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រងរបួសធ្ងន់។
អ្នករួមដំណើរឈ្មោះ ឃុន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិចំកាតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (បុគ្គលិកពេទ្យរងរបួសធ្ងន់បាក់ជើង), អ្នករួមដំណើរឈ្មោះ ឡាយ ចាន់លៀង ភេទប្រុស អាយុ៣៥ឆ្នាំ (រងរបួសធ្ងន់បាក់ជើង), អ្នករួមដំណើរឈ្មោះ ម៉ក មករា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមន្រ្តីប៉េអឹម ខេត្តមណ្ឌលគិរី (ស្លាប់), អ្នករួមដំណើរឈ្មោះ ហេង វណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ ទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ស្លាប់)។
បន្ទាប់ពីមន្រ្តីនគរបាលធ្វើការវាស់វែងរួច បច្ចុប្បន្ន សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ខេត្តមណ្ឌលគិរី។ រាល់វត្ថុតាងទាំង២ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ចាត់ចែងតាមនីតិវិធីបន្ត៕