» ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1088 នាក់

ម្សិលមិញ 10504 នាក់

សរុប 21205337 នាក់

កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន

 

ប្រទេសបែលហ្សិក៖ ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៦ (Ukraine Mine Action Conference 2026) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃបានបន្សល់ទុកសំណល់ជាតិផ្ទុះជាច្រើន នៅក្នុងខេត្តចំនួន៧របស់កម្ពុជា តាមបណ្តោយព្រំដែន។a ly thuc brucsel 

ឯកឧត្តមបានលើកឡើងថា ជម្លោះព្រំដែនដែលបានផ្ទុះឡើងវិញក្នុងឆ្នាំ២០២៥ បានបង្កើតការគំរាមកំហែងថ្មីដោយយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋ និងសហគមន៍នៅតំបន់ព្រំដែន។ ស្ថានភាពនេះបង្ហាញថា ការស្តារសុវត្ថិភាពលើដីដែលរងផលប៉ះពាល់ពីជម្លោះ ត្រូវការពេលវេលា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមរាប់ទសវត្សរ៍ និងបានចំណាយពេលជាង៣០ឆ្នាំ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរកឃើញ និងបំផ្លាញយុទ្ធភណ្ឌផ្ទុះរាប់លានគ្រាប់។ ទោះបីជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក៏ដោយ បេសកកម្មនេះនៅមិនទាន់បញ្ចប់នៅឡើយ ខណៈប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ នៅតែប្រឈមនឹងគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកតាំងពីអតីតកាល។

ក្នុងឱកាសនោះ ឯកឧត្តមបានផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា៖ «សង្គ្រាមអាចបញ្ចប់នៅពេលណាមួយ ប៉ុន្តែគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម អាចបន្តគំរាមកំហែងដល់អាយុជីវិតមនុស្សជាច្រើនជំនាន់ បើទោះបីជាសង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយ»។ប្រភព៖ AKPa ly thuc brucsel1