» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 984 នាក់

ម្សិលមិញ 13560 នាក់

សរុប 21221849 នាក់

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ!

 

 

ភ្នំពេញ៖លោកស្រី Louise Mushikiwabo ជនជាតិរវ៉ាន់ដា ដែលកាន់តំណែងជាអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)នឹងបន្តកាន់តំណែងនេះមួយឆ្នាំទៀត ដោយសារមិនអាចឈានដល់ការឯកភាពគ្នា (កុងសង់ស៊ីស) ណាមួយដើម្បីអាចជ្រើសរើសអគ្គលេខាធិការថ្មីបាន។នេះជាការប្រកាសឲ្យដឹងពីកិច្ចប្រជុំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលត្រូវបានបញ្ចប់នាថ្ងៃទី១៦វិច្ឆិកា២០២៦។a manet france1

ការមិនអាចជ្រើសរើសអគ្គលេខាធិការថ្មីនៅពេលនេះ ដោយសារមិនអាចរកកុងសង់ស៊ីសបាន ដូច្នេះរដ្ឋសមាជិកOIF សម្រេចពន្យារពេលបោះឆ្នោតរយៈពេល១២ខែគឺរហូតដល់មានការរៀបចំការបោះឆ្នោតថ្មីនៅឆ្នាំ២០២៧។មូលហេតុនៃការពន្យារពេល. កិច្ចចរចាបិទទ្វារអស់រយៈពេលជាច្រើនម៉ោងមិនអាចរកចំណុចរួមបាន ដោយសារភាពតានតឹងការទូត និងការប្រជែងគ្នាយ៉ាងស្វិតស្វាញរវាងប្រទេសរ្វ៉ាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (RDC)។

​លោកស្រី Louise Mushikiwabo មក​ពី​ប្រទេសរវ៉ាន់ដា​ដែល​ជាអគ្គលេខាធិការ​ផុតអាណត្តិ​នៅ​តែ​បន្ត​ឈរ​ឈ្មោះ និង​ចង់​បន្ត​កាន់​តំណែង​ជា​អគ្គលេខាធិការ​សម្រាប់​អាណត្តិ ៤ឆ្នាំ​ទៅ​មុខ​ទៀត។ ការ​ប្តេជ្ញា​ចូលរួម​ប្រកួត​ប្រជែង​របស់​បេក្ខភាព​មក​ពី​ប្រទេស​រវ៉ា​ន់ដារូប​នេះ​បាន​ធ្វើឲ្យ​មេដឹកនាំ​ប្រទេស​កុងហ្គោ​ព្រមាន​ដក​ប្រទេស​ចេញ​ពី​សមាជិក​ហ្វ្រង់កូហ្វូនី។ រដ្ឋាភិបាលទីក្រុងគីនស្ហាសា ប្រកាសចំៗ មិនចង់ឃើញលោកស្រី Mushikiwabo កាន់តំណែងទៀតឡើយ។

 

សូមជម្រាបថា លោកស្រី Louise Mushikiwabo បានកាន់តំណែងជាអគ្គលេខាធិការOIFតាំងពីឆ្នាំ២០១៩។អគ្គលេខាធិការផុតអាណត្តិ គឺលោកស្រី Louise Mushikiwabo (ជនជាតិរ្វ៉ាន់ដា) នឹងបន្តកាន់តំណែងនេះរយៈពេល ១ឆ្នាំទៀត ។

លោក Dacian Cioloș បេក្ខជន​ម្នាក់​ជា​ជនជាតិ​រូម៉ានី​បាន​ចាត់​ទុក​ភាព​បរាជ័យ​នេះ​ថា​វា​ថ្ងៃ​ដ៏សោកស្តាយ​សម្រាប់​អង្គការ​ហ្វ្រង់កូហ្វូនី​ដែល​បន្សល់​ទុក​នូវ​ស្លាកស្នាម​ដែល​មិន​អាច​វាស់វែង​បាន​ពី​ផលវិបាក។ លោក Dacian Cioloș ភាពបរាជ័យ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​អសមត្ថភាព​របស់​អង្គការ​ហ្វ្រង់កូហ្វូនី​ក្នុង​ការ​សម្រេច​ចិត្ត ខណៈ​ដែល​អង្គការ​នេះ​បាន​តម្រូវ​ឲ្យ​សមាជិក​ខ្លួន​ទុក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដាច់​ដោយឡែកនិង​គិត​ផលប្រយោជន៍​រួម​ជា​ធំ។

ក្នុង​ន័យ​នេះ បេក្ខជន​ជនជាតិ​រូម៉ានី​បាន​ជំរុញ​ឲ្យ​អង្គការ​ហ្វ្រង់កូហ្វូនី​ពិនិត្យ​ឡើងវិញ​ពី​នីតិវិធី​នៃ​ការ​បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ​ថ្មី និង​ចង់​ឲ្យ​កម្រិត​អាណត្តិ​អគ្គលេខាធិការហ្វ្រង់កូហ្វូនី​ត្រឹម​តែ ២ឆ្នាំប៉ុណ្ណោះ។

សូម​ជម្រាប​​ថា​ជា​គោលការណ៍ និង​ដើម្បី​ក្លាយ​ជា​អគ្គលេខាធិការ​នៃ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បេក្ខជន​ត្រូវ​ការ​សំឡេង​ឆ្នោត​ជា​ឯកច្ឆន្ទ (កុងសង់ស៊ីស) ពី​ប្រទេស​សមាជិកពេញសិទ្ធិជា​មុន​សិន។ តែ​បើ​មិន​អាច​រក​ការ​ឯកភាព​បាន​ទេ គឺ​នឹង​ត្រូវ​បោះឆ្នោត​ដោយ​តម្រូវ​ឱ្យ​មាន​សំឡេង​គាំទ្រ​ភាគច្រើន​ធម្មតា​លើសពី៥០%។

សូម​បញ្ជាក់​ជូន​ថា​ពី​ដើម​ឡើយ មានបេក្ខជនចំនួន ៤រូប ឈរឈ្មោះប្រកួតប្រជែងដណ្តើមតំណែងអគ្គលេខាធិការ​ហ្វ្រង់កូហ្វូនីសម្រាប់អាណត្តិ៤ឆ្នាំទៅមុខ ២០២៧-២០៣០។ បេក្ខភាពទី១ លោកស្រី Louise Mushikiwabo ជាអគ្គលេខាធិការបច្ចុប្បន្ន និងជាអតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសរវ៉ាន់ដា។ ចំណែក លោក Dacian Cioloș អតីតនាយករដ្ឋមន្ត្រីនៃប្រទេសរូម៉ានី និងជាអតីតស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការកសិកម្មនិងអភិវឌ្ឍន៍ជនបទក៏ឈរឈ្មោះប្រកួតដណ្តើមដំណែងនេះដែរ។

នៅមាន ​បេក្ខភាពពីររូបទៀត​គឺលោកស្រី Coumba Bâ ជាអតីតរដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការសង្គម និងជាទីប្រឹក្សារដ្ឋរបស់ប្រទេសម៉ូរីតានី (Mauritania) និងលោកស្រី Juliana Amato Lumuba ជាសកម្មជនសិទ្ធិមនុស្ស និងជាកូនស្រីរបស់ លោក Patrice Lumuba នៃប្រទេសកុងហ្គោ ក៏បានឈរឈ្មោះជាអគ្គលេខាធិការហ្វ្រង់កូហ្វូនីដែរ។

តែបេក្ខនារីមកពីប្រទេសកុងហ្គោរូបនេះ និងបេក្ខនារីមកពីប្រទេសរវ៉ាន់ដា ត្រូវបានបារាំងដាក់សម្ពាធឲ្យដកខ្លួនចេញដើម្បីសម្របសម្រួល​ការប្រឈម​មុខគ្នាក្នុងអង្គការហ្វ្រង់កូហ្វូនី តែលោកស្រី Louise Mushikiwabo មិនព្រមដកខ្លួនចេញឡើយ។

ក្នុងចំណោម បេក្ខជន ប្រជែងកៅអីអគ្គលេខាធិការនេះ។ ក្រៅពីលោកស្រី Mushikiwabo បេក្ខជនសំខាន់មួយទៀត គឺលោកស្រី Juliana Amato Lumumba ដែលសាធារណរដ្ឋប្រជាធិបតយ្យកុងហ្គោ ចាត់ទុកជាបេក្ខភាពដ៏សក្តិសមបំផុត ព្រោះប្រទេសនេះអ្នកមាននិយាយ​ភាសាបារាំងដ៏ធំបំផុតមួយ​លើ​ពិភពលោក​។ លោកស្រីជាអតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក Patrice Lumumba។ 

មានការកត់សម្គាល់ថាអគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwaboបានចាត់ទុក កម្ពុជា ជាបេះដូងអាស៊ីអាគ្នេយ៍ ហើយការដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០នេះ គឺជាពេលវេលាមួយដែលរំលឹកឡើងវិញនូវអនុស្សាវរីយ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងជាព្រះវរាជបិតាស្ថាបនិករួមនៃអង្គការហ្វ្រង់កូហ្វូនី ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អគ្គលេខាធិការ ហ្វ្រង់កូហ្វូនី បានលើកឡើងដោយរំលេចថា ប្រទេសកម្ពុជាទាំងមូលបានបង្ហាញការចាប់ចិត្តលើភាសារួមរបស់យើង គឺ ភាសាបារាំង និងសហគមន៍ របស់យើងនៅក្នុងពិភពលោកទាំងមូល។

លោកជំទាវបានលើកឡើងថា​ ស្លឹកឈើមិនជ្រុះឆ្ងាយពីគល់នោះទេ ហើយនេះជាអ្វីដែលកម្ពុជានិយាយ ដូចព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា បិតារបស់ព្រះអង្គបានបង្ហាញអំពីលក្ខខណៈពិសេសនៃការទទួលរបស់កម្ពុជា។ កាលពីឆ្នាំ២០២៤ កាលបញ្ចប់កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី១៩ ព្រះអង្គម្ចាស់លោកបានមានព្រះរាជបន្ទូលថា​ស្នាមញញឹមរបស់ហ្វ្រង់កូហ្វូនី ។

លោកជំទាវបានថ្លែងថា ៖ «យើងទាំងអស់គ្នាគឺជាសហគមន៍អន្តរជាតិ ដែលនៅក្នុងទ្វីបទាំង៥ ដែលតំណាងមកពីប្រទេស និងប្រមុខរាជរដ្ឋាភិបាលចំនួន៨៨ ប្រទេស ។ ហ្វ្រង់កូហ្វូនី​ គឺជាចំណុចប្រសព្វនៃកិច្ចសហប្រតិបត្តិការ និងការចរចាគ្នានៅក្នុងពេលដែលពិភពលោកកំពុងត្រូវការខ្លាំងណាស់ក្នុងការចរចារកសន្តិភាព»។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានលើកឡើងដែរថា កិច្ចប្រជុំកំពូលនេះជាភក្តីភាពមួយយ៉ាងពិសេសទៅតាមអត្ថន័យ និងរូបភាពនៃទឹកដីដែលមានទន្លេមេគង្គឆ្លងកាត់ មានទាំងប្រាសាទដ៏ល្អឯករបស់កម្ពុជាដែលធ្វើឱ្យយើងយល់ពីអ្វីដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ក្រៅពីការលើកសសើរកម្ពុជាលោកប្រធានាធិបតីរវ៉ានដាដែលមកចូលរួមក័បានប្រកាសពីការជម្រុញឲ្យមានកិច្ចសហការជាមួយប្រទេសកម្ពុជាផងដឌរដោយចាត់ទុកប្រទេសរវ៉ានដាជាច្រកមួយសម្រាប់កម្ពុជាចូលក្នុងតំបន់អាហ្រ្វិក។a rowanda Screenshot 2026-11-17 213804