» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1198 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082724 នាក់

គិត​ត្រឹម​ពេលនេះ ព្រលានយន្តហោះ​សៀមរាប​អង្គរ បានទទួល​អ្នកដំណើរ ៩០​ម៉ឺន​នាក់ និង​រំពឹង​កើន ១,៥​លាន​នាក់ នៅ​ដំណាច់​ឆ្នាំនេះ​

 

​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (AIAI) លោក​លូ​វ៉ៃ​( Lu Wei) បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ការបើក​ដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បានទទួល​អ្នកដំណើរ​ប្រមាណ ៩០​ម៉ឺន​នាក់ ហើយ​រំពឹងថា​រហូតដល់​ខែតុលា នឹងមាន​អ្នកដំណើរ​ប្រមាណ ១,៣​លាន​នាក់ ហើយនឹង​កើន​ដល់ ១,៥​លាន​នាក់ នៅ​ដំណាច់ឆ្នាំ ២០២៤​នេះ​។​ទោះបីយ៉ាងណាតួលេខនេះគឺចាញ់បរទេសថៃដាច់។a airport sr sun1 

​ការលើកឡើង​របស់លោក Lu Wei ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន AIAI យ៉ាង​ដូច្នេះ ក្នុងអំឡុង​ពេលដែល​លោក​ដឹកនាំ​គណៈប្រតិភូ ក្រុមហ៊ុន AIAI និង​គណៈប្រតិភូ ក្រុមហ៊ុន Energy China YNPD ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា កាលពី​ថ្ងៃទី ៤​ខែកញ្ញា ឆ្នាំ ២០២៤​។​

​លោក​លូ​វ៉ៃ​( Lu Wei )​បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​ដំណើរ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ពាក់ព័ន្ធ​ស្ថានភាព​ការទទួល​អ្នកដំណើ​រឆ្ល​ង​កាត់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ហើយ​ក្រៅពីនេះ លោក​ក៏បាន​លោក​បង្ហាញ​ពី​បំណង​វិនិយោគ​ទៅលើ​គម្រោង​បង្កើត​តំបន់​ថាមពល​ពិ​សស វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម នៅ​កម្ពុជា ផងដែរ​។​

​លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន ដោយមាន​ការសហការ​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់ រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​បើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀម រាប​អង្គរ​ដែល​គិត​មកទល់ ពេលនេះ​មាន​រយៈពេល​ជិត ១​ឆ្នាំ​។ លោក​ថា​៖ «​ការបើក​ដំណើរការ​អាកាសយានដ្ឋាន​នេះ​បាន​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​បាន​ជំរុញ​ទាក់ទាញ​ទេសចរ​បរទេស​មក​ទ​ស្សនា​កម្ពុជា ពិសេស ខេត្តសៀមរាប​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បានចាប់ផ្តើម​បើក​ដំណើរការ ទទួល​ជើងហោះហើរ​លើកដំបូង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០២៣​។ អាកាសយានដ្ឋាន​នេះ ចំណាយ​ទុនវិនិយោគ​ប្រមាណ ១.១០០​លាន​ដុល្លារ​អាម៉េរិក ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន AIAI ក្នុង​លក្ខខណ្ឌ​កិច្ចសន្យា BOT (​សាងសង់ ដំណើរការ និង​ផ្ទេរ​មកវិញ​) ក្នុង​រយៈពេល ៥៥​ឆ្នាំ​។ ព្រលាន​យន្ត​នេះ ត្រូវ​កសាង​ឱ្យទៅជា​លំដាប់ថ្នាក់ 4E សម្រាប់​យន្តហោះ​ធំៗ​គ្រប់​ប្រភេទ ដែល​អាច​ហោះ​ឡើង និង​ចុះចត​បាន លើកលែងតែ​យន្តហោះ Boeing ៧៤៧-៨០០ និង​យន្តហោះ​ដែលមាន​ទំហំ​ស្លាប​លើសពី ៦៥​ម៉ែត្រ​ប៉ុណ្ណោះ​៕a airport sr sun a airpot sr sun 
​