» ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1091 នាក់

ម្សិលមិញ 10504 នាក់

សរុប 21205340 នាក់

ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា

 

ប្រទសហ្វីលីពីន៖សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជាត្រូវបានរៀបចំឲ្យអង្គុយជាមួយលោកប្រធានាធិបតីអាមេរិក នៅ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក និង​អាហារ​ពេល​ល្ងាច​ផ្លូវការ ដែល​រៀបចំ​ឡើង​ដោយ​ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ដើម្បី​ជា​កិត្តិយស​ជូន​ចំពោះ ឯកឧត្តម Donald J. Trump ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក នៅ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦។a trum manet 

ចំនុចគួកត់សម្គាល់ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​រំលឹក​ឡើង​វិញ​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​បាន​ចុះហត្ថលេខា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​មុន​។ ដោយ​លើក​ឡើង​ពី​បទ​ឈប់​បាញ់​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​ថៃ លោក​ប្រធានាធិបតី ត្រាំ បាន​សម្តែង​ក្តី​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​រក្សា​បាន​នូវ​សុពលភាព និង​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព​។ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា កម្ពុជា​បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​តួនាទី​របស់​លោក​ក្នុង​ការ​សម្របសម្រួល និង​នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​នេះ។

សូមបញ្ជាក់ថា៖ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងកិច្ចប្រជុំលោកទី២០នៅភ្នំពេញបាន គូសបញ្ជាក់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (faits accomplis) នោះឡើយ។

ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ទទួលដឹងឮ អំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តរួមគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន; ក្នុងន័យនេះ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានអំពាវនាវ ឱ្យមានការអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធជាអាទិ៍ ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែងនិងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC); យើងគូសបញ្ជាក់ថា ការងារទាំងនេះត្រូវអនុវត្តស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់;

ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានអំពាវនាវដោយទទូច ឱ្យភាគីទាំងសងខាងគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងជៀសវាងរាល់សកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ ឬធ្វើឱ្យប៉ះពាល់ដល់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ស្វាគមន៍ រាល់គំនិតផ្តួចផ្តើមរបស់តំបន់ ក្នុងគោលដៅកាត់បន្ថយភាពតានតឹង និងស្តារទំនុកចិត្តឡើងវិញ។ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក៏បានលើកទឹកចិត្ត ឱ្យបន្តកិច្ចសន្ទនានិងប្រើប្រាស់មធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍នីតិវិធីការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ សម្រាប់ការដោះស្រាយវិវាទដែនសមុទ្រ;។

សូមបញ្ជាក់ថាប្រទេសថៃមិនសប្បាយចិត្តចំពោះកម្ពុជាដែលលើកយកយកបញ្ហាជម្លោះព្រុំដែននៅក្នុងវេទិការអន្តរជាតិទេ។តាំងពីនាយករដ្ឋមន្ត្រីក្រួងការបរទេសថៃបានរីះគន់កម្ពុជាដោយនិយាយថាយន្តការទ្វេភាគីជាដំណោះស្រាយក្នុងពេលដែលយោធាថៃប្រកាសជាចំហរថាទីតាំង(កម្ពុជា)ដែលថៃកាន់កាប់ជាទឹកដីរបស់ថៃ។
a tru manet a trum manet1 a francofon