» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 983 នាក់

ម្សិលមិញ 13560 នាក់

សរុប 21221848 នាក់

អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់

 

ភ្នំពេញ៖អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះមកបិទគ្លីនិកឯកជន «ផេង សុវណ្ណារ័ត្ន»ក្រោយមានកុមារីម្នាក់អាយុ៦ឆ្នាំ បានស្លាប់បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងគ្លីនិករយៈពេល៦ថ្ងៃ មុនពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ។a clinic kill 

យោងតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយកុមារីឈ្មោះ លី សុភ័ក្ត្រ និងភរិយាឈ្មោះ អាត លីដា ដែលមានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៧៖០០នាទីព្រឹក កូនស្រីរបស់ពួកគាត់ឈ្មោះ សុភ័ក្ត្រ ពេជ្រចរណៃ អាយុ៦ឆ្នាំ មានអាការៈក្តៅខ្លួន ទើបឪពុកម្ដាយបាននាំទៅពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជនខាងលើ។

គ្រូពេទ្យម្ចាស់គ្លីនិកឈ្មោះ ផេង សុវណ្ណារ័ត្ន បានប្រាប់ឪពុកម្ដាយថា កុមារីមានជំងឺមួយប្រភេទដែលអាចព្យាបាលជាសះស្បើយបាន ប៉ុន្តែត្រូវការរយៈពេលប្រមាណមួយសប្ដាហ៍។ ក្រោយមក គ្រូពេទ្យបានប្រាប់ថា កុមារីមានជំងឺគ្រុនឈាម ហើយក្រុមគ្រួសារក៏សម្រេចឱ្យកូនសម្រាកព្យាបាលនៅទីនោះ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលសម្រាកព្យាបាលរយៈពេល៦ថ្ងៃ កុមារីមិនមានសភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ ខណៈការព្យាបាលដោយការចាក់ថ្នាំ និងផ្ដល់ថ្នាំត្រូវបានបន្តធ្វើឡើង។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលកុមារីមានអាការៈធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ខាងគ្លីនិកបានណែនាំឱ្យក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលការព្យាបាលបន្ត។ ទោះជាយ៉ាងណា ក្រោយពីទទួលការជួយសង្គ្រោះ កុមារីបានទទួលមរណភាពនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៣៖០០នាទីរសៀល។

ក្នុងពាក្យបណ្ដឹង ឪពុកម្ដាយកុមារីបានលើកឡើងពីការសង្ស័យថា ដំណើរការព្យាបាលអាចមានភាពមិនប្រុងប្រយ័ត្ន ឬធ្វេសប្រហែស ដែលពួកគាត់យល់ថា អាចជាកត្តាពាក់ព័ន្ធនឹងការបាត់បង់ជីវិតកូនស្រីរបស់ខ្លួន។ ដូច្នេះ ពួកគាត់បានស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកការពិត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទទួលបានយុត្តិធម៌។

លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅក្នុងកំណត់ហេតុថា ការចុះបិទគ្លីនិកនេះ មានការសហការពីមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។ ចំពោះការស្រាវជ្រាវ និងការពិនិត្យលើទិដ្ឋភាព បច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ត្រូវបានទុកជូនក្រសួងសុខាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធបន្ត នីតិវិធីតាមសមត្ថកិច្ចរៀងៗខ្លួន។

កុមារី សុភ័ក្ត្រ ពេជ្រចរណៃ អាយុ៦ឆ្នាំ ដែលមានឪពុក លី សុភ័ក្ត្រ និងភរិយា អាត លីដា រស់នៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្នុងអំឡុងពេលសម្រាកព្យាបាលរយៈពេល៦ថ្ងៃ កុមារីមិនមានសភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ ខណៈការព្យាបាលដោយការចាក់ថ្នាំ និងផ្ដល់ថ្នាំត្រូវបានបន្តធ្វើឡើង.។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលកុមារីមានអាការៈធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ខាងគ្លីនិកបានណែនាំឱ្យក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលការព្យាបាលបន្ត។ ទោះជាយ៉ាងណា ក្រោយពីទទួលការជួយសង្គ្រោះ កុមារីបានទទួលមរណភាពនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៣៖០០នាទីរសៀល។a clinic kill3 a clinic kill4