
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1092 នាក់
ម្សិលមិញ 10504 នាក់
សរុប 21205341 នាក់
ភ្នំពេញ៖តាមរយៈផេក គណៈបញ្ជាការបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជា ការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទ ល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានថ្លែងអំណរគុណ និងកោតសរសើរចំពោះបងប្អូនកងកម្លាំងចម្រុះនិងមន្រ្តីជំនាញ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត និងពេល វេលា ក្នុងការបំពេញបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់។
ទោះបីត្រូវប្រឈមនឹងការលំបាកគ្រប់បែបយ៉ាង ទាំងយប់ទាំងថ្ងៃ ក្រោមកម្ដៅថ្ងៃ ភ្លៀងធ្លាក់ ខ្យល់ខ្លាំងយ៉ាងណាក៏ ដោយ ។លោកឧត្តមសេនីយ៍ជាដែលសម្តេចធិបតីហុនម៉ាណែតប្រគល់ភារកិច្ចឲ្យឈរជើងបង្ក្រាបបទល្មើសនេសាទក្នុងទន្លេរសាបដោយសារជលផលខ្សោយបានចាត់ទុកការបង្ក្រាបបទល្មើសនេសាទេជាការរួមចំណែកដ៏មានតម្លៃក្នុងការការពារធនធានជលផល ថែរក្សាប្រព័ន្ធអេកូឡូស៊ី និងអភិរក្សបឹង ទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេស ជាតិ សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។
ទោះបីយ៉ាងណាការសសើរវាជារឿងមួយ តែយើងចាំមើលវិញថាតើនៅរដូវនេសាទខាងមុខធនធានជលផលមានការកើនឡើងឬអត់?នោះទើបជាលទ្ធផលជាក់ស្តែងនៃស្នាដៃ។
សូមជម្រាបថា កងកម្លាំងប្រតិបត្តិការ របស់យោធភូមិភាគទី៥ បានចុះបំពេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដោយកន្លងមក ការបង្រ្កាបការនេសាទខុសច្បាប់ជលផល មានច្រើនករណី និងបានដុតបំផ្លាញចោលជាបន្តបន្ទាប់៕