
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1090 នាក់
ម្សិលមិញ 10504 នាក់
សរុប 21205339 នាក់
ភ្នំពេញ៖ថ្លែងក្នុងឱកាសបើកជំរឿននគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបទៅកាន់អង្គពិធី នូវទិន្នន័យបឋមដែលបង្ហាញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស មានមន្ត្រីចំនួន ២ ៣៣២នាក់ ត្រូវបានរកឃើញថាខុសឆ្គងពីទិន្នន័យដើម។
ចំណុចខុសឆ្គងនោះឯកឧត្តមអភិសន្តិបបណ្ឌិត លើកឡើងថា រួមមាន៖ ខុសថ្ងៃខែឆ្នាំកំណើត ចំនួន ២ ២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះ ចំនួន ៤៨នាក់ និងខុសភេទ ចំនួន ៤នាក់ ដោយមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកទិន្នន័យខុសនេះ ថាជាការបញ្ជាក់ឱ្យឃើញអំពីភាពចាំបាច់នៃការចុះធ្វើជំរឿង។
នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងដំណើរការជំរឿនមន្ត្រីនគរបាល បម្រើការនៅតាមអង្គភាព ចំនួន ៣ រួមមាន៖ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ។ ជំរឿននេះ នឹងបន្តធ្វើរហូតបញ្ចប់ថ្នាក់អង្គភាពចំណុះទីស្ដីការក្រសួង មុននឹងបន្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរឿនមន្ត្រីនគរបាលជាតិ មានគោលដៅស្នូល៦ រួមមាន៖ ១. ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់ ២. ដឹងពីតម្រូវការកម្លាំងជាក់ស្តែង ៣. ស្គាល់ពីសមត្ថភាពរបស់មន្ត្រី ៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ៥. ធ្វើទំនើបកម្មការគ្រប់គ្រង និងទី៦. ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា យុទ្ធនាការជំរឿននេះ ជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីកសាងមូលដ្ឋាន ទិន្នន័យធនធានមនុស្ស រយៈពេលវែង ធានាប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយការចំណាយថវិកាជាតិ។
មានការកត់សម្គាល់ថាក្រសួងមហាផ្ទៃសម័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានប្រកាសអំពីយុទ្ធនាការសម្អាតផ្ទះដែលជាការកែទម្រង់ដ៏សំខាន់សម្រាប់ការការងារគ្រប់គ្របនិងលុបបំបាត់អំពើរពុករលួយ។ផ្ទុយទៅវិញនៅក្រសួងការពារជាតិដោយសំអាងលើបញ្ហាសន្តិសុខជាតិមិនដែលត្រូវបានប្រកាសឲ្យដឹងពីការធ្វើជម្រើនកងកម្លាំងដើម្បីស្វែងឈ្មោះទាហ៊ានខ្មោចអ្វីឡើយ។ជាក់ស្តែងកន្លងមកពេលប្រទេសមានបញ្ហាក្នុងជួរកងទព័តែជួបបញ្ហាខ្វះកម្លាំងតែជាមួយគ្នានោះប្រាក់ខែរដ្ឋផ្តល់ឲ្យពេញៗ។សង្ឃឹមថាបទពីសោធន៍នៃសង្គ្រាមថៃឈ្លានពានកន្លងមកនេះក្រសួងការពារជាតិនឹងធ្វើការបានត្រឹមត្រូវល្អជាងមុន។