» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31188 នាក់

ម្សិលមិញ 29590 នាក់

សរុប 21073354 នាក់

អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ

សហរដ្ឋអាម៉េរិក៖ ក្រសួងរតនាគារជាតិសហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានប្រកាសពីការដាក់ទណ្ឌកម្មដែលកំណត់គោលដៅលើបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងប្រតិបត្តិការសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញទ្រង់ទ្រាយធំនៅតំបន់អាស៊ីអាគ្នេយ៍ ។a us thai scam

ទណ្ឌកម្មថ្មីនេះ ត្រូវបានប្រកាសដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហៅកាត់ថា OFCA ដោយបញ្ជាក់ថា ក្រុមហ៊ុនថៃចំនួន២ គឺ Trans Asia International Holding Group Thailand Company Limited និង Troth Star Company Limited ចូលរួមធ្វើសកម្មភាពសម្របសម្រួល និងរកប្រាក់ចំណេញពីមជ្ឈមណ្ឌលឆបោកនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ ។

បុគ្គលមួយរូបឈ្មោះ Chamu Sawang (ឬស្គាល់ថាជា Yu Jianjun) ដែលជាជនជាតិថៃនោះ ក៏ជាប់ទណ្ឌកម្មផងដែរ ជុំវិញការជាប់ពាក់ព័ន្ធក្នុងការគ្រប់គ្រងដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារសម្រាប់បណ្ដាញបោកប្រាស់ទាំងនោះ ។

ក្រៅពីក្រុមហ៊ុនថៃ និងបុគ្គលជនជាតិថៃ នៅមានឈ្មោះរបស់ក្រុមប្រដាប់អាវុធមួយនៅមីយ៉ាន់ម៉ា គឺកងកម្លាំងប្រជាធិបតេយ្យការ៉ែន (Democratic Karen Benevolent Army) ឬហៅកាត់ថា DKBA ដែលត្រូវបានចោទប្រកាន់ថា បានផ្ដល់ការការពារ និងគ្រប់គ្រងទឹកដីសម្រាប់បរិវេណដែលគេយកទៅប្រើប្រាស់ធ្វើជាទីកន្លែងឃុំឃាំង និងបង្ខំជនរងគ្រោះឱ្យបម្រើការក្នុងការងារបោកប្រាស់។ បន្ថែមពីនេះ ក្រុមហ៊ុនថៃ ត្រូវបានចោទប្រកាន់ថា ដើរតួជាអាជីវកម្មក្លែងក្លាយដែលអនុញ្ញាតឱ្យមានការលាងលុយឆ្លងដែន និងទិញអចលនទ្រព្យសម្រាប់ប្រតិបត្តិការបោកប្រាស់ ។

ក្រុមហ៊ុននិងបុគ្គលដែលជាប់ទណ្ឌកម្មទាំងនេះ នឹងរងនូវការបង្កកទ្រព្យសម្បត្តិណាមួយដែលស្ថិតនៅសហរដ្ឋអាម៉េរិក (រាល់ទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនឬបុគ្គលទាំងនោះ) ហើយហាមឃាត់ពលរដ្ឋអាម៉េរិកមិនឱ្យចូលរួមនៅក្នុងប្រតិបត្តិការណាមួយជាមួយពួកគេឡើយ ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារជាតិអាម៉េរិក បញ្ជាក់ថា ប្រតិបត្តិការបោកប្រាស់ទាំងនេះ ដែលជារឿយៗបានក្លែងបន្លំជាវេទិកាវិនិយោគអនឡាញ ឬរូបិយប័ណ្ណគ្រីបតូ ដោយបានកេងប្រវ័ញ្ចជនរងគ្រោះរាប់ពាន់នាក់នៅទូទាំងពិភពលោក រួមទាំងពលរដ្ឋអាម៉េរិកាំងជាច្រើននាក់ដែរ ។

រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានធ្វើការប៉ាន់ប្រមាណថា ពលរដ្ឋអាម៉េរិកបានចាញ់បោកថវិកាយ៉ាងហោចណាស់ ១០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយសារតែគម្រោងបោកប្រាស់តាមអ៊ីនធើណិតដែលមានប្រភពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកើនឡើង ៦៦% ធៀបនឹងឆ្នាំមុន ។

ទីក្រុងវ៉ាស៊ីនតោន ថ្លែងថា ទណ្ឌកម្មថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដ៏ទូលំទូលាយរបស់ខ្លួនដើម្បីបោសសម្អាតក្រុមឧក្រិដ្ឋកម្មដែលកំពុងបន្តដំណើរការនៅក្នុងតំបន់ និងដើម្បីដាក់ទោសទណ្ឌចំពោះអ្នកដែលអនុញ្ញាតឱ្យមានការបង្ខិតបង្ខំផ្នែកពលកម្ម និងការជួញដូរមនុស្សនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ ។

ជាចុងក្រោយ ក្រសួងរតនាគារជាតិអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ រួមទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិតឆ្លងដែន និងការពារជនគ្រោះដែលងាយរងគ្រោះ ៕ប្រភព៖ Reuters/ U.S. Department of the Treasury via CC Timesa us scam1 a us scam2