» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28295 នាក់

ម្សិលមិញ 29590 នាក់

សរុប 21070461 នាក់

ក្រសួង​ការងារ​ជូនដំណឹង​រឿង​បើក​លុយ​ឲ្យ​កម្មករ​ដែល​រង​ការព្យួការងារពី​រោងចក្រ​

 

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ដល់​​កម្មករនិយោជិត ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ ក្នុង​ខែកក្កដា ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២៣ នៃ​រោងចក្រ ទាំង​៣៩ នៃ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​លើក​ទី​៩​ឲ្យ​មក​បើក​លុយ​ជំនួយ​។​a manet cham 


​ក្រសួង​ការងារ​បាន​ប្រាប់ថា​ថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ​ដែល​បងប្អូន​បានផ្ដល់​មកឱ្យ​ក្រសួង តាមរយៈ​រដ្ឋបាល​រោងចក្រ នាពេល​កន្លងមក​។​ប្រាក់ឧបត្ថម្ភ​នេះ នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​៖ ៨១ ០០០​រៀល (២០​ដុល្លារ​អាម៉េរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧​ថ្ងៃ ដល់ ១៤​ថ្ងៃ ១៦២ ០០០​រៀល (៤០​ដុល្លារ​អាម៉េរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១៥​ថ្ងៃ ដល់ ១​ខែ​។​ក្រសួង​សូម​រំ​ឮ​កថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ២១​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាមទូរ​សព្ទ​ពី​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក​។

​ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់ ឧបត្ថម្ភ​នេះ​។​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង​៣៩ នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នោះ សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ​របស់ខ្លួន​។

 

​សូមបញ្ជាក់​ថាបើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី នៅ​ឆ្នាំ​២០២២ មាន រោងចក្រ​បិទ​សរុប​ចំនួន ៤៩១ (​ស្មើនឹង​កម្មករនិយោជិត​សរុប​ប្រមាណ ៥,៩ ម៉ឺន​នាក់​) និង រោងចក្រ​សហគ្រាស​ព្យួរការងារ​មាន​ចំនួន ១០២​។​​បើ​យោងតាម​ក្រសួង​ការងារ​កាលពី​ឆ្នាំ​២០២២ ទោះបី​ជាមាន​រោងចក្រ​បិទទ្វា​ជិត​៥០០​ក្តី ក៏​នៅមាន​រោងចក្រ​សហគ្រាស​បើក​ថ្មី​សរុប​ចំនួន ៣ ៧៤៨ (​ស្មើនឹង​កម្មករនិយោជិត​សរុប​ប្រមាណ ១៤,៧ ម៉ឺន​នាក់​)​។ ក្រសួង​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធានា ការពារ និង លើកទឹកចិត្ត​វិនិយោគ​ក្នុង​វិស័យ​អាទិភាព និង​លើកទឹកចិត្ត​ដល់​រោងចក្រ​សហគ្រាស​ឱ្យ​ដំណើរការ​រយៈពេល​យូរ ដើម្បី​រក្សា និង បង្កើត​ការងារ​នៅ​កម្ពុជា ដោយ​ទាក់ទាញ​រោងចក្រ​សហគ្រាស​បើក​ថ្មី​ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់ ឱ្យបាន​កាន់តែ​ច្រើនជាង រោងចក្រ​ដែល​បិទ និង ព្យួរការងារ​៕a worker moneya worker money a worker money1 a worker money2 
​