
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1089 នាក់
ម្សិលមិញ 10504 នាក់
សរុប 21205338 នាក់
បន្ទាយមានជ័យ៖ លោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ (Francois Grosdidier) អភិបាលក្រុង METZ សាធារណៈរដ្ឋបារាំង រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង និងគណៈប្រតិភូ បានចុះទៅពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណលោក ហ្វ្រង់ស្វ័រ ក្រូឌីឌីយេ រួមនឹងគណៈប្រតិភូ នៃស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង METZ ប្រទេសបារាំង ដែលបានផ្តល់អណ្ដូងទឹក ចំនួន៦អណ្តូង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកបានប្រើប្រាស់។
សូមបញ្ជាក់ថា បច្ចុប្បន្នបងប្អូនជនភៀសសឹក ដែលត្រូវទាហានថៃ ចូលកាប់កាន់ទាំង៦ភូមិខុសច្បាប់អន្តរជាតិ មិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានទេបើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ២០២៥ក៏ដោយ។ ជនភៀសសឹកដែលកំពុងស្នាក់នៅភូមិរង់ចាំ ដែលមកទល់ពេលនេះមានចំនួន ៣.៣១៨ គ្រួសារ ស្មើនឹងមនុស្សចំនួន ១៣.២៥៩នាក់ (ស្រី៦.៦៤២នាក់-កុមារ៣.៤១៦នាក់)៕