» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12154 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118436 នាក់

សម្តេច​ក្រឡាហោម ស ខេង ណែនាំ​ដល់​អាជ្ញាធរ​ជាប់​បឹង​ទន្លេសាប ពិនិត្យ​វាយតម្លៃ​អំពី​តំបន់​២ និង​តំបន់​៣​ឱ្យបាន​ត្រឹមត្រូវ​

​បាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ស្រុក​ទាំង​៤ នៅជាប់​ដែន​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង មានស្រុក​មោងឫស្សី សង្កែ ឯក​ភ្នំ និង​ស្រុក​ថ្មគោល ព្រមទាំង​មន្ត្រី​តាម​មន្ទីរជំនាញ​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត​ត្រូវ​រួមសហការ​គ្នា​ឱ្យបាន​ល្អ ក្នុង​ការចុះពិនិត្យ​វាយតម្លៃ​អំពី​តំបន់​២ និង​តំបន់​៣​ឱ្យ​ច្បាស់លាស់ ដើម្បី​កាត់​ឆ្វៀល​ដី ដែល​ប្រជាពលរដ្ឋ បាន​អាស្រ័យ​ផល​ជាក់ស្តែង​។​a chea kheng3 

​សម្តេច​ក្រឡាហោម ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​មួយ ជាមួយ​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី រួម​នឹង​រដ្ឋបាលខេត្ត ស្រុក​ទាំង​៤ នៅជាប់​ដែន​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​តំបន់​ណាខ្លះ​ដែល​អាច​កាត់​ឆ្វៀល​ផ្ទៃដី​នៅក្នុង​តំបន់​២ និង​តំបន់​៣​បាន សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ធ្លាប់​អាស្រ័យ​ផល​យ៉ាងតិច ១០​ឆ្នាំ តាម​ការណែនាំ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​សារ​សំឡេង​ពិសេស​នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​អនុវត្ត​នូវ​គោលការណ៍​ចំនួន​២ គឺ​ទី​១. ការខិតខំ​អភិរក្ស​តំបន់​បឹង​ទន្លេសាប និង​ទី​២ ការខិតខំ​គោរព​ទៅតាម​ប្រវត្តិសាស្ត្រ​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ ក្នុងន័យ​ដើម្បី​គិតគូ​អំពី​ការប្រកប​របរ​របស់​ប្រជាកសិករ​ក្នុង​ការដាំដុះ​។​​សម្តេច ស ខេង បានសម្រេច​ជាគោលការណ៍​ថា នឹង​រៀបចំ​ឡើងវិញ​តំបន់​មួយចំនួន​ដែល​ចាំបាច់ ដូចជា​ព្រំប្រទល់​រវាង​តំបន់​១ និង​តំបន់​២ អាច​ថា ទាញ​ពី​តំបន់​២​មកជា​តំបន់​១ ក្លាយទៅជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន ហើយ​ទាញ​តំបន់​៣​មកជា​តំបន់​២ ព្រោះ​តំបន់​៣​ជា​តំបន់ហាមឃាត់ មិនឱ្យ​មានការ​ប៉ះពាល់​ប្រមូល​ផល​ទាំងអស់ ហើយ​ការ​ទាញ​តំបន់​៣​មកជា​តំបន់​២ ដើម្បី​ប្រជាពលរដ្ឋ​បាន​បង្កបង្កើនផល និង​អាស្រ័យ​ផល ប៉ុន្តែ​មិនមែន​ផ្តល់​ជា​កម្មសិទ្ធិ​ទេ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តទៀតថា ក្រៅពីនេះ​គឺ​ទាក់ទង​នឹង​ការអភិរក្ស​បឹង​ទន្លេសាប ដូចជា​ការបោះ​បង្គោលព្រំ​ប្រទល់ ដើម្បី​សម្រួល​ធ្វើ​យ៉ាងម៉េច​កុំឱ្យ​បង្គោល​នេះ​មានការ​លួច​ចល័ត​ព្រំដែន ហើយ​ចុងក្រោយ​ទាក់ទង​នឹង​បញ្ហា​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​រក្សា​បឹង​ទន្លេសាប ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នេះ ដើម្បី​រួមសហការ​គ្នា​ក្នុងការ​ថែរក្សា​ការពារ​បឹង​ទន្លេសាប​ឱ្យបាន​គង់វង្ស​តទៅ​អនាគត​៕a chea kheng1 a chea kheng2 a chea kheng5 

​