» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9629 នាក់

ម្សិលមិញ 25341 នាក់

សរុប 21317123 នាក់

បន្ទាប់ពីរងការរិះគន់ពីអ្នកសារពត៍មានករណីយ៍ផ្សាយសម្តីមាក់ងាយនិងចង់វ៉ៃខ្នោះអ្នកាសែតលោករដ្ឋមន្ត្រីនិងចៅហ្វាយខេត្តចេញបកស្រាយ

 

ភ្នំពេញ៖កាលពីថ្ងៃទី២៩មិថុនាមានលេចចេញនូវឃ្លីបវីដេអូបង្ហោះតាមបណ្តាញសង្គមករណីរដ្ឋមន្ត្រីក្រសួងមួយធនធានទឹក និយាយថា [ពួក] អ្នកកាសែតឥឡូវខូចណាស់ .កន្លែងដែលមានច្បាប់ក៏ថាផ្សាយ! ភ្លាមនោះ លោកអ៊ុនចាន់ដាអភិបាលខេត្តកពង់ចាម ដែលហែរហម និងចុះការងារជាមួយក៏បន្ទរថា ទាល់ដាក់ខ្នោះ ១ - ២ អីបានដឹងខ្លួន..Sic.។.ធ្វើជារដ្ឋមន្ត្រី ធ្វើជាចៅហ្វាយខេត្តហេតុអីនិយាយាមាក់ងាយកាសែតក្រែងតាមក្រសួងស្ថាបន័និងរាជធានីខេត្តមានអ្នកនាំពាក្យតើម៉េចមិោនប្រើតាមច្បាប់ស្តីពីរបសសាពត៍មានដែលនៅមានសុពលភាពជាធរមានតើ?។a un chanda1 

 

 

ទាក់ទងសម្តីដែលបង្ហាញពីការគម្រាមកំហែងអ្នកកាសែតចេញពីមានរដ្ឋមន្ត្រីនិងអភិបាលខេត្តនេះខាងសមាគមសារព័ត៌មានសុក្រឹត (N.P.A) ក៏បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនិងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម នូវពាក្យ«ឥឡូវពួកកាសែតគាត់ខូចណាស់ កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ.» ទាល់តែដាក់ខ្នោះ (១.២) ទើបដឹងខ្លួន !ថាជាសកម្មភាព។

ករណីយ៍នេះនៅថ្ងៃទី៣០មិថុនាលោករដ្ឋមន្ត្រីក្រសួងធនធានទឹកបានចេញសេចក្តីកែតម្រូវសម្តីដែលចោទប្រកាន់អ្នកកាសែត។លោកថាមិនបានមាក់ងាយកាសែតទាំងអស់ទេ។ លោកថាគោលបំណងនៃការលើកឡើង គឺសំដៅតែលើអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានគោរពតាមវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន។

ខាងរដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ក៏បានចេញសេចក្តីបំភ្លឺជាផ្លូវការ ដើម្បីឆ្លើយតបនឹងការចែកចាយឃ្លីបសំឡេងសន្ទនារវាងថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលខេត្តកំពង់ចាម ដែលកំពុងទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គមផងដែរ។តែលោកបានចោទកាសែតដែលផ្សាយសម្លេងលោកថាមិនមានវិជ្ជាជិវៈព្រោះមិនដឹងថាសម្លេងពីណា?។

ក្នុងសេចក្តីបំភ្លឺ រដ្ឋបាលខេត្តបានបញ្ជាក់ថា សំឡេងសន្ទនាដែលត្រូវបានដកស្រង់ និងផ្សព្វផ្សាយនោះ អាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានជាទូទៅ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ថាឮរដ្ឋបាលខេត្តក៏បានអះអាងដែរថា មិនដែលចាត់ទុកអ្នកសារព័ត៌មានជាសត្រូវឡើយ ប៉ុន្តែតែងចាត់ទុកជាដៃគូដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចដោះស្រាយបានទាន់ពេលវេលា។a chanda press a tho jefha a un chanda