» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 723 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095638 នាក់

លោក​វរសេនីយ៍ឯក សួន សំអឿន អធិការនគរបាល​ស្រុក​កំពង់ ត្របែក ចាប់​មនុស្ស​វ៉ៃខ្នោះ ទាត់​ធាក់​តាម​អំពើ ចិត្ត រួច​ថា ចាប់​ច្រឡំ ត្រូវបាន​ស្នងការ​ខេត្ត​កាន់ជើង​!?


​ព្រៃវែង​៖ យុវជន​ម្នាក់​ត្រូវបាន​ក្រុម​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ ត្របែក ខេត្តព្រៃវែង ក្រោម​បញ្ជា របស់លោក វរសេនីយ៍ឯក សួន សំអឿន អធិការនគរបាល ស្រុក​កំពង់ត្របែក បាន​ស្ទាក់ចាប់​ឃាត់ខ្លួន​តាម ផ្លូវ​ពេល​កំពុងធ្វើដំណើរ​ដោយ​ទោចក្រយានយន្ត​​វាយ​ទាត់​ធាក់ ផ្កាប់មុខ​ទៅនឹង​ដី ចាប់​កាច់​ដៃ វ៉ៃ ខ្នោះ​ក្រពាត់ដៃ​មក​ខាង ក្រោយ យ៉ាង​ព្រៃផ្សៃ​ព្រោះ​សង្ស័យថា ជា​មុខសញ្ញា ក្រុម​ជួញដូរ​ថ្នាំ ញៀន តែ​ការពិត​មិន មែន​ជា​មុខសញ្ញា​ជួញ ដូរ​គ្រឿងញៀន​ទេ ។a po kick1

ករណីនេះ បានកើត ឡើង​កាលពី​ថ្ងៃទី​០៨ ខែកុម្ភ​: ឆ្នាំ​២០២២ វេលា ម៉ោង​ប្រមាណ​ជាង ៤ ល្ងាច នៅ​ចំណុច​ភូមិ​ព្រៃ តា​នេន ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្ត ព្រៃវែង ដោយ ក្រុម សមត្ថកិច្ច​ចាប់​មនុស្ស​ច្រឡំ បាន​បង្ក​ការ​រិៈ​គន់​ជាខ្លាំង​តាម ” បណ្ដាញ​សង្គម ” ។ ក្រោយមក សមត្ថកិច្ច ប៉ូលិស បាន​សូមទោស និង​ផ្ដល់​ថវិកា​មួយ ចំនួន​ដល់​យុវជន​រូបនោះ ដើម្បី​ព្យាបាល​របួស​និង​បញ្ចប់រឿង មិនអោយ​ដាក់ពាក្យ​បណ្តឹង​ប្ដឹងផ្ដល់ ក្រុម​សមត្ថកិច្ច នគរបាល ដែលមាន​លោក សួន សំអឿន ជា​មេ​កើយ​។

យោង តាម​លិខិត​បំភ្លឺ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​ថ្ងៃទី ១២ .០២.២០២២ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​កម្លាំង​នគរ បាល​បង្ក្រាប​គ្រឿង ញៀន​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​កំពង់ ត្របែក ខេត្តព្រៃវែង នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា​ម៉ោង​១៦ :០០​នាទី​រសៀល ។ កម្លាំង​នគរ បាលប​ង្ក្រា​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរ​ស្រុក​កំពង់ត្របែក បាទ​ទួល ព័ត៌មាន​ពី​ភ្នាក់ងារ​បង្កប់​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ព្រៃ​តា​នេន ឃុំ​ព្រៃ ឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ អធិការ ដ្ឋា​ន​នគរបាល​ស្រុក​កំពង់ត្របែក បាន​ស្នើសុំ​គោលការណ៍​ទៅ​អយ្យ ការ​អម​សាលាដំបូង​ខេត្តព្រៃវែង ដើម្បី​បើក​ប្រតិបត្តិ​ការបង្ក្រាប ។​

​នៅពេលដែល​សមត្ថកិច្ច និង​ជនបង្កប់​ចុះ​មកដល់​ចំណុច​ផ្លូវ​នៅ​ខាងក្រៅ​ភូមិ​ព្រៃ​តា​នេន ក៏បាន ប្រទះឃើញ​បុរស​ម្នាក់​ជិៈ​ម៉ូតូ គួរ​ឲ្យ​សង្ស័យ ដោយសារតែ​ពេលវេលា ជិតយប់ និង​ទីកន្លែង​ស្ងាត់ ។ ព្រមទាំង​មាន ការចង្អុលបង្ហាញ​ពី​ភ្នា​ក់ ងារ​បង្កប់​ផង​នោះ កម្លាំង​សមត្ថកិច្ច​ក៏បាន​ជិៈ​ម៉ូតូ​ទៅ​កាត់​ចំ​ពី​ខាង មុខ ក្នុង​គោលបំណង​ឃាត់​បុរស​សង្ស័យ​ខាង លើ​ដើម្បី​សួរនាំ ។ ប៉ុន្តែ នៅពេល​បុរស​នោះ បាន ឃើញ​សមត្ថកិច្ច​ភ្លាម ក៏ បាន​លោត​ពីលើ​ម៉ូតូ​រត់ គេចខ្លួន ដែល​បង្កើន​ឲ្យ​មានការ​សង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង ញៀន ខណៈនោះ កម្លាំង​ជំនាញ​បាន​ដេញតាម និង​ឈានដល់​ការឃាត់ខ្លួន​បាន ។ អំឡុង ពេល​ឃាត់ខ្លួន បុរស​រូបនេះ ពុំបាន​សហការ​ជា មួយ​សមត្ថកិច្ច​នោះឡើយ ថែមទាំង​រើបម្រះ​យ៉ាងខ្លាំង​ទៀតផង ។​

​ដើម្បី​ចៀសវាង​ជន សង្ស័យ​រត់​រួច និង​អាច​បង្ក​គ្រោះថ្នាក់​ជាយ​ថា ហេតុ សមត្ថកិច្ច​បាន​ផ្តួល​ឲ្យ​ជនសង្ស័យ​ដួល ផ្កាប់មុខ ដើម្បី​ដាក់​ខ្នោះដៃ ដែល​សកម្មភាព​ទាំង នេះ បណ្តាល​ឲ្យ​មាន របួសស្រាល​នៅលើ​ផ្ទៃ មុខ​និង​បបូរមាត់ ។​​បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​សួរនាំ​បឋម​និង​បាន​ផ្ទៀងផ្ទាត់ ជាមួយ​ភ្នាក់ងារ​បង្កប់​ទើប​ដឹងថា បុរស​នោះ​មិនមែនជា​មុខសញ្ញា​សង្ស័យ​ទេ ។​ខណៈនោះ បាន​ចាត់​កម្លាំង​ឲ្យ​នាំ​បុរស​ម្នាក់​នោះ​ទៅពិនិត្យ និង​ព្យាបាល​របួស​នៅ​ឃ្លីនិក​ឯកជន​មួយ​។ រីឯ​កម្លាំង​ផ្សេង ទៀត​បន្ត​ប្រតិបត្តិការ​តាម​ចាប់​មុខសញ្ញា​សង្ស័យ ។ ដោយមាន ការសហការ​ពី​អាជ្ញាធរ​ឃុំ កម្លាំង​ជំនាញ​បានធ្វើ​ការឃាត់​បាន​ជន សង្ស័យ​ពិតប្រាកដ​ដោយ​ជោគជ័យ និង​ដកហូត​បាន​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ៣.៣៧​ក្រាម បើ​ទោះ ជាមាន​ការរារាំង​ពី​ក្រុមគ្រួសារ​មុខសញ្ញា​ក៏ ដោយ​។ ចំពោះ​ករណីនេះ សមត្ថកិច្ច​បាននិងកំពុង​កសាង​សំណុំ រឿង​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា ក្រោយ ពេល​ជនរងគ្រោះ​បាន បង្ហោះ​សារ​រៀបរាប់​ពី​សកម្មភាព របស់​ប៉ូលីស ចាប់វាយ​ទាត់​ធាក់ និង​ដាក់​ខ្នោះដៃ ធ្វើបាប​លើ​រូបគេ (​ជនរងគ្រោះ​)​នៅ​​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ លោក​វរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាល​ស្រុក កំពង់ត្របែក បាន​ហៅ​ភាគី​យុវជន​ដែល​ត្រូវ​សមត្ថ កិច្ច ក្រោម​បញ្ជា​របស់ លោក​ចាប់​ច្រឡំ មក​ធ្វើការ​សម្របសម្រួល និង​បកស្រាយ​ពន្យល់​អំពី​ដំណើររឿង ដែល នាំ​ឲ្យ​មានការ​ចាប់ខ្លួន​ច្រឡំ ។ បន្ទាប់មក​ពួក គាត់​បាន​យល់​អំពី​កិច្ច ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​របស់​សមត្ថកិច្ច និង​បាន​យល់ព្រម​បញ្ចប់រឿង​ដោយ​មិន​ប្ដឹងតវ៉ា​បន្តទៀត​នោះទេ​?(​ព្រោះ​ភ័យខ្លាច​!) ។

 សមត្ថកិច្ច​បានផ្តល់​ថ​វិកា​មួយចំនួន សម្រាប់​ថ្លៃ​ព្យាបាល​របួស និង​បានប្រគល់​ម៉ូតូ ០១ គ្រឿង ទូរស័ព្ទដៃ ០១ គ្រឿង​និង​ខ្សែ ក ជូន​ម្ចាស់​វិញ ព្រមទាំង​បាន​សុំ​ការ​អភ័យទោស ពី​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចំពោះ​ការអនុវត្ត​វិធានការ​ជំនាញ ធ្វេស ប្រហែស​របស់​កង កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ។ ទោះជា​យ៉ាងណា នៅ ក្នុងការ​ឡាយ​ហ្វេ​ស​ប៊ុ​ក ” យុវជន​រងគ្រោះ បាន​លើកឡើងថា ខ្លួន​ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ ទាត់​ធាក់​យ៉ាង​ឃោរឃៅ ទាំង​ខ្លួន​គ្មាន​កំហុស​អ្វី​សោះ បង្កឱ្យមាន​របួស​ជាំមុខ ដៃជើង​និង​ខ្លួន ប្រាណ ។ យុវជន រង គ្រោះ​បាន​ចាត់ទុកថា នេះ ជា​អំពើ​អយុត្តិធម៌ បំផុត​សម្រាប់​ខ្លួន ជា​ពលរដ្ឋ​ស្លូតត្រង់​ម្នាក់ ។

សូម​រំលឹកថា នៅក្នុង មូលដ្ឋាន​ស្រុក​កំពង់ ត្របែក​នេះ លោក សួន សំអឿន អធិការ​នគរ បាល​ស្រុក​កំពង់ត្របែក គឺមាន​ភាព​អសកម្ម ក្នុង​ការងារ ដឹកនាំ​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ផ្សេងៗ ពិសេស​បន ល្បែងស៊ីសង​ខុសច្បាប់ ដែល​កាលពី​លើក​មុន ក៏​ត្រូវបាន​ក្រុមអ្នកកាសែត របស់លោក ហ៊​ន ចុះទៅ ថត​ផ្សាយ​ឡាយ​ផ្ទាល់​ដល់ទី​តាំង​បន​ល្បែង​ស៊ី សង ហើយក៏​ត្រូវ​ក្រុម​អ្នកកាង​ល្បែង​ព្រួត​គ្នា វាយ​រត់​ធ្លាក់​វាលស្រែ រួច ក៏ត្រូវ​បាន​លោក សួន សំអឿន ហៅ​ភាគី​ពាក់ ព័ន្ធ មកជួយ​សំរួល​បញ្ចប់ រឿង​ដោយ​សង​ជម្ងឺ​ចិត្ត​កុំអោយ​ប្តឹងផ្តល់ តវ៉ា​ជាម​យ​យ​ជនល្មើស​ផងដែរ​។

មហាជន ! ឆ្ងល់​ថា : តើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរ​ជាតិ​ដែល​ចុះ​ក្រុមការងារ​ខេត្តព្រៃវែង ខ្វះ​ធនធានមនុស្ស ឬ បាន​រក្សាទុក​លោក សួន សំអឿន អោយនៅ​កាន់ តំណែង​ជា​អធិការ​នគរ បាល​ស្រុក​កំពង់ ត្របែក ? ឬ​គាត់​ពូកែ​រកលុយ​?​ព្រោះ​បើតាម​ភាព​អសកម្ម​របស់គាត់ ក្នុង​ការងារ ដឹកនាំ​និង​គ្រប់គ្រង កងកម្លាំង ជំនាញ ធ្វើ​ការងារ​ធ្វេសប្រហែស ចាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​វាយ​ទាត់​ធាក់ ធ្វើបាប​តាម​អំពើ​ចិត្ត រួច​ឆ្លើយ​ដោះសា​រថា ចាប់ មនុស្ស​ច្រឡំ ហើយ សំរបសំរួល​ថ្នូរ លុយកាក់​តិចតួច​ដល់ ជនរងគ្រោះ​កុំអោយ​ប្តឹងផ្តល់​បែបនេះ​? តើ​នឹង នៅមាន​មនុស្ស​ប៉ុន្មាន នាក់​ទៀត ដែល​នឹងត្រូវ រងគ្រោះ​ដោយសារ​ក្រុម ប៉ូលីស​របស់លោក សួន សំអឿន ចាប់​ច្រឡំ ?៕ ដោយ​: សុផល Tel:086 911 920a po kic3 a po kick a po kick2 a po kicka a po kicka1 

​