» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 13130 នាក់

ម្សិលមិញ 25341 នាក់

សរុប 21320624 នាក់

ថៃ ជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS 

 

 

ប្រទេសថៃ៖ ប្រទេសថៃ ព្រមទៅអង្គការសហប្រជាជាតិ (UN)  ដើម្បីតតាំងជាមួយកម្ពុជា ដោះស្រាយបញ្ហាដែនសមុទ្រតាមយន្តផ្សះផ្សាដោយបង្ខំតាមយន្តការអនុសញ្ញាស្តពីច្បាប់សមុទ្ទ(UNCLOS) ដោយទីក្រុងបាងកក បានសម្រេចតែងតាំងអ្នកជំនាញ ២រូប។a anutin map france 

កាសែត Khaosodរបស់ថៃបានឲ្យដឹងថា នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានតែងតាំងអ្នកច្បាប់ជនជាតិអាល្លឺម៉ង់ ឈ្មោះ Rüdiger Wolfrum និងអ្នកជំនាញច្បាប់សមុទ្រ ជនជាតិអាហ្វ្រិកខាងត្បូង Albert Hoffman ដើម្បីធ្វើជាគណៈកម្មការ​ផ្សះផ្សាដោយបង្ខំ​ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនិតិសមុទ្រ​ (UNCLOS)។

ប្រភពដដែលអះអាងថា ក្នុងការតតាំងគ្នានៅ UN, ភាគីថៃ នឹងត្រូវដឹកនាំផ្ទាល់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេស Sihasak Phuangketkeow ក្នុងនាមជាប្រធានគណៈប្រតិភូ ខណៈអនុប្រធានគឺ Songchai Chaipattiyuth ដែលជាឯកអគ្គរាជទូត ប្រចាំប្រទេសគុយវែត។

សូមជម្រាបជាថ្មី, ជាការឆ្លើយតបទៅការបញ្ចប់ ឬលុបអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ដោយប្រទេសថៃ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៃប្រទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជា គ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិត ជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (Compulsory Conciliation) ដែលបានសម្រេចនៅឆ្នាំ១៩៨២ នោះទេ។នៅថ្ងៃទី២មិថុនាកម្ពុជាបានប្រកាសជាផ្លូវការទៅអង្គការសហប្រជាជាតិនិងប្រទេសថៃស្តីពីការចាប់ផ្តើមអនុវត្តន៍យន្តផ្សះផ្សាដោយបង្ខំតាមយន្តការអនុសញ្ញាស្តពីច្បាប់សមុទ្ទ(UNCLOS) ។

ប្រមុខការទូតកម្ពុជា ចាត់ទុកទង្វើរបស់ថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឲ្យប្រទេសទាំងពីរ កំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយបញ្ហា ការទាមទារតំបន់ត្រួតស៊ីគ្នា និងបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

សម្រាប់ខាងកម្ពុជា បានតែងតាំងអ្នកជំនាញផ្នែកច្បាប់សមុទ្ទអន្តរជាតិចំនួនពីររូបមុនរួចហើយ គឺលោក Peter Taksøe-Jensen អ្នកការទូតនិងអ្នកច្បាប់សញ្ជាតិដាណឺម៉ាក និងលោក Jean-Marc Thouvenin អ្នកជំនាញផ្នែកច្បាប់បារាំង ជាសមាជិកនៃគណៈកម្មការផ្សះផ្សាក្រោមយន្ដការUNCLOS។

យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយ ដែលយន្តការផ្សះផ្សាដោយបង្ខំ នឹងត្រូវយកមកប្រើប្រាស់ ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ។

ក្នុងប្រវត្តិសាស្រ្ត, ទីម័រខាងកើត និងអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេ ដែលប្រើប្រាស់យន្តការនេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ ហើយទទួលបានលទ្ធផល យ៉ាងគាប់ប្រសើរ៕a unclos thai a unclos