» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3118 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098885 នាក់

អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​

 


​កូរ៉េខាងត្បូង​៖ មន្ត្រី​ទេសចរណ៍​កោះ​ចេ​ជូ (Jeju) កូរ៉េ​បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា ភ្ញៀវទេសចរ​វៀតណាម​ចំនួន ៣៨ នាក់​ក្នុងចំណោម ៩០ នាក់​ដែល​បានមក​ដល់ទី​នេះ តាម​ជើងហោះហើរ​សម្រាប់​ក្រុម​អ្នកទេសចរ​ពី​ទីក្រុង​ញ៉ា​ចាង (Nha Trang) កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ស្រាប់តែ​រត់គេចខ្លួន ក្នុងអំឡុង​កាលវិភាគ​ដំណើរ​កម្សាន្ត​នាពេល​ចុងក្រោយ មុន​ចាកចេញ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ​បើ​យោងតាម​កាសែត Korea Times ។​a tour vn korea 

​អ្នកទេសចរ​ទាំងអស់​នោះ បានធ្វើ​ដំណើរ​មកកាន់​កោះ​ចេ​ជូ ក្រោម​កម្មវិធី​មិន​តម្រូវ​ទិដ្ឋាការ​របស់​កូរ៉េខាងត្បូង ដោយ​អនុញ្ញាតឱ្យ​ពលរដ្ឋ​មកពី ៦៤ ប្រទេស រួមទាំង​វៀតណាម អាច​ស្នាក់​នៅលើ​កោះ​នេះ បាន​រហូតដល់ ៣០​ថ្ងៃ​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ ។

 

​បន្ទាប់ពី​អ្នកទេសចរ​វៀតណាម​ចំនួន ៣៨ នាក់ បាន​បាត់​ខ្លួន​នៅពេល​ធ្វើដំណើរ​នៅ​កោះ​ចេ​ជូ (Jeju) បានធ្វើឱ្យ​ពលរដ្ឋ និង​ឧស្សាហកម្ម​ក្នុងស្រុក​វៀតណាម ព្រួយបារម្ភ​ថា ប្រទេស​កូរ៉េខាងត្បូង អាច​នឹង​រឹតបន្តឹង​នីតិវិធី​ទិដ្ឋាការ ដែល​នឹង​ប៉ះពាល់​ដល់​គម្រោង​ធ្វើដំណើរ​របស់​ប្រជាជន​វៀតណាម​ដទៃទៀត ។​​មិញ​ងិ (Minh Nghi) ជា​អ្នក​រស់នៅក្នុង​ទីក្រុង​ព្រៃនគរ (​ហូជីមិញ​) គ្រោង​នឹង​ស្នើសុំ​ទិដ្ឋាការ​កូរ៉េខាងត្បូង សម្រាប់​ក្រុមគ្រួសារ​របស់​នាង ដែលមាន​សមាជិក​បួន​នាក់ ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​របស់​ចិន​/​វៀតណាម​នា​ឆ្នាំ ២០២៥ ។​​សមាជិក​ទាំង​អស់នៃ​គ្រួសារ​របស់​នាង មាន​លិខិតឆ្លងដែន​ដែល​គ្មាន​ត្រា​អ្វី​ទាំងអស់ ដោយសារតែ​គ្មាន​នរណាម្នាក់​ធ្លាប់ធ្វើ​ដំណើរ​ចេញទៅ​ក្រៅប្រទេស ។​

​ប៉ុន្តែ​ឥឡូវនេះ បន្ទាប់ពី​កើតមាន​ឧប្បត្តិហេតុ​អ្នកទេសចរ​បាត់​ខ្លួន​រួចមក អ្នកស្រុក​ហូជីមិញ​រូបនេះ បានបង្ហាញ​នូវ​ក្ដី​ព្រួយបារម្ភ​ថា ពួកគេ​ប្រហែលជា​មិនអាច​ទទួលបាន​ទិដ្ឋាការ​កូរ៉េខាងត្បូង​បាន​ស្រួលៗ​ឡើយ ខណៈ​ពួកគេ​ក៏​មិនទាន់បាន​ទិញ​សំបុត្រ​យន្តហោះ​នៅឡើយ​ដែរ ។​​ក្រៅពី​ពលរដ្ឋ​របស់ខ្លួន ភ្នាក់ងារទេសចរណ៍​វៀតណាម​មួយចំនួន ក៏មាន​ក្ដី​ព្រួយបារម្ភ​ដែរ​ថា កូរ៉េខាងត្បូង អាច​នឹង​រឹតបន្តឹង​នីតិវិធី​អនុម័ត​ទិដ្ឋាការ បន្ទាប់ពី​កើតមាន​ឧប្បត្តិ​ហេតុនេះ ។​

​លោក ង្វៀង កុង​ហ័ន (Nguyen Cong Hoan) អគ្គនាយក​ក្រុមហ៊ុន Flamingo Redtours ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ហាណូយ បាន​និយាយថា មនុស្ស​មួយចំនួន បានធ្វើ​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង តាមរយៈ​កញ្ចប់​ដំណើរ​កម្សាន្ត ប៉ុន្តែ​បន្ទាប់មក ក៏បាន​គេចខ្លួន​ដោយ​លួច​ស្នាក់នៅ​ប្រទេស​កូរ៉េខាងត្បូង​វិញ ដើម្បី​ធ្វើការ​ដោយ​ខុសច្បាប់ ដែល​សកម្មភាព​នេះ បានដាក់​សម្ពាធ​ដល់ទី​ភ្នាក់ងារទេសចរណ៍​នានា ឱ្យ​ពិនិត្យមើល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកដំណើរ​ឱ្យបាន​ហ្មត់ចត់​បំផុត ខណៈ​ការពិនិត្យ​ហ្មត់ចត់​ខ្លាំងពេក ក៏បាន​ធ្វើឱ្យ​អ្នកដំណើរ​មាន​អារម្មណ៍​មិនសូវ​ជាមាន​ផាសុខភាព​ទៅវិញ ។​

​លោក ផាម អា​ញ់​វូ (Pham Anh Vu) អគ្គនាយករង​ក្រុមហ៊ុន Viet Media Tourism បាន​និយាយថា កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ទេសចរណ៍​នៅ​វៀតណាម កំពុងតែ​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ហានិភ័យ ជាមួយនឹង​ដៃគូ​នៅឯ​កូរ៉េខាងត្បូង ដែល​ចោទសួរ​ពី​សមត្ថភាព​គ្រប់គ្រង​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព ។​​លោក វូ (Vu) បានលើកឡើង​ជា​បន្តទៀត​ថា ទោះបីជា​មិនមាន​ការប្រកាស​ជា​ផ្លូវការ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ក៏ដោយ ប៉ុន្តែ​វា​អាចទៅរួច ដែល​កូរ៉េខាងត្បូង នឹង​អាច​កំណត់​ឡើងវិញ​នូវ​តម្រូវការ​លើ​និតិ​វិធី​ទិដ្ឋាការ​សម្រាប់អ្នកទេសចរ​វៀតណាម ទៅកាន់​កោះ​ចេ​ជូ (Jeju) ។​

​ទីភ្នាក់ងារ​ទេសចរណ៍​ដ៏​ធំ​មួយទៀត​នៅ​ក្រុង​ព្រៃនគរ ឬ HCMC បាន​និយាយថា «​កូរ៉េខាងត្បូង គឺជា​គោលដៅ​ទេសចរណ៍​ដ៏​កំពូល​មួយ​សម្រាប់​ជនជាតិ​វៀតណាម ប៉ុន្តែ​នីតិវិធី​ទិដ្ឋាការ​កាន់តែ​ពិបាកទៅៗ ប្រហាក់ប្រហែល​និង​ស្មុគស្មាញ​ដូច​ការស្នើសុំ​ទិដ្ឋាការ​ជប៉ុន​ដូចគ្នា​ដែរ​» ។​​ក្រោយ​កើតមាន​ករណី​បាត់​ខ្លួន​(​រត់គេច​)​នេះ ភ្នាក់ងារទេសចរណ៍​វៀតណាម កំពុង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការកើតឡើង​ក្នុង​រូបភាព​ដដែលៗ ។​

​លោកស្រី លូ ធី​ធូ (Luu Thi Thu) នាយិកា​រង​ក្រុមហ៊ុន Hoang Viet Travel បាន​រៀបរាប់ថា ក្រុមហ៊ុន​របស់លោក​ស្រី កំពុង​ពង្រឹងសមត្ថភាព​ផ្នែក​ត្រួតពិនិត្យ​លើ​ពាក្យសុំ​ទិដ្ឋាការ​របស់ខ្លួន ដើម្បី​ការពារ​សិទ្ធិ​របស់​ភ្ញៀវទេសចរ​ស្របច្បាប់ ។​​នៅ​ឆ្នាំ ២០២៤ កូរ៉េខាងត្បូង រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវ​វៀតណាម​ចំនួន ៥៥​ម៉ឺន​នាក់ ស្មើនឹង​ចំនួន​មុន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ៕​ប្រភព​៖ VN Expressa tour vn korea1 
​