
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9710 នាក់
ម្សិលមិញ 25341 នាក់
សរុប 21317204 នាក់
ស្ទឹងត្រែង៖ កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ (កម្ពុជាឡាវ)ប្រចាំឆ្នាំ២០២៦ បានប្រារព្វធ្វើនៅសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ចំណែកភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ។
សូមបញ្ជាក់ថាតាំងពីប្រទេសថៃបិទព្រុំដែនកាលពីខែមិថុនាឆ្នាំ២០២៥មកប្រទេសឡាវបានក្លាយជាច្រកសម្រាប់នាំទំនិញចេញចូលរវាងកម្ពុជានិងថៃ។ប៉ុន្តែយ៉ាងណាការនាំចូលទំនីញពីថៃបានធ្លាក់ចុះយ៉ាងច្រើនដោយសាកម្ពុជាមានប្រភពផ្សេងដូចជាប្រទេសឹង្ហបុរីនិងម៉ាឡែស៊ីជាដើម។មុនពេលថៃឈ្លានពានកម្ពុជាបាននាំទំនិញចូលពីប្រទេសថៃក្នុងតម្លៃប្រមាណ៥ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។