» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 796 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120472 នាក់

បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េ​សម្តេច​វិល​មកដល់​ស្រុក​វិញ​ហើយ​!

 

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព នៅ​យប់​ថ្ងៃអាទិត្យ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ និង​ទទួល​មេដាយ​សន្តិភាព ។​a com hun 

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាក​ចេញពី​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ដើម្បី​ចូល​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ក្រោម​មូលបទ «​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​» និង​អញ្ជើញ​ទទួល​ពានរង្វាន់​ស្នាដៃ​សន្តិភាព​ពិសេស​របស់​ស្ថាបនិក អង្គការ​សន្តិភាព​សក​ល នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។​

អំឡុង​ពេល​ស្នាក់អាស្រ័យ​បំពេញការងារ​នៅ​ទីនោះ សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម បាន គី​មូ​ន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, ទទួល​ជួប​ឯកឧត្តម មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​, ជួប​ប្រធានរដ្ឋសភាជាតិ​កូរ៉េ និង​បាន​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​រស់នៅ សិក្សា និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។​​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា ជាពិសេស​ក្នុងនាម​ជា​មេដឹកនាំ ក្នុងការ​ស្វះ​ស្វែងរក​សុខសន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ តំបន់ និង​លើ​ពិភព លោក ។ ទាំង​វត្តមាន​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរក​សុខសន្តិភាព​ស​ម្រា​ប់​ឧបទ្វីប​កូរ៉េ និង​ការទទួលបាន​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២ របស់​សម្តេច​តេ​ជោ ត្រូវបាន​កេ​មើលឃើញថា​បាន​នាំមក​នូវ​មោទនភាព និង​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ដែលជា​ជាតិ​សាសន៍​ធ្លា​ប់រង​នូវ​ភាព​វេទនា​កាលពី​អតីតកាល​ព្រោះតែ​សង្គ្រាម​៕

​