
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7942 នាក់
ម្សិលមិញ 16074 នាក់
សរុប 21322243 នាក់
ភ្នំពេញ៖ មានករណីយ៍បង្រ្កាបករណីគ្រឿងញៀនទ្រង់ ទ្រាយធំមួយ ដោយសមត្តកិច្ចអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ និងរឹបអូសគ្រឿងញៀនបានជិត ៩០គីឡូក្រាម នៅសណ្ឋាគារស៊ីជី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមរយៈហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹង ថា គ្រឿងញៀនបាន ជិត៩០គីឡូក្រាមក្នុងនោះ ហេរ៉ូអ៊ីន កូកាអ៊ីន កេតាមីន មេតំហ្វេតាមីន និងអ៊ិចស្តាស៊ី ព្រមទាំងសារធាតុផ្សំ ៥៧គីឡូក្រាម និងសារធាតុគីមីសម្រាប់ផលិត គ្រឿង ញៀន ៩០គីឡូក្រាម។ សមត្ថកិច្ចក៏បានរឹបអូសរថយន្ត ៦គ្រឿង, ម៉ូតូ៤គ្រឿង, ទូរស័ព្ទ ៣៣គ្រឿង, ជញ្ជីង ៣៨គ្រឿង, អាវុធខ្លីមួយដើម, គ្រាប់ប្រភេទ AK ១៦គ្រាប់, គ្រាប់បែក ដៃមួយគ្រាប់, លិខិតឆ្លងដែន ៩ច្បាប់ និងសម្ភារៈកែច្នៃជាច្រើនផងដែរ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង២២នាក់ រួមមាន ជនជាតិចិន ១៨នាក់ (ស្រី៣) វៀតណាម១នាក់ (ស្រី) និងខ្មែរ ៣នាក់ (ស្រី១)។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីចាប់ ខ្លួនជនជាតិចិន ឈ្មោះ YU ZHI HUI ជាមេខ្លោងធំ។ នេះបើតាមបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ ដោយបញ្ជាក់ថាជនសង្ស័យទាំង២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថាថ្មីៗនេះតុលាការខេត្តកោះកុងបានកាត់ទោសដាក់គុកមនុស្ស១២នាក់ឲ្យជាប់គុក១ជីវិតករណីយ៍ដឹកជញ្ជូនជួញដូគ្រឿងញៀនជាច្រើនតោន។