» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11683 នាក់

ម្សិលមិញ 16074 នាក់

សរុប 21325984 នាក់

អាណិតម្តាយ VJ សុភាអ្នកនាង អ៊ឹម សុគន្ធា សម្រេចដកពាក្យបណ្តឹងវិញ និងមិនទារសំណងរឿងលួចកាំមេរ៉ា?

 

 

ថ្មីៗនេះ អ្នកនាង អ៊ឹម សុគន្ធាបាន ទម្លាយពីវីដេអូពីអតីតផលិតករ និងជាពិធីករល្បីរបស់ទូរទស្សន៍ My Tv លោក VJ សុភា ចូលលួចកាំមេរ៉ានៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ ប៉ុន្តែក្រោយមកដោយសារម្តាយ VJ សុភា អ្នកនាង អ៊ឹម សុគន្ធា បានសម្រេចដកពាក្យបណ្តឹងមិនទារសំណងទេ។a im so1 

 

អ្នកនាង អ៊ឹម សុគន្ធាដែលជាអាជីវករនិងជាសិល្បៈការិនីមួយរូប បានបញ្ជាក់ថា កាំមេរ៉ាដែលត្រូវបានលួចយកទៅនោះគឺមានតម្លៃប្រមាណជិត ២ម៉ឺនដុល្លារ ខណ:សកម្មភាពនោះក៏ត្រូវបានបង្ហោះឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ តែក្រោយមកបើតាមការបង្ហោះវីដេអូរបស់គណនីផេកមួយ ដែលគេបានស្គាល់ជាអតីតគូស្នេហ៍ VJ សុភាពេល បានទៅកាន់ផ្ទះរបស់អ្នកម្តាយ VJ សុភា នៅឯខេត្តសៀមរាប បានបង្ហាញពីស្ថានភាពអ្នកម្តាយរបស់ពិធីករខាងលើដែល កំពុងពិបាកចិត្តរឿងកូនព្រោះកូនកន្លងមក ជាកូនល្អមិនដែលនាំទុក្ខដល់ម្តាយនោះទេ!។

ក្រោយមកអតីតគូស្នេហ៍ VJ សុភា ក៏បានផ្តល់ដំណឹងពី VJ សុភា ជាបន្តបន្ទាប់ដូចគ្នា ដោយដំណឹងល្អ ដែលបានបង្ហោះឡើងនៅយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ នោះ បានរៀបរាប់ថា “បងៗទាំងពីរ អីក៏ចិត្តល្អថ្នាក់ហ្នឹង រកមិនបានទេបងអើយ មិនទារសំណង ដកពាក្យបណ្តឹងវិញ ជូនថវិកាយាយតាគ្រាន់ទិញបាយហូប ថែមទាំងឆាតមកសួរសុខទុក្ខយាយតារហូតទៀត ទឹកចិត្តបងប្រពៃណាស់បងអើយបង”។

ប្រភពដដែលបន្តថា “យាយតា មានសង្ឃឹមហើយ ខ្ញុំអររកពាក្យថ្លែងមិនឃើញ មិននឹកស្មានថា បងទាំងពីរមានចិត្តមេត្តាសណ្តោសយាយតាយ៉ាង ហ្នឹងល្អទាំងព្រមពេកហើយបងទាំងពីរ។ ជំងឺគាត់ធ្វើទុក្ខពេក ខ្ញុំពិបាកភ្នែកមើលមិនដឹងជួយតាមណាទៀតទេ យាយអើយបងប្រុសបងស្រីគាត់ជួយអស់ពីសម្ថភាពហើយ”។ គេមិនដឹងថាមកពីមូលហេតុពិតថាតើមកពីការអាណិតម្តាយរបស់ VJ សុភា ឬក៏មកពីជនលួចកាំមេរ៉ាអ្នកស្រី អ៊ឹម សុគន្ធា បានទទួលកំហុសហើយសុំទោស ឬយ៉ាងណានោះទេ?បានបញ្ហាត្រូវបានបញ្ចប់ចឹង?។

សូមបញ្ជាក់ថានៅក្នុងអំឡុង​ឆ្នាំ ២០២០ អ្នកស្រី អ៊ឹម សុគន្ធា បាន​បង្កើត​អាជីវកម្ម​អនឡាញ ដោយ​មាន​ឈ្មោះ​ថា HK7 ហើយ​កាន់តែ​ជោគជ័យ​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ និង​មាន​ផលិតផល​ថែរក្សា​សម្រស់​ច្រើន​ប្រភេទ រហូត​មាន​ការ​ជំរុញ​ឲ្យ​ទិញ​កម្មវិធី​ប្រកួតប្រជែង​សម្រស់ Miss Grand Cambodia បាន ២ ឆ្នាំ គឺ ២០២៣ និង ២០២៤។ ក្រៅ​ពី​កម្មវិធី Miss Grand Cambodia អ្នកស្រី សុគន្ធា ក៏​ជា​ម្ចាស់ Miss Cosmo Cambodia ដូច​គ្នា​ដែរ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​អ្នកស្រី​ក៏​បាន​បញ្ជូន អ៊ិន លក្ខិណា ទៅ​ប្រកួត Miss Cosmo នៅ​វៀតណាម និង​ទទួល​ចូល​ទៅ​ក្នុង Top 10 នៃ​កម្មវិធី​ថែម​ទៀត​ផងដែរ៕a vj sophea a vj sophea1