» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11846 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118128 នាក់

ឃុំខ្លួន​តារាចម្រៀង​នាង រតនៈ ពិសី ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រឿង​ចេញ​ស្សែក​ស្អុយ​

​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ ដីកា​ឃុំ ខ្លួន​តារាចម្រៀង​នាង រតនៈ ពិសី ដាក់ពន្ធនាគារ​ព្រៃ​ស (​ម​២) ជា​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​មូល​ប្ប​ទា​នប​ត្រ័​) ។a pisey roitanak

កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៤​តារាចម្រៀង​និង​សម្តែង កែវ ពិសី ហៅ រតនៈ ពិសី​ត្រូវបាន កម្លាំង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​តំណាង​អយ្យការ​សាកសួរ ក្រោយ​ចាប់ខ្លួន ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ។​​ការឃាត់ និង​បញ្ជូន​ខ្លួន​តារា​សម្តែង កែវ ពិសី គឺ​សម​ត្ត​កិច្ច​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ផាន់ សូរិយា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដែល​បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ កែវ ពិសី ពីបទ​រំលោភ​លើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាល​កំឡុង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ ។

សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ កែវ ពិសី ភេទ​ស្រី អាយុ​២៧ ឆ្នាំ មុខរបរ ជា​ម្ចាស់​ក្រុមហ៊ុន ELI KP TRADING CO LTD មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​៥ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ តារាចម្រៀង​រូបនេះ​សមត្ថកិច្ច​ធ្លាប់បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ ជុំវិញ​ករណី​ចេញ​សែក​គ្មាន​សាច់ ប្រាក់​(​សែក​ស្អុយ​)​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ដែល​បានដាក់​ចូលទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​២០ ខែកញ្ញា និង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ កន្លងទៅ ។​ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទាន​ប័ត​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​)​នោះ ត្រូវបាន​តារាចម្រៀង​រូប​ស្រស់ រតនៈ ពិសី បំភ្លឺ​នៅ​សម​ត្ត​កិច្ច​ថា រូបនាង​ក៏​ចាញ់បោក​គេ​ដូចគ្នា ហើយ​អ្នក​ដែល​ជំពាក់​ប្រាក់​នាង​រាប់ម៉ឺន​ដុល្លារ​កំពុង​រត់គេចខ្លួន ពោលគឺ​ទុក​ឲ្យ​រូបនាង​រ៉ាប់រង​សង​តែម្នាក់ឯង ។​ស្ថិតក្នុង​ដំណាក់​ការ​ស៊ើបសួរ​នៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ គេ​បានឃើញ​ជនរងគ្រោះ​ជាប​ន្ត​បន្ទាប់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នាង រតនៈ ពិសី ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដូចគ្នា សរុប​ទឹក​ប្រាប់​រាប់ម៉ឺន​ដុល្លារ​អាមេរិក ៕a pisey money 

​