» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1402 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348537 នាក់

មន្ត្រីឧទ្យានុរក្ស ចេញទប់ស្កាត់ការទន្ទ្រានដី និងការសាងសង់ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិចំនួន ៤ករណី នៅក្នុងឧទ្យានជាតិគីរីរម្យ

 

កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ និងធ្វើសកម្មភាពអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិ ចំនួន៤ករណីផ្សេងគ្នា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។a kiryrom 

មន្ត្រីឧទ្យានរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យចំនួន ១០នាក់ ចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ ឈូសឆាយ យកដីដោយគ្មានការអនុញ្ញាត ប្រព្រឹត្តដោយ អញ្ញាតជន នៅចំណុចក្រោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ស្ថិតក្នុងភូមិទី៦ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានដកហូតបាន អេស្កាវ៉ាទ័រ ១គ្រឿង ដែលជនល្មើសធ្វើសកម្មភាពគាស់កាយ ឆាយពង្រាបដីធ្វើផ្លូវក្នុងតំបន់ការពារធម្មជាតិខុសច្បាប់ និងនាំយកមករក្សាទុកនៅស្នាក់ការរង អូរសំចតជាបណ្តោះអាសន្ន និងកំពុងចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

ដោយឡែកនៅថ្ងៃដដែល លោក ស៊្រុន ប៊ុនថា មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំង ២នាក់ ចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោលហ៊ុមព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធខុសច្បាប់ នៅចំណុចផ្លូវបំបែកក្បាលឡាន ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សបានរកឃើញការលួចដាំបង្គោលរបងចំនួន ៥១បង្គោល (បង្គោលឈើ៣៥ដើម ថ្ម១៦ដើម) លើផ្ទៃដីប្រមាណ ០.៨០ហិកតា។ មន្ត្រីបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ដដែល លោក ពៅ វុទ្ធី មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំមន្ត្រីឧទ្យានរក្សចំនួន ២នាក់ ចុះប្រតិបត្តិការបង្ក្រាប ការបោះបង្គោលហ៊ុមព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ គោលបំណងយកធ្វើជាកម្មសិទ្ធ និងការរុករាន ទន្ទ្រានដី(សង់រោងអនាធិបតេយ្យ) នៅចំណុចចម្ការតែ ២ទីតាំង ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សបានរកឃើញទីតាំងទី១ (អញ្ញាតជន) មានការលួចសង់រោងដែកទំហំ ៣ x ៤ម៉ែត្រ គ្មានដំបូល លើផ្ទៃដីទំហំប្រមាណ ០.២០ហិកតា និងទីតាំងទី២ (អញ្ញាតជន) មានការលួចបោះបង្គោលរបងថ្មហ៊ុមព័ទ្ធដីព្រៃចំនួន ៣៥បង្គោល មន្ត្រីបានដកកម្ទេចចោលនៅទីតាំងតែម្តង និងកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

លោក អ៊ុំ សំអ៊ន់ មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំងចំនួន ៤នាក់ ចុះប្រតិបត្តិការបង្ក្រាបការដាក់ អន្ទាក់សត្វព្រៃ នៅចំណុចអូរកោះមាន់ ប្រព្រឹត្តដោយ អញ្ញាតជន ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរា ម្រិតកុសុមៈ«គិរីរម្យ»។ ក្រុមការងារដោះអន្ទាក់ខ្សែរ ចំនួន១៥ ខ្សែ និងរកឃើញសត្វស្វាងាប់ ជាប់អន្ទាក់ចំនួន១ក្បាល។ មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តដើម្បីចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។a kiryrom1 a kiryrom2