» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2616 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005959 នាក់

ហ្វីយ៉ាតា នឹងតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆ្នាំ២០២៥ ដែលគ្រោងរៀបចំធ្វើឡើងនៅឯប្រទេសថៃ

 

ភ្នំពេញ៖កម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលនឹងត្រូវតំណាងកម្ពុជាដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆ្នាំ២០២៥ ដែលគ្រោងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ។

 

a fiyata ចាប់តាំងពីគ្រងមកុដនេះ មក ឃើញថា ហ្វីយ៉ាតា បានបង្ហាញការត្រៀមខ្លួនហ្វឹកហាត់យ៉ាងស្វាហាប់។ កញ្ញាហ្វីយ៉ាតា ក៏បានលើកឡើងទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្រកួតលើអន្តរជាតិផងដែរ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងទៅចូលរួមប្រកួត។  ហ្វីយ៉ាតា បានរៀបរាប់ប្រាប់បណ្តាញសង្គម«3Fun» ថា “ចាប់តាំងពីចូលមកប្រកួតយើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យហ្នឹងគឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត”។

សម្រាប់ការចូលប្រកូតបវរកញ្ញារូបនេះ ក៏ទទួលបានដំណឹងពី ND ផ្ទាល់ ដែលបានពិភាក្សាជាមួយខាងកម្មវិធីអន្តរជាតិ ហើយខាងកម្មវិធី MU ក៏ផ្ដាំទៅ ND កម្ពុជាវិញថា គេមិនចង់ឱ្យបាត់បង់បេក្ខភាពពីប្រទេសណាមួយទេ គឺគេចង់ស្វាគមន៍យើង ឱ្យយើងទៅប្រកួតទាំងអស់គ្នា៕

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហ្វីយ៉ាតា បានបញ្ជាក់ពីភាពមរមាញឹកក្នុងកិច្ចការជាច្រើន ដែលខ្លួនត្រូវរៀបចំចាត់ចែងត្រៀមសម្រាប់ថ្ងៃប្រកួតលើឆាក Miss Universe International ឆាប់ៗខាងមុខនេះ បើទោះជាពេលវេលាសល់មិនច្រើន ហើយសម្រាកមិនសូវបានក៏ដោយ។ជាមួយគ្នានេះ ហ្វីយ៉ាតា ក៏បានបង្ហើបពីចំនួនឈុតដែលខ្លួនបានត្រៀមសម្រាប់ការប្រកួត ដែលដំបូងឡើយគ្រោងតែ ៦០ឈុតទេ ប៉ុន្តែបច្ចុប្បន្ន confirm បាន ៦៣ឈុតឯណោះ ខណៈបើទោះបីជានៅមានកិច្ចការផ្សេងៗទៀត ត្រូវបង្ហើយ ហ្វីយ៉ាតា ថា អ្វីដែលត្រូវការពីអ្នកគាំទ្រ គឺកម្លាំងចិត្ត។

a fiyata1 a fiyata2