» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1498 នាក់

ម្សិលមិញ 6359 នាក់

សរុប 14088131 នាក់

ចេះតែ​នាំគ្នា​សើច នាយ​ក្រូច កំពុង​សាងសង់​វីឡា​ស្កឹមស្កៃ​លើ​ផ្ទៃដី​៤​ហិច​តា​ឆ្កុយ​!


​កំពង់​ស្ពឺ​៖​នាយ​ក្រូច​ត្រូវបាន​គេ​ចាត់ទុកជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍​ដែលមាន​ប្រជាប្រិយភាព​ម្នាក់​ដែល​ធ្វើ​ឲ្យ​មនុស្ស​សើច​សប្បាយ​។​តែ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​នាយ​ក្រូច​មិនសូវ​បង្ហាញ​ភាព​ស៊ីវីល័យ​ឡូយឆាយ​លេង​សម្ភារៈ​ទំនើបៗ​នោះទេ​។ ប៉ុន្តែ​ថ្មីៗ​នេះ​នាយ​ក្រូច បានធ្វើឱ្យ​មិត្តភក្តិ​មួយចំនួន​មានការ​ភ្ញាក់ផ្អើល​ក្រោយពី​ដឹងថា​នាយ​កំពុង​សាងសង់​ផ្ទះ​វីឡា​នៅលើ​ផ្ទៃដី​ដល់​ទៅ​បួន​ហិច​តា​ឯណោះ​!​។​a boy kroch4 

​នាយ​ក្រូច បាន​បង្ហោះ​រូបភាព​ការសាងសង់​ផ្ទះមួយ​ចំនួន​ដោយ​លើកឡើងថា​«​ជិត​យើ​ញ​រូបរាង​ហើយ​បងប្អូន​ផ្ទះ​ខ្ញុំ​នៅឯ​ស្រុក​»​។ ក្រៅពី សាងសង់​ផ្ទះ​វីឡា នាយ​ក្រូច ក៏​គ្រោង​នឹង​ដាំ​ជា​ដំណាំ​ហូប​ផ្លែ​និង​បន្លែ​ផ្សេង​នៅក្នុង​ដី​ដ៏​ធំ​ល្វឹងល្វើយ​នេះហើយ​ក្នុងនោះ​នាយ​ក៏​គ្រោង​នឹង​សាងសង់​ជា​ផ្ទះ​លំហែរ​ថែមទៀត​ផងដែរ ។​ផ្ទះ​របស់លោក​ចាប់ផ្តើម​សាងសង់​កាលពី​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​​ដោយសារ​ផ្ទះ​វីឡា​មួយ​នេះ​មិនទាន់​សង់​រួចរាល់​ទើប នាយ​ក្រូច មិនទាន់មាន​ការប៉ាន់ស្មាន​ទៅលើ​តម្លៃ​នៅក្នុង​ការចំណាយ​ទៅលើ​វីឡា​របស់លោក​នោះទេ ។

ទោះជា​យ៉ាងណា​វា​មិនមែនជា​ផ្ទះ​ដំបូង​របស់លោក​នោះទេ កន្លងមក នាយ​ក្រូច មានផ្ទះ​មួយចំនួន​ដូចជា​នៅឯ​ស្រុកកំណើត​របស់លោក​និង​នៅ​ជិត​ទូរទស្សន៍​ស៊ី​ធី​អិន​ផងដែរ ។ ប្រភព​ឲ្យ​ដឹងថា​ទម្រាំ​បាន​ដី​ដល់​ទៅ​បួន​ហិច​តា​នេះ នាយ​ក្រូច បាន​សន្សំ​ប្រាក់​ទិញ​ដី​ម្តង​បន្តិចៗ​ដើម្បី​សម្រេច​បំណង​ព្រោះ​លោក​ស្រឡាញ់​ផ្ទះ​ដែលមាន​ដំណាំ​ធម្មជាតិ​គ្រប់មុខ ។​ខុសពី​តារា​សម្តែង​រួម​ក្រុម​អ្នកនាង​ខ្ញុង​និង​តារា​សម្តេច​អ្នកនាង​សឿ​សុធា​រ៉ា​ដែល​ល្បីល្បាញ​ខាង​ជ​ម្ពា​ក់លុយ​គេ​តារា​កំប្លែង​នាយ​ក្រុ​ច​មានទ្រព្យ​សម្បត្តិ​ក្នុង​ដៃ​ច្រើន​គួរសម ព្រោះ​ក្រៅពី​អាជីព​កំប្លែង​លោក​ក៏មាន​មុខរបរ​ក្នុង​ដៃ​ជាច្រើន​ផងដែរ ។ នាយ​ក្រូច ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងប្រុស​របស់​តារា​កំប្លែង នាង​អ៊ី​ត និង​ជា​ពូ​របស់​តារាចម្រៀង នាយ​ចឺម​ដែលមាន​ជីវភាព​ឡូ​ឆាយ​មាន​ស្រី​ស្អាត​ជា​គូស្នេហ៍​ផងដែរ​៕a boy kroch1 a boy kroch3