» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11717 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701888 នាក់

តារា​សម្តែង​អ្នក​មេម៉ាយ​លី​ម៉ា​រី​ណា​ចូល​រោងការ​ថ្ងៃទី​១២​មករា​ហើយ​សា្វម៉ីជាមន្ត្រីនគរបាល


​ភ្នំពេញ ៖ តារា​សម្តែង​សាច់​.​សខ្ចី​អ្នក​មេម៉ាយ លី ម៉ា​រី​ណាវយ័៤២ឆ្នាំ នឹង​ចូល​រោងការ ជាមួយ ស្វាមី​ដែលជា​បុរស​ពោះម៉ាយ​មាន​តួនាទី​ជា​អធិការ​ខណ្ឌដូនពេញ​ដើម្បី បញ្ចប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​និង​បុរស​ពោះម៉ាយ​ហើយ ។​​សារ​ពី​តារា​សម្តែង​អ្នកនាង លី ម៉ា​រី​ណា នៅលើ​បណ្តាញ​សង្គម​បាន​ប្រាប់​ឲ្យ​ដឹងថា «​មង្គលការ​របស់​នាង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ នេះ ដែល​ពិធី​នឹង​រៀបចំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ OCIC» ។​a limarina4 

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ កន្លងមក លោក​ក៏​ធ្លាប់ជា​អ្នកសិល្បៈ​មួយរូប​ផងដែរ​។​លោក​បាន​លែងលះ​ភរិយា​ហើយ​បន្សល់​កូនស្រី​ម​យ​យ​ដែរ​។ បន្ទាប់ពី​អ្នក​ទាំង​ពីរបាន​ស្វែងយល់​ចិត្ត​គ្នា​ជិត​១​ឆ្នាំ ពោលគឺ​ក្រោយពី​អ្នកនាង​លី​ម៉ា​រី​ណា​បានសម្រេច​លែងលះ​ជា​ផ្លូវការ​ជាមួយ​ស្វាមី ដែលជា​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​ដោយមាន​កូនប្រុស​មួយ​ជា​ចំណងដៃ ។​ប្រសិន​មិន​ច្រឡំ​ទេ​មង្គលការ​របស់​អ្នកនាង​លី​ម៉ា​រី​ណា​នាពេលនេះ គឺជា​លើក​ទី​៣​ហើយ ដែល​នាង​បាន​រៀបការ ខណៈពេល​មង្គល​ការលើក​ទី​២ របស់​នាង បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៣ ជាមួយ​លោក សាត ចាន់ថន ជា​អាណិកជន​ខ្មែរ​មកពី​អាមេរិក ហើយ​ចំណង​ស្នេហ៍​ឆ្លង​ទ្វីប​របស់​នាង​មួយ​នេះ បាន​ដើរ​ដល់ទី​បញ្ចប់​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ។ ជីវិត​ស្នេហា​លើក​ទី ១ ជាមួយ​លោក ទិ​ត្យ ថា​វរិ​ទ្ធ អតីត​អគ្គនាយករង​ទូរទស្សន៍​បាយ​ន័ ។

ក្រោយពី​បែកបាក់​ជាមួយនិង​លោក សាត ចាន់ថន​ដែលមាន​ទាំង​ការ​លួច​យក​គ្រឿ​អ​អង្ការ​នាង​ផង បានធ្វើឱ្យ លី ម៉ា​រី​ណា ខូចចិត្ត​ជាខ្លាំង ។​នាង​បានប្រកាស​ជា​សាធារណៈ​ថា «​អ្នកនាង​បានសម្រេច​លែងលះ​ជាមួយ​ស្វាមី​ដែលជា​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក ដែលមាន​ឈ្មោះ សាត ចាន់​ថត ដោយសារ​មូលហេតុ​រស់​នៅ​មិន​ចុះសម្រុង​នឹង​គ្នា បន្ទាប់ពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ទទួលបាន​កូនប្រុស​មួយរូប​»​។​ការសម្រេច​របស់ លី​ម៉ា​រី​ណា ក្នុង​ការយក​លោក​ទៀង​ច​ន្ទ័​សា ធ្វើជា​ស្វាមី​ស្អំ​បេះដូង​បន្ទាប់ពី​នៅ​ទំនេរ​ខ្លួន​១​ឆ្នាំ គឺ​ដោយសារតែ​លោក​មិន​ត្រឹមតែ​បង្ហាញ​ការស្រលាញ់ និង​យកចិត្តទុកដាក់​តែ​ចំពោះ​រូបនាង​នោះទេ ប៉ុន្ដែ​លោក​ក៏​ស្រលាញ់​កូនប្រុស និង​ក្រុមគ្រួសារ​របស់​នាង​ដូចជា​គ្រួសារ​របស់លោក​ផងដែរ ។​

​គេ​ឃើញ​នៅ​អំឡុងពេល​រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ អ្នកនាង លី ម៉ា​រី​ណា ក៏បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅកាន់​អនាគត​ស្វាមី​របស់​នាង​ថា «​អរគុណ​បង​ដែល​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​អូន​យ៉ាង​ធំធេង បង​បានរៀបចំ​ចាត់ចែង​កម្មវិធី​ថ្ងៃកំណើត​ជូន​អូន​យ៉ាង​ពិសេស អូន​ពិតជា​រំភើបចិត្ត​ឥត​គណនា កាដូ​ដែល​អូន​ទទួលបាន​ពី​បង គឺ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​មើលថែ​គ្រប់ពេលវេលា កាដូ​ទាំងនេះ​មានតម្លៃ​បំផុត​សម្រាប់​អូន​អរគុណ​បង​គ្រប់យ៉ាង​»​។​a limarina1 a limarina2 a limarina6 a limarina3 


​