» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11733 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701904 នាក់

អ្នកសិល្បៈ​ខ្មែរ​កាន់តែ​ចាស់​កាន់តែ​លំបាក​វេទនា​?

​ភ្នំពេញ ៖​ក្នុងពេលដែល​សេដ្ឋកិច្ច​ដុនដាប​តារា​សម្តែង អ្នកស្រី គង់ ប៊ុន​សុន​ដែល​កំពុង​ធ្លាក់ខ្លួន​វេទនា បាន​អំពាវនាវ​ឱ្យ​ផលិតករ ក៏​ដូច​បណ្តា​ផលិតកម្ម​នានា មេត្តា​ហៅ​អ្នកស្រី​ថត​ផង ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត ។​ជា​ស្ត្រី​មេម៉ាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ អ្នកស្រី គង់ ប៊ុន​សុន​រស់នៅក្នុង​ផ្ទះជួល កំពុង​តែមាន​ភាពលំបាក​យ៉ាងខ្លាំង​ក្នុង​ជីវភាព​រស់នៅ ដោយ​អ្នកស្រី​ត្រូវ​ពឹង​តែ​ទៅលើ​របរ​លក់​នំ និង​ការងារ​សិល្បៈ​តិចតួច​តែប៉ុណ្ណោះ​។ ដោយ​ធ្លាប់​ចូលរួម​ការសម្តែង​នានា​កន្លងមក​នោះ អ្នកស្រី គង់ ប៊ុន​សុន ក៏​ធ្វើការ​អំពាវនាវ​ដល់​ផលិតករ​នានា ជួយ​ហៅ​អ្នកស្រី​ថត​ផង ត្បិត​មួយរយៈ​នេះ​ការងារ​សិល្បៈ​របស់​អ្នកស្រី​ហាក់​ស្ងប់ស្ងាត់​ខ្លាំង​។​a bun son 

​តាមរយៈ​បណ្តាញ​សង្គម​តារា​សម្តែង​អ្នកស្រី ប៊ុន​សុន បាន​អំពាវនាវ​ថា «​សូម​បងប្អូន មេត្តាជួយ​ហៅ​ខ្ញុំ​ថត​ផង ដើម្បី​បាន​ថវិការ​ចិញ្ចឹមជីវិត ព្រោះ​រាល់ថ្ងៃនេះ ខ្ញុំ​លក់​នំ​មិនសូវ​ដាច់​ទេ ពេលខ្លះ​ខ្ញុំ​បាំង​ឆ័​ត្រ​អង្គុយ​លក់​នំ​ពេល​មេឃ​កំពុងតែ​រលឹម​។ ទាំងអស់នេះ ជា​រូបថត​អនុស្សាវរីយ៍​ដែល​ខ្ញុំ​បាន​ចូលរួម​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជាច្រើន និង​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ជាច្រើន​រឿង និង​រឿង​អប់រំ​ខ្លីៗ​»​។​
​អ្នកស្រី​បញ្ជាក់ថា «​ខ្ញុំ​បាន​ចូលរួម​ថត​ស្ព​ត ថត​បទ​ចម្រៀង​ជាមួយ​ផលិតកម្ម​ហង្ស​មាស​, ថោ​ន​, សាន់​ដេរ និង​បាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ផ្សេងៗ​ជាច្រើន​។ លេខ​ទូរស័ព្ទ 098 444 858 សូម​អរគុណ​»​។​

​តារា​សម្តែង​ជើងចាស់​អ្នកស្រី គង់ ប៊ុន​សុន គឺជា​តារា​សម្តែង​ម្នាក់​ដែល​តែងតែ​ដើរតួ​ជា​ម្ដាយ​អ្នកក្រ ក្នុង​ខ្សែភាពយន្ត ក៏ដូចជា វីដេអូ​ខ្សែ​វីដេអូ​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​បើ​យើង​ក្រឡេក​ទៅ​មើ​លពី​ជីវភាព​របស់​អ្នកស្រី​នៅ​ខាងក្រៅ​ឆាក​វិញ គឺ​វា​មិន​ខុសគ្នា​ពី​ក្នុង​សាច់រឿង​ឡើយ ។​​សព្វថ្ងៃ​អ្នកស្រី គង់ ប៊ុន​សុន ត្រូវ​ឆ្លៀត​លក់​នំ​កាត់​យប់ កាត់​អធ្រាត្រ ដើម្បី​ដោះស្រាយ​ជីវភាព និង​បង់ថ្លៃ​ផ្ទះ​ដែល​ជួល​គេ​។ អ្នកស្រី គង់ ប៊ុន​សុន ប្រកប​របរ​លក់​នំ​នេះ​ជាង​១​ឆ្នាំ​មកហើយ ដោយ​លក់​នៅលើ​ផ្លូវ​២៧១ ក្រោយ​ធនាគារ ANZ ។ ចំណែក​ថ្លៃ​ផ្ទះជួល ស្ត្រី​មេម៉ាយ​កូន​៣ វ័យ​៦៥​រូបនេះ គាត់​បាន​ជួល​គេ​ក្នុង​១​ខែ​តម្លៃ​៩០​ដុល្លារ​។ បើ​ក្រឡេក​មក​មើល​ការងារ​សិល្បៈ​របស់​អ្នកស្រី​វិញ តម្លៃ​ខ្លួន​អ្នកស្រី​មិនបាន​ថ្លៃ​ឡើយ ពោលគឺ​ក្នុង​១​ថ្ងៃ​ទទួលបាន​ត្រឹមតែ​១៥​ដុល្លារ​ទៅ​៥០​ដុល្លារ​តែប៉ុណ្ណោះ​ប្រសិនបើ​មាន​គេ​ហៅ​ថត​៕a bun son1 a bun son2 a bun son3 


​