» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3758 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773515 នាក់

តូចចិត្ត​ខ្លួន​កើត​ជំងឺ​មើល​មិនជា​ស្ត្រី​ម្នាក់ សម្រេច​ធ្វើអត្តឃាត​នៅផ្ទះ​សំណាក់​រស្មី​អង្គរ ក្រុង​តាខ្មៅ

​កណ្ដាល​៖ ស្ត្រី​មេម៉ាយ​កូន​២​ម្នាក់​អាយុ​៣៥​ឆ្នាំ មុខរបរ ជា​មេការ​ខារ៉ាអូខេ​មួយកន្លែង​បានធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​លេខ​៣ ផ្ទះសំណាក់​រស្មី​អង្គរ ស្ថិតនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣​ដែល​គេ​និយាយថា​មានការ​បាក់​ទឹកចិត្ត​ព្រោះ​មាន​ជ​ម្ងឹ​ព្យាបាល​មិនជា​។​​ជន​រង​គ្រ‌ោះ មេការ​ខារ៉ាអូខេ​ស្នាក់នៅ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​នេះ​តើ​តាម​ម្ត្រី​សម​ត្ត​កិច្ច​ផ្នែក​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ ចុះទៅពិនិត្យ​ករណី​ចងក​។​a kill girl 

​លោក សេង រ៉ា​នុត បុគ្គលិក​ផ្ទះសំណាក់ បាន​ប្រាប់​នគរបាល​ថា នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧​និង​០០​នាទី ជនរងគ្រោះ​បានមក​ស្នាក់នៅ​ផ្ទះសំណាក់​រស្មី​អង្គរ ដោយបាន​ប្រាប់ថា ស្នាក់​គិត​ម៉ោង ហើយក៏​ឡើងទៅ​បន្ទប់​លេខ​៣ បើក​បន្ទប់ និង​ម៉ាស៊ីនត្រជាក់​ឲ្យ​ជនរងគ្រោះ​សំរាក​។​​បន្ទាប់មក​ក៏​អោយឈ្មោះ សំអឿន បុគ្គលិក​ផ្ទះសំណាក់ មក​បន្តវេន​យប់ ដោយបាន​និយាយថា បន្ទប់​លេខ​៣​មិនទាន់​បង់លុយ​ទេ ដល់​ម៉ោង ២៣​និង​០០​នាទី​ថ្ងៃខែ​ដដែល ក៏បាន​ឡើងទៅ​បន្ទប់​ជនរងគ្រោះ​គោះទ្វារ ដើម្បី​ដល់​ម៉ោង​បង់លុយ តែ​មិន​ឆ្លើយតប ទើប​គិតថា​ចាំ​ស្អែក​គិតលុយ​តែម្តង​។​

​របាយការណ៍​បន្តទៀត​ថា លុះដល់​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១​និង​០០​នាទី ដោយ​ត្រូវ​ដល់​ម៉ោង​ចេញ​បុគ្គលិក​ផ្ទះសំណាក់ បាន​ទៅ​បន្ទប់​លេខ​៣ គោះទ្វារ​ដើម្បី​គិតលុយ ប៉ុន្តែ​បន្ទប់​នេះ​មិនឃើញ​បើកទ្វារ​ហើយ ស្រែ​ហៅ​ក៏​មិន​ឆ្លើយ ទើប​សាក្សី​រូបនេះ​បាន​ហៅ​ក្រុមការងារ​យក​សោ​មកចាក់ ប៉ុន្តែ​ជាប់គន្លឹះ​ខាងក្នុង​មួយទៀត​បើក​មិន​ចេញ​។​​ពេល​មើល​តាម​ចន្លោះ​ទ្វារ​មិនឃើញ​សម្រាក​នៅលើ​គ្រែ ក៏​ឃើញ​ជនរងគ្រោះ​ចងក​ជាប់​និង​ជំ​រឹង​ដែក​បង្អួច ពេលនោះ​ក៏​រាយការណ៍​ជូនទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ចូលទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​​ស្ត្រី​ឈ្មោះ ឃឿន សេរីយ៉ា ត្រូវជា​មិត្តភក្តិ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ទៅពិនិត្យ​ឈាម​នៅ​មន្ទីរពេទ្យ ក៏មាន​ជំងឺអេដស៍ (HIV) និង​ជំងឺថ្លើម ហើយ​ជនរងគ្រោះ​ពិបាកចិត្ត​ណាស់ មិត្តភក្តិ​នាំគ្នា​ចេះតែ​លួងលោម កុំ​ឲ្យ​ជនរងគ្រោះ​គិត​ច្រើន​។​​នគរបាល​បញ្ជាក់ថា តាម​ការពិនិត្យ​សាកសព​សាកសព​មាន​សភា​ពរឹង មាន​ស្នាម​ខ្មៅ​ជុំវិញ​ក ធ្មេញ​ខាំ​អណ្ដាត ស្រុង​ឈាម ក្រៅពី និង​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ និង​តាម​ការសន្និដ្ឋាន យោងតាម​លោកគ្រូ​ពេទ្យ​ជំនាញ ជនរងគ្រោះ​ស្លាប់​ដោយសារ​អត្តឃាត​ចងក​។ សព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a kill girl1 a kill girl2