» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6614 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666524 នាក់

រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​

​កំពង់ចាម​៖ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣ ក្រោយ​ទទួលបាន​ការណែនាំ​រប​ស់ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បានធ្វើ​ការចុះពិនិត្យ និង​ទប់ស្កាត់​បទល្មើស​ឈូសឆាយដី​ព្រែ​លិច​ទឹក ដែល​កើតមានឡើង ចំនួន ០២​កន្លែង​ស្ថិតនៅ​ក្នុងស្រុក​ព្រៃឈរ និង​ដកហូត​វត្ថុតាង ពី​ជនល្មើស ដោយផ្ទាល់​ភ្លាមៗ ។​a cham tracter 

​លោកនាយ​ខណ្ឌ បានបញ្ជាក់​ប្រាប់​នៅ​ថ្ងៃទី​៣០​ឧសភា​ថា ក្រុមការងារ​ចម្រុះ ក៏បាន​ចុះ​ពិនិត្យ​លើ​សកម្មភាព​ឈូសឆាយ ពង្រីក​ដី​កសិកម្ម ចំនួន ២​ទីតាំង គឺ ទីតាំង​ទី​១ ស្ថិតនៅ​ភូមិ​តា​ចាក់ ឃុំ​ល្វា ស្រុក​ព្រៃឈរ ដោយ ឈ្មោះ សូត្រ ឃី អាយុ ៥០​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ជាប សេង អាយុ ៥៥​ឆ្នាំ ឈូសឆាយ​ព្រៃ​លិច​ទឹក​ប្រហែល ៤០​អា ដែល​ទីតាំង​នេះ បាន​ខកខាន​អាស្រ័យ​ផល ១០​ឆ្នាំ មកហើយ ។ ឈ្មោះ ស៊ឹម ភឿន និង​ឈ្មោះ គ្រឹ​ង ថុល ត្រូវជា​ប្រពន្ធ បាន​ឈូសឆាយ នៅ​ចំណុច​ត្រពាំង​ជី​នាង ភូមិ​ជី​នាង ឃុំ​ល្វា ស្រុក​ព្រៃឈរ ។

ចំពោះ ករណី​កើតឡើង នៅ​ទី​តាំងទី​២ គឺ​ស្ថិតនៅ​ភូមិ​មេ​មាំ​ង ឃុំ​ល្វា ឈ្មោះ សុង ឆុន បាន​រុញ​ដី​ពង្រីក​ថ្នាលសំណាប​ចាស់ ធ្លាប់​អាស្រ័យ​ផល​រហូតដល់​ព្រៃ ក្នុង​អាងទឹក​តា​ខៅ​បួន សរុប​ទំហំ​ដី​ចាស់ និង​ថ្មី​ចំនួន ១៦.៧៤៣​ម៉ែត្រការ៉េ ។ និង​ឈ្មោះ ស្តើង ចំរើន​, ឡា​ច គិ​ន និង​ឈ្មោះ ខឹម ប៉ុង ដែល​បាន​ឈូសឆាយ​យក​ដី​ក្នុង​អាងទឹក​តា​ខៅ​បួន អស់​ទំហំ ១០.៨៤៦​ម៉ែត្រការ៉េ ។ ក្រុមការងារ​ចម្រុះ ក៏បាន​កោះហៅ​បុគ្គល​ទាំងនោះ មក​ធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ ព្រមទាំង ដកហូត​មកវិញ​នូវ​ដី​សាធារណៈ​របស់​រដ្ឋ មិន​ឲ្យ​អាស្រ័យ​ផល នៅ​កន្លែង​ដែលមាន​ការប៉ះពាល់ ដល់​ធនធាន​ជលផល ផងដែរ ។​លោកនាយ​ខណ្ឌ សង្កត់ធ្ងន់ថា​ក្នុងករណី​មិន​រាងចាល​នៅតែ​ប្រព្រឹត្ត​ជាង​លើក​ទី​ពីរ និង​ធ្វើ​ផ្ទុយ​ពី​កិច្ចសន្យា មន្ត្រី​មាន​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​ប​ញ្ជូនទៅតុលាការ។a cham tracter1 
​