» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9136 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659643 នាក់

ថ្ងៃ​ខន​សឺត CL លោក​ជី​ដេវីត​ជ្រុះ​បាត់​បន្តោង​ខ្សែករ​ដែលមាន​តម្លៃ​ជិត​២​ម៉ឺន​

 

​ខេត្ត​ព្រះសីហនុ​៖​កាលពី​រាត្រី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងទៅនេះ តារាចម្រៀង​K-Pop​កូរ៉េខាងត្បូង​ដ៏​មានឈ្មោះ​ល្បីល្បាញ CL បានមក​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី Vattanac All In Festival នៅ​ក្រុងព្រះសីហនុ ធ្វើ​ឲ្យ​កក្រើក​អស់អ្នក​គាំទ្រ​នៅ​កម្ពុជា​។a devid1 

​កម្មវិធី​នោះ ក្រៅពី​CL ក៏មាន​តារា​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ទៀត បានបង្ហាញ​វត្តមាន​ច្រៀង​សម្ដែង មានដូចជា G-Devith,​មាស សុខ​សោភា​, ពន្លឺ​, ភិ​ទិ​,​នី​កូ​, ដា​វីន​, ពូ​ឃ្លាំង​, រ៉ា​ប៊ី​, តិច​ម៉េង​។​

​នៅ​យប់នោះ គេ​ឃើញថា តារាចម្រៀង ងួន ចាន់​ដេវីត បាន​ច្រៀង រាំ​លោតកញ្ឆេង បង្ក​បរិយាកាស​រីករាយ​នៅ​រាត្រី​នោះ​។ ស្រាប់តែ​ថ្មីៗ​នេះ លោក បានប្រកាសថា លោក​សប្បាយ​ពេក បាន​ជ្រុះ​បន្ដោង​ខ្សែក អក្សរ «​ជី​»​បាត់ នៅសល់តែ «​ដេវីត​» ប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«MY DitWay» បានបញ្ជាក់​នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ថា «​ខ្សែក​បង​វីត ជ្រុះ​អក្ស​ជី ថ្ងៃ concert CL រាំ លោត​ខ្លាំងៗ​ពេក បើ​មាន​អ្នក​រើស​បាន​ចង់អោយ​idol​វិញ ចាំ​ទាក់ទង​គាត់​ផង​ណា ឬ​ផេ​ក​ហាង​លក់​គ្រឿងអលង្ការ សេង ចិន្តា Page : Seng Chenda *​បង​វីត​ថាបើ​ចង់​យកទៅលក់ លក់​នៅ​ហាង សេង ចិន្តា​បាន​»​។​

បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ហាង​ពេជ្រ សេង ចិន្តា​បាន​ឲ្យ​ដឹងថា​៖​បន្ដោង​ខ្សែក​ទាំងមូល​របស់​តារាចម្រៀង ងួន ចាន់​ដេវីត ដែលមាន​ឈ្មោះ​«​ជី​ដេវីត​» នេះ មានតម្លៃ​រហូតដល់​ទៅ​១៩៩០០​ដុល្លារ​ឯណោះ​។ ៕a devid a devid2 


​