» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 362 នាក់

ម្សិលមិញ 2161 នាក់

សរុប 13418029 នាក់

នៅ​ស្រីលង្កា គណបក្សកាន់អំណាច​ទ​ទួលបាន​ជ័យជម្នះ​ដែល​នឹងធ្វើ​ឲ្យ​រដ្ឋបាល​មួយ​នេះ​គ្រប់គ្រង​ដោយ​ត្រកូល​រ៉ា​ចា​ប៉ា​សេ​!?

 


​ស្រី​ល​ង្ក​ការ​៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រទេស​ស្រីលង្កា បានប្រកាស​នៅ​ថ្ងៃទី​៧​ខែសីហា ថា​៖ គណបក្សកាន់អំណាច (SLPP) របស់​នាយករដ្ឋមន្ត្រី​ម៉ា​ហ៊ិ​ន​ដា​រ៉ា​ចា​ប៉ា​សេ​( Mahinda Rajapaksa) ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា កាលពី​ថ្ងៃទី​៥ ខែសីហា​។​a srey ka 

​គណបក្ស​របស់លោក Mahinda Rajapaksa ទទួលបាន​ការគាំទ្រ ដល់​ទៅ​២​ភាគ​៣ ស្មើ​១៤៥​កៅអី​ក្នុង​សភា​ដែលមាន​២២៥​កៅអី​។ ឈរ​លំដាប់​ទី​ពីរ​គឺ​គណបក្ស​ប្រជាជន​រួបរួមគ្នា (UNP) ដែលជា​គណបក្ស​មាន​អាយុកាល​យូរ​ឆ្នាំ​ហើយ​នៅក្នុង​ប្រទេស​នេះ​ទទួលបាន​៥៤​អាសនៈ ។ លំដាប់​ទី​៣​គឺ​គណបក្ស​សម្ព័ន្ធ​ប្រជា​ជនតា​មិ​ល (ITAK) ទទួលបាន​១០​កៅអី​ក្នុង​សភា​។​

​តាម​គម្រោង លោក​ម៉ា​ហ៊ិ​ន​ដា​រ៉ា​ចា​ប៉ា​សេ​(Mahinda Rajapaksa) នឹង​ចូលកាន់​តំណែង​អាណត្តិ​ទី​២​នៅ​ចុង​សប្តាហ៍​នេះ​តែម្តង​។ នៅ​សប្តាហ៍​ក្រោយ លោក​នឹង​ប្រកាស​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ស្រីលង្កា​។​​តាម​រដ្ឋធម្មនុញ្ញ​ស្រីលង្កា គណៈរដ្ឋមន្ត្រី​ថ្មី​មាន​រដ្ឋមន្ត្រី​ច្រើន​បំផុត​ត្រឹម​៣០​រូប ។ តាម​គម្រោង​គណៈរដ្ឋមន្ត្រី​ថ្មី មិនមាន​ការផ្លាស់ប្តូរ​អ្វី​ច្រើន​នោះឡើយ​ដោយសារតែ​គណៈរដ្ឋមន្ត្រី​ចាស់​កំពុងដំណើរការ​ទៅមុខ​យ៉ាង​ល្អ​បំផុត​។​

​សូមបញ្ជាក់ថា​ប្រទេស​ស្រីលង្កា​ត្រូវបាន​កាន់កាប់​ដោយ​ត្រកូល​រ៉ា​ចា​ប៉ាក់​សេ ។​ប្រធានាធិបតី ស្រីលង្កា លោក​ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សេ គឺជា​ប្អូនប្រុស លោក​ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ ដែលមាន​តំណែង​ជា​នាយករដ្ឋមន្ត្រី ។​​តាម​លទ្ធផល​ឈ្នះឆ្នោត​២​ភាគ​៣​នេះ​គណបក្ស​របស់ បងប្អូន​ត្រកូល​រ៉ា​ចា​ប៉ាក់​សេ​ត្រូវបាន​គេ​និ​ទ្សា​ន៍​ថា​នឹងធ្វើ​កំណែទម្រង់ រដ្ឋធម្មនុញ្ញ ដែល​រដ្ឋាភិបាល​មុន​បាន​តាក់តែងឡើង ដើម្បី កំណត់​អំណាច និង​អាណត្តិ​ប្រធានាធិបតី ត្រឹមតែ​២​អាណត្តិ​។​

​ប៉ុន្តែ បងប្អូន​ត្រកូល រ៉ា​ចា​ប៉ាក់​សេ ដែល​បាន​ត្រលប់​ទៅកាន់​អំណាច សាជាថ្មី នៅ​ស្រីលង្កា ខែវិច្ឆិកា​ឆ្នាំមុន ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដើម្បី​ប្រមូល​អំណាច តុលាការ ប៉ូលិស ឲ្យ​មក​ស្ថិតក្នុង​ដៃ​គ្រប់គ្រង​របស់​ប្រធានាធិបតី​។ ធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ត្រកូល​រ៉ា​ចា​ប៉ាក់​សេ​លែង​ចង់​ឲ្យ​មានការ​កំណត់​អាណត្តិ​ប្រធានាធិបតី តទៅទៀត​។ ជាក់ស្តែង បងប្រុស របស់​ប្រធានាធិបតី គឺ​លោក​ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ ដែល​ដឹកនាំ ស្រីលង្កា អស់​១០​ឆ្នាំ ជាមួយ​កណ្តាប់ដៃ​ដែក រហូតដល់​ឆ្នាំ ២០១៥ មិនអាច​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ដោយសារតែ​ការកំណត់​អាណត្តិ នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​នេះឯង​។​

​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស មេធាវី អ្នកកាសែត និង សកម្មជន​សិទ្ធិមនុស្ស បាន​រង​ការគំរាមកំហែង​កាន់តែច្រើន ចាប់តាំងពី​បងប្អូន​ត្រកូល រ៉ា​ចា​ប៉ាក់​សេ ត្រលប់​ចូលកាន់​អំណាច​សាជាថ្មី នៅ​ស្រីលង្កា​។ បងប្អូន​រ៉ា​ចា​ប៉ាក់​សេ មាន​ស្នាដៃ បិទ​បញ្ចប់​សង្គ្រាមស៊ីវិល ជាមួយ​ពួក​ឧទ្ទាម តា​មូល​ដែល​បានសម្លាប់​មនុស្ស​ជាង ១​សែន​នាក់ នៅ​ស្រីលង្កា ប៉ុន្តែ គ្រួសារ​រ៉ា​ចា​ប៉ាក់​សេ ក៏​រង​រិះគន់​ណាស់ដែរ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ផ្តាច់ការ បែងចែក​អំណាច​តែ​ក្នុង​រង្វង់ បងប្អូន​គ្រួសារ​រា​ចា​ប៉ាក់​សេ​។​

​អ្នកវិភាគ​មួយចំនួន​វាយតម្លៃថា ដោយ​អាច​ត្រលប់​ទៅ​ឈរឈ្មោះ សាជាថ្មី សម្រាប់​តំណែង​ប្រធានាធិបតី នៅ​ស្រីលង្កា លោកនាយក​រដ្ឋមន្ត្រី ម៉ា​ហិន​ដា រ៉ា​ចា​ប៉ាក់​សេ បានរៀបចំ​ត្រួសត្រាយ​ផ្លូវ​រួចហើយ ដើម្បី​ឲ្យ Namal កូនប្រុស របស់លោក​ដែលមាន​អាយុ ៣៤​ឆ្នាំ អាច​ក្លាយជា​ប្រធានាធិបតី​ដឹកនាំ​ស្រីលង្កា ទៅ​ថ្ងៃ​អនាគត​។ បច្ចុប្បន្ននេះ ក្រៅតែពី​លោក​ម៉ា​ហិន​ដា បងប្អូន​ប្រុស​២​នាក់ ផ្សេងទៀត របស់លោក​ប្រធានាធិបតី​ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សេ ក៏មាន​តំណែង​សំខាន់​ផងដែរ នៅក្នុង​រដ្ឋាភិបាល​ស្រីលង្កា​៕a srey langka a srey langka1 a srey langka2