» សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​ » ភ្លៀង​១​មេ​ក្រៅពី​ត្រជាក់ត្រជុំ​ផ្ទះ​១០០​ខ្នង​នៅ​ខេត្តបាត់ដំបង​របើករ​បាញ​ » K POP កូរ៉េ​អាច​នឹង​យក​ព្រះ​នាង​ចេណាចូល​សម្តែង​ក្នុង​កម្មវិធី​របស់ខ្លួន​ » ចរចារ​មិនត្រូវ​គ្នា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំការ​នៅ​ខេត្តមណ្ឌលគិរី​ផ្ទុះអាវុធ ៣​គ្រាប់​បាញ់​កង់ឡាន​ច្នៃ​ដឹកឈើ​ » អភិបាលខេត្ត​កំពង់ចាម​ជួប​អ្នកគ្រូ​លោកគ្រូ​រំលឹក អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​សម្តេច​តេ​ជោ​ » ប្រសាសន៍​សំខាន់ៗ​​នាឱកាស​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ប្រគល់​សញ្ញាបត្ររបស់សម្តេចតេជោ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2344 នាក់

ម្សិលមិញ 2568 នាក់

សរុប 12587406 នាក់

ឈាម​ស្រែក​ស្បែក​ហៅ​ចាប់​ឃាតក​រំលោភ​សម្លាប់​កុមារា​កុមារី​ពីរ​នាក់​បងប្អូន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ហើយ​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង​

 

​ព្រៃវែង​៖​ឃាតក​រំលោភ​សម្លាប់​ក្មេងស្រី​ប្រុស​ពីរ​នាក់​បងប្អូន​បង្កើត​នៅ​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពិ​ថ្ងៃទី​២៩​ឧសភា ចាប់ខ្លួនបាន​ហើយ​នៅ​ថ្ងៃទី​២​មិថុនា នៅ​ស្រុក​មេសាង ខេត្តព្រៃវែង ។​a kill child2 

​ជនសង្ស័យ​ឈ្មោះ មាង វិចិត្រ ភេទ ប្រុស អាយុ ២៦​ឆ្នាំ​។​ក្រោយ​កើតហេតុ​និង​កំណត់​មុខសញ្ញា​បាន​ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ណ៏ ជាមួយ​ស្នងការដ្ឋាន​ខេត្ត ព្រះសីហនុ​, ស្នងការដ្ឋាន​ខេត្ត ស្វាយរៀង និង ស្នងការដ្ឋាន​ខេត្ត ព្រៃវែង បាន​បើក​ការស៊ើបអង្កេត រហូត​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩​ឃាត់​ជនសង្ស័យ នៅ​ចំណុច​ខាងលើ​ពេល​ជនសង្ស័យ​កំពុង​សំងំ​លាក់ខ្លួន​នៅលើផ្ទះ​បងប្អូន​ជាមួយ​ប្រពន្ធ​។​

ជនសង្ស័យ បាន​សារភាពថា​មូលហេតុ​គឺ​ដោយសារ​ស្រវឹង​ក្រោយពី​បាន​ទិញ​គ្រឿងញៀន​ជក់​ហើយ​ផឹកស្រា​។​ពេល​ខ្លួន​ធ្វើ​សកម្មភាព​លើ​ក្មេងស្រី​អាយុ​០៧​ឆ្នាំ ក្មេងប្រុស​ជា​ប្អូន​អាយុ​០២​ឆ្នាំ​ក៏បាន​ចូលមក​ទាន់ ខ្លួន​ក៏បាន​ទះ​០២​ដៃ ទាត់​មួយ​ជើង​ផ្ទប់​នឹង​ជញ្ជាំង បណ្តាល​ឲ្យ​ក្មេងប្រុស​នោះ​ស្លាប់​តែម្តងទៅ ។​

ក្រោយពី​ចាប់ខ្លួនបាន​សម​ត្ត​កិច្ច​បាន​នាំមក​នាយកដ្ឋាន​ព្រហ្មទណ្ឌ​និង​បន្ត​បញ្ជូនមក​ខេត្ត​ព្រះសីហនុ​ទីកន្លែង​កើតហេតុ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ប​ន្តែ​នៅ​រសៀល​ថ្ងៃទី​៣ ខែមិថុនា នេះ​សម​ត្ត​កិច្ច​បាន​អាក់ខាន​មិន​បញ្ជូន​ជនសង្ស័យ​មក​ធ្វើ​ត្រាប់​ទេ​ខ្លាច​មាន​អ​ពោះ​ហឹ​ង្សា​កើតឡើង​ដោយសា មាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ចំណុចកើតហេតុ ទី​ដែល​ឃាតក​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​កុមារ​២​នាក់ នៅ​ស្រុក​ព្រៃនប់ ដើម្បី​រង់ចាំ​សមត្ថកិច្ច នាំខ្លួន​ឃាត​កមក​ធ្វើ​ត្រាប់​នៃ​អំពើ​ល្មើស​នេះ​ឡើងវិញ ។

​សមត្ថកិច្ច ក៏ នឹង​បញ្ជូន​ឃាតក​រូបនេះ ទៅ​តុលាការ​ផងដែរ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ក្រោយ​បញ្ចប់​នីតិវិធី​រួចរាល់​នៅ​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ ។ ទន្ទឹមនេះ សមត្ថកិច្ច​ក៏បាន​បង្ហាញមុខ​ឃាត​កនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ផងដែរ តែ​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​មើល​ពី​ខាង​ក្រៅរបង​ប៉ុណ្ណោះ ។​បើតាម​ប្រភពពី​មេភូមិ​ដែល​ជនសង្ស័យ​ទៅ​លាក់ខ្លួន​ឲ្យ​ដឹងថា​កាលពី​អាយុ​១៥​ឆ្នាំ​ជនល្មើស​ដែលមាន​ឪពុក​ជា​ជនពិការ​ម្តាយ​ស្លាប់ចោល​បាត់​តាំងពី​នៅ​តូច​ធ្លាប់​បង្ករឿង​ចាប់រំលោភ​ក្មេងស្រី​ដែល​ទៅ​មើល​ក្របី​ជាមួយគ្នា​តែ​មិនបាន​សម្រេច​ហើយក៏​គេចខ្លួន​បាត់ទៅ​យូៗ​បានឃើញ​លួច​មកលេង​ស្រុក​ម្តង​ដោយមាន​នាំ​ប្រព​ន្ធ័​មកជា​មួយ​ផង​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ នៅត្រង់ចំណុច ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​ក្មេងប្រុស​ស្រី​២​នាក់ បងប្អូន​បង្កើត​រងគ្រោះ​រហូតដល់​ស្លាប់​ទាំង​២​នាក់ពេលឪពុកម្តាយមិននៅទៅថ្វើការបាត់ ។​

ក្នុងនោះ​ក្មេងប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ ហើយ​ក្មេងស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ​ដែរ តែ​មិនអាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់បាត់​បង់ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។ កុមារា​រងគ្រោះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័​ក្ខ អាយុ​៧​ឆ្នាំ​។​a kill child a kill child a kill child1 a kill child1 a kill child3 a kill childa