តារា​សម្តែង​មេម៉ាយ​សុខ​សុ​ម៉ា​វ​ត្តី​និង​កីឡាបាល់ទាត់​វ៉ា​ហេ​ទ​ជិត​លេង​មែនទែន​ហើយ​!

g-sok-sex


ភ្នំពេញ​៖​អ្នក​មេម៉ាយ​កូន​មួយ​សុខ សោ​ម៉ា​វ​ត្តី បានសម្រេច​ចិត្ត​ជ្រើស​ស្នេហ៍​ថ្មី​ជា​តារាបាល់ទាត់​លោក​លី វ៉ា​ហេ​ទ ខ្សែការពារ​ក្លឹប​បឹងកេត ជា​ដៃគូ​ជីវិត​ជំនួស​អតីត​ប្តី​ជ​ស​មន្ត្រី​ប៉ូលីស​បើតាម​វាចារ​ស្នេហ៍​ផ្អែមល្ហែម​របស់​ពួ​គេ​។​​ជា​ញឹកញាប់ សុខ សោ​ម៉ា​វ​ត្តី និង លី វ៉ា​ហេ​ទ បានបង្ហាញ​ភាព​ផ្អែមល្ហែម​ខ្លាំង​ទាំង​ការ​បណ្តើរគ្នា និង​បង្ហាញ​ភាពស្និទ្ធស្នាល​លើសពី​មិត្ត​ភ័​ក្ក័​ប​ង្អូ​ត​គេឯង​

តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លី វ៉ា​ហេ​ទ បាន​បង្ហោះ​សារ​បញ្ជាក់​ពី​អារម្មណ៍​ស្នេហ៍​របស់ខ្លួន​ចំពោះ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ថា «​មិនមែនជា​អ្វី​នឹង​គ្នា តែ​ជា​មនុស្ស​ម្នាក់​ដែល​មិនអាច​ខ្វះ​បាន​» ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​រំភើបចិត្ត​និង​គាំទ្រ​ចំពោះ​សេចក្ដីស្នេហា​របស់​អ្នក​ទាំងពីរ​។​

​ឯ​អ្នក​មេម៉ាយ​សុខ សោ​ម៉ា​វ​ត្តី បាន​បង្ហោះ​សារ​ស្នេហា​បើកចំហ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​ភ្ជាប់​រូបភាព​កៀក​កោយ​ជាមួយ​បុរស​កំពូល​ស្នេហ៍​លោក លី វ៉ា​ហេ​ទ ថា «​គាត់ (​លី វ៉ា​ហេ​ទ​) តែងតែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​ខ្ញុំ​ចង់​ធ្វើ លើកលែងតែ​រឿង​មួយគត់​ដែល​គាត់​មិន​ព្រម​ឲ្យ​ខ្ញុំ​ធ្វើ គឺ​មិន​ឲ្យ​ខ្ញុំ​យំ​ជាដាច់ខាត​»​។

អ្នកនាង​ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា បើទោះបី​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​យ៉ាងណា​ក៏​លោក លី វ៉ា​ហេ​ទ តែងតែ​បង្ហាញ​ពី​ក្ដីបារម្ភ​និង​ការយកចិត្តទុកដាក់​ចំពោះ​អ្នកនាង​ពី​ចំងាយ​ដោយ​មិន​ឲ្យ​អ្នកនាង​ខ្វះ​ភាពកក់ក្ដៅ​នោះឡើយ​។​គួរ​បញ្ជាក់ដែរថា សុខ សោ​ម៉ា​វ​ត្តី​ធ្លាប់បាន​រៀប​មង្គលការ​ជាមួយ​លោក​ទូច ដា​ណា​រ៉ា ហៅ ពេជ្រ កូនប្រុស​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទូច ណារ៉ុថ អតីត​ស្នងការ​រាជធានី​ភ្នំពេញ បានកូន​ស្រី​ម្នាក់​។

ក្រោយ​បែក​ស្នេហ៍​ចាស់​ភ្លាម នាង​បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​លោក លី វ៉ា​ហេ​ទ ពិសេស​ក្រោយពេល​ពួកគេ​បាន​សម្តែង​រួមគ្នា​ក្នុង​ភាពយន្ត​មួយ​កាលពី​ឆ្នាំមុន​។​ចំណូ​ច​គួរកត់សម្គាល់​គឺ​ចាស់ទុំ​ទាំងសងខាង​បាន​ដឹងឮ​ហើយ​រឿង​ពួកគេ​!

g-sok-sexa-soka-sok1