ក្រុមមន្ត្រី​ដាក់ពាក្យ​ប្តឹង​ប្រឆាំង​សេចក្តីសម្រេច​របស់​សម្តេច​ក្រុមព្រះ​

fn-2018-02-12-15-33-35-0

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីតមន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៥​រូប ដែល​រួមមាន​លោក សេង ហាក់​ស្រ៊ុន​, លោក មៀ​ច សំរួល​, លោក កាន់ វុ​ឌ្ឍី​, លោក សួន ផល្លី​, លោក គឹម រ៉ាវី និង លោក ណុប ផន បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង សេចក្តីសម្រេច

​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បណ្តេញ​ពួកគេ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ចុងខែ​មករា​កន្លងទៅ​។​
​យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមមន្ត្រី​ទាំង​៥​នាក់​នោះ បាន​ចោទប្រកាន់ថា ការសម្រេច​បណ្តេញ​ពួកគាត់​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ គឺ​ផ្ទុយទៅនឹង​លក្ខន្តិកៈ​គណបក្ស ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់ ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូ​របស់​ពួកគេ និង​អយុត្តិធម៌ ។​
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ចុងខែ​មករា កន្លងទៅ​បានចេញ​សេចក្តីសម្រេច​បណ្តេញ មន្ត្រី​ទាំង​៥​រូបនោះ​ចេញពី​សមាជិក​គណបក្ស ខណ ដែល​គណបក្ស​ចាត់ទុកថា បាន​បំផុសបំផុល​ញត្តិ​ទាមទារ ឲ្យ​ដកតំណែង​លោក ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស និង​លោក យឹម សា​វី អគ្គលេខាធិការ​បក្ស ៕

fn-2018-02-12-15-33-35-0