មេ​ឈ្មួញ​ឈ្មោះ​ធារ៉ា​ជ្រក​ក្រោម​ស្លាក​កងពលតូច​លេខ​៧០​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់​គ្មាន​ស្រណោះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​?

car-ky1

 

​ពោធិ៍សាត់​៖  នៅ​ចំណុច ទួល​គ្រោះ​ភូមិ ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្ត ពោធិ៍សាត់ មាន​រថយន្ត​យី​ឌុប​របស់​ថៅកែ​អុស​ឈ្មោះ ធារ៉ា​បាន​ចូល​ដឹកអុស​ទាំង​កណ្ដាលថ្ងៃត្រង់​ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ណា​ឡើយ​កាលពី​រសៀល ថ្ងៃទី​២៨ ខែ មករា ឆ្នាំ ២០១៨​កន្លងមក​សង្ស័យ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​អាណាចក្រ​ខេត្ត​ហ្ម៉​ង​។​


​គួរ​រំលឹក​ដែរ​ថា​កន្លងមក​សកម្ម​ភាព​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​រថយន្ត​របស់​មេ​ឈ្មួញ​ឈ្មោះ​ធារ៉ា​នេះ​ធ្លាប់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ឃាត់​ចាប់បាន​បញ្ជូនទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ម្តង​ដែរ ប៉ុន្តែ​មិនបាន​មួយ​ដង្ហើមចង្រិត​ទេ ត្រូវបាន​លោក​ធារ៉ា​រត់ការ​ដោះលែង​វិញ​យ៉ាង​រលូន​ដោយ​គាត់​អាង​អ្នកមានអំណាច​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០​។​

​ប៉ុន្តែ​បើតាម​ប្រភព​ច្បាស់ការ​បាន​ទម្លាយ​អោយដឹងថា​រថយន្ត​ដឹកអុស​របស់​មេ​ឈ្មួញ​ខាងលើ​មិន​ត្រឹមតែ​ដឹកអុស​ចូល​កងពលតូច​លេខ​៧០​ប៉ុណ្ណោះ ទេ​ថែមទាំង​ដឹក​ចែកចាយ​តាម​រោងចក្រ​កាត់ដេរ​ក្នុង​រាជធានី​ភ្នំពេញ​ស្ទើរ​គ្រប់​រោងចក្រ​ទាំ​អស់ ដែល​ក្នុង​ខែៗ​មិនតិចជាង​១០០​ឡាន​នោះទេ​។ ថ្មីៗ​កន្លងមកនេះ​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បានចេញ​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែលមាន​ក្រសួង​សាធារណៈការ​ឬ​នគ​បាល​ចរាចរណ៍​នឹង​ជំនាញ​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ចាត់​វិធាន​អោយបាន​តឹង​បំផុត នឹង​ចាប់​អោយបាន​យកមក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ បើទោះជា​ជន​នោះ​ជា​អង្គរ​ក្ស័​ឬ​ជា​ជន​ណាក៏ដោយ​មាន​ថា​នៈ​ជា​ផ្កាយ ជា​លោក​ខែ​ក៏ដោយ ។

ប៉ុន្តែ​មេ​ឈ្មួញ​ខាងលើ​នៅតែ​រឹង​មានះ​ផ្គើន មិន​ខ្លាច​​បទបញ្ជា​របស់​សម្ដេច​តេ​ហ៊ុន សែន​ឡើយ​។​មិនដឹង​មូលហេតុ​អី​?​តែ​គេ​ថា បើ​ខ្មោច​ក្នុង​មិន​បើកដៃ​ខ្មោច​ក្រៅ​មិនអាច​ហ៊ាន​ធ្វើ​អី​កើត​ឡើយ​៕

car-ky1car-ky2